ធុញថប់​ជីវិត​អ៊ូអរ​…​មក​រស់​ក្នុងព្រៃ​ដូច​មនុស្ស​សម័យ​បុព្វកាល​តែម្នាក់ឯង​អស់​ជាង​៤០​ឆ្នាំ​

សង្គមប្លែកៗ
0
401
…​លោកយាយ​ម្នាក់នេះ​ពិតជា​ប្លែក​ខុសគេខុសឯង​ហើយ តែម្នាក់ឯង​ហើយ​ក្នុង​លោក​យើង​នេះ​ដែល​បាន​ប្រើ​ខ្សែជីវិត​រស់នៅ​ដូច​មនុស្ស​ក្នុងសម័យ​បុព្វកាល​។​ជា​រឿងរ៉ាវ​មួយ​ដែល​ល្បី​ពេញ​បណ្ដាញ​សង្គម​ហេ្វ​ស​បុក​ថៃ​ចំពោះ​ខ្សែជីវិត​របស់លោក​យាយ យី​ម រស់នៅ​ខេត្ត​ភិ​ស្នុ​លោក ប្រទេស​ថៃ ដែល​បែរខ្នង​ដាក់​ភាព​រីកចម្រើន​ក្នុង​ក្រុង មក​សម្ងំ​រស់នៅ​ក្នុងព្រៃ​តែម្នាក់ឯង​ដល់​ទៅ​ជាង ៤០​ឆ្នាំ​។​ក្នុងអំឡុង​ពេលដែល​លោកយាយ​យី​ម រស់នៅ​ទីនោះ គាត់​បាន​សាងសង់​ទំនប់ទឹក ១៦ កន្លែង ដាំ​ដើមឈើ​ជាង ៩៩០០ ដើម ដោយ​ប្រើតែ​បាតដៃ​ទាំងពីរ​របស់គាត់​កាត់​ឬ​ស្សី ជញ្ជូន​ថ្ម និង​ដី បំណង​ឲ្យ​សត្វ​តូចធំ​ទាំងឡាយ​មានទឹក​ផឹក​នា​រដូវ​រាំងស្ងួត​។​ ​លោកយាយ​ព្យាយាម​ធ្វើ​វា​ជារឿយៗ​រាល់ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ ដោយ​មិន​ខ្វល់​ពី​ការលំបាក និង​មិន​ចង់​បានការ​តបស្នង​អ្វី​ឡើយ មាន​ត្រឹមតែ​កម្លាំងកាយ​កម្លាំងចិត្ត​ព្យាយាម​រក្សា​ប្រភពទឹក និង​រក្សា​ព្រៃព្រឹក្សា​ដើម្បី​តបស្នង​ដល់ គុណបុណ្យ​ធម្មជាតិ​ដែល​គាត់​អាស្រ័យ​នៅ​។ ចំពោះ​ជីវិត​រស់នៅ​តាមបែប​ម​នុស្ស​សម័យ​បុព្វកាល​អាចនិយាយបាន​ថា លោកយាយ​យី​ម គឺជា​បុគ្គល​មួយ​ដែល​គួរ​ឲ្យ​កោតសរសើរ និង​យកតម្រាប់​តាម​យ៉ាងខ្លាំង​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ និង​សត្វព្រៃ​។​យាយ​យី​ម ក៏​នៅតែ​បន្ត​ប្រើ​ជីវិត​រស់នៅ​ក្នុងព្រៃ​ជ្រៅ​តែម្នាក់ឯង បែបនេះ​អស់​រយៈពេល​ជាង ៤០​ឆ្នាំ​ទាំង​ដែល​គាត់​មានកូន​ប្រុស​ដល់​ទៅ ២​នាក់ ហើយ​។​ ​ទោះជា​កូនៗ​ប្រឹង​អង្វរ​យ៉ាងណា ក៏​លោកយាយ​នៅតែ​មិន​ព្រម​ត្រឡប់​ទៅ​រស់នៅ​ជាមួយ​កូនៗ​នោះទេ​ដោយ​ផ្ដល់​ហេតុផល​ថា ជីវិត​ក្នុងព្រៃ​មិនមាន​ភាព​រញ៉េរញ៉ៃ​ដូច​ក្នុង​ក្រុង​នោះទេ ដូច្នោះ​ហើយ​ទើប​កូន​ឲ្យ​គាត់​បានធ្វើ​អ្វី​តាម​ដែល​គាត់​ចង់​ធ្វើ​តែម្ដង​៕ ​