ការងារ​សប្បាយ​នៅលើ​គ្រែ​សោះ តែ​ពីរ​ឆ្នាំ​រកបាន​២​លាន​ដុល្លារ​

សង្គមប្លែកៗ
0
351
…​តារា​សំដែង​ឈុត​ឆាក​ស្នេហា​ក្រឡាប់​ផ្កាប់​ផ្ញា​រ​នៅលើ​គ្រែ​បាន​បង្ខំចិត្ត​ឈប់​ប្រកបមុខរបរ​នេះ​បើទោះបីជា​មុខរបរ​មួយ​គ្មាន​ការ​ហត់នឿយ​ដឹង​តែ​ពី​សប្បាយ​ក្អាកក្អាយ​នៅលើ​ឋានសួគ៌​ក៏ដោយ​គឺ​ដើម្បី​រក្សា​ជីវិត​។​តារា​សិច​ប្រចាំ​វិ​ប​សាយ PornHub គឺ​នាង Mia Khalifa អាច​រកប្រាក់​ចំណូល ។​ ​បើ​តាមពិតទៅ ចំណូល​សរុប​របស់ Mia ពី​ឧស្សាហកម្ម​រឿង​ក្ដៅ​សាច់​នេះ​មាន​ប្រហែល ១២០០០​ដុល្លារ​ក្នុងការ​សំដែង​មួយ​រឿង​។ ក្រោយ​លាឈប់​ហើយ នាង​មិនបាន​ទទួលផល​សូម្បី​តែមួយ​សេន​ពី​នោះ​ទៀត​ទេ​។ Mia ធ្លាប់​បញ្ជាក់ ថា នាង​មាន​ផល​លំបាក​ច្រើនណាស់​ក្នុង​ការរក​ការងារ​ថ្មី បន្ទាប់ពី​បាន​ប្រឡូក​អាជីព​មួយ​នេះ​។​Mia នាង​បាន​ប្រាប់​ឲ្យ​ដឹងថា នាង​ឈប់​ពី​ការសម្ដែង​រឿង​អាសអាភាស ក៏​ដោយសារតែ​មានការ​គំរាម​ពី​ក្រុម​ឧទ្ទាម​ឥស្លាម​ជ្រុលនិយម ISIS ហើយ​បានទទួល​សំបុត្រ​គំរាមកំហែង​ដល់​អាយុជីវិត​ជាច្រើន​សន្លឹក ដោយ​ក្នុងនោះ​មាន​គោលបំណង​បង្ខំ​ឲ្យ​នាង​បញ្ចប់​អាជីព​ក្ដៅ​សាច់​។ Mia ចាប់ផ្ដើម​ប្រឡូក​ក្នុង​ខ្សែភាពយន្ត នៅ​ចន្លោះ​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៥ ដោយ​សម្ដែង​នៅមុខ​កាមេរ៉ា​បាន​ចំនួន ២១​រឿង​។​ វិ​ប​សាយ Celebrity Net Worth បាន​បង្ហើប​ថា Mia Khalifa មានទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ២​លាន​ដុល្លារ​អាមេរិក​៕