ទៀងត្រង់​មែន​…​រើស​បាន​វ៉ា​លី​ស​ក្នុង​សមុទ្រ​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ​

សង្គមប្លែកៗ
0
243
...​ឃើញ​វ៉ា​លី​ស​អណ្តែត​លើ​ផ្ទៃសមុទ្រ​...​យុវជន​ម្នាក់នេះ​បាន​បើកទូក​តម្រង់​ទៅរក​...​លុះ​ស្រង់​យកមក​ដាក់​លើ​ទូក​បើក​ខ្វាក​ឡើង​ទូរស័ព្ទ​ដ៏​ទំនើប​មួយគ្រឿង​បង្ហាញ​នៅ​ចំពោះមុខ​។ ប៉ុន្តែ​យុវជន​ម្នាក់នេះ​ពុំ​បង្ហាញ​នូវ​ទឹកមុខ​រីករាយ​នោះទេ ធ្វើ​មុខស្មើ​ធម្មតា ហើយ​បាន​ប៉ុន្មាន​ម៉ោង​ក្រោយមក​វ៉ា​លី​ស​មួយ​នេះ​បាន​ទៅ​ដល់ដៃ​ម្ចាស់​ដើម​វិញ​។​ ​លោក Nichol Tagudin អាយុ 20 ឆ្នាំ ជា​និស្សិត​បញ្ចប់​ការសិក្សា​រថយន្ត BIT Automotive​បាន ទទួល​នូវ ការកោតសរសើរ​យ៉ាង​ច្រើន​ពី​អ្នកលេង​អ៊ិន​ធើ​ណែ​ត ដោយសារ​ភាពស្មោះត្រង់ បន្ទាប់ពី​គាត់​បាន​រើស​វ៉ា​លី​ពី​ក្នុង​សមុទ្រ​និង​បានប្រគល់​ត្រឡប់​ទៅ​ម្ចាស់​ដើម​វិញ ដែល​ក្នុងនោះ​មាន​ឧបករណ៍​ថ្លៃ ៗ នៅពេល​គាត់​បាន​ទៅ​ស្ទូចត្រី​នៅ​សមុទ្រ Guimaras ។​លោក Tagudin ដែល​បាន​ទៅ​ស្ទូចត្រី​ជាមួយ​ឪពុក​របស់គាត់​ដោយ​ចៃដន្យ​បាន​ប្រទះឃើញ​វ៉ា​លី​នេះ​អណ្តែត​នៅលើ​សមុទ្រ​។​លោក Tagudin និយាយថា​នៅពេលដែល​គាត់​បាន​បើក​វ៉ា​លី​នេះ​គាត់​បានឃើញ​របស់​មាន​តម្លៃ​ដូចជា iPhone XS Max 256GB, Power Bank និង​វត្ថុ​មានតម្លៃ​មួយចំនួន​ផ្សេងទៀត​។​ ​ប៉ុន្តែ​បើទោះជា​របស់​មានតម្លៃ​នៅក្នុង​វ៉ា​លី​នេះ​ច្រើនយ៉ាង​ណាក៏ដោយ​គឺ គាត់​កំណត់​ក្នុង​ចិត្ត​ថា​ត្រូវតែ​ប្រគល់​ត្រលប់​ទៅ​ឲ្យ​ម្ចាស់​ដើម​វិញ​។​លុះ​បន្ទាប់ពី​គាត់​ត្រឡប់​មកដល់​ច្រាំង​វិញ​គាត់​បាន​ស្វែងរក​ម្ចាស់​ឧបករណ៍​ទាំងនេះ​យ៉ាង​ឆាប់រហ័ស​៕