ម្តាយ​ចិត្ត​កប៉ាល់ភ្លើង ឈ្លោះ​គ្នា​ភ្លាម​ទៅ​ទិញ​កាំភ្លើង​ភ្លែត​បាញ់​ផូង​អត់​ញញើត​ដៃ​

សង្គមប្លែកៗ
0
636
[wai id="5"]

[wai id="7"]
…​ក្រោយពី​ដឹងថា​កូនស្រី​របស់ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​មិត្ត​ប្រុស​ដោយ​ពុំទាន់​បាន​រៀបការ​…​ស្ត្រី​ជា​ម្តាយ​មាន​អារម្មណ៍​ក្តៅក្រហាយ​តិចៗ​ទៅហើយ តែ​ពេល​អាច​សង្កត់​ភ្លើងកំហឹង​បាន​…​។​លុះដល់​កូនស្រី​ចង់​ចាក​ចេញពីផ្ទះ​ទៅ​រស់នៅ​ជាមួយ​ប្រុស​ស្នេហ៍​ភ្លើងកំហឹង​ក៏​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​!​។​ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយពី​បាញ់សម្លាប់​ក្មេងប្រុស​ជំទង់​ម្នាក់ ដែលជា​សង្សារ​របស់​កូនស្រី​ខ្លួន​។​
ពាណិជ្ជកម្ម

​យោងតាម​សារព័ត៌មាន Atlanta Journal-Constitution បាន​ឲ្យ​ដឹងថា អ្នកស្រី Paw Law បាន​បាញ់សម្លាប់​យុវជន​ឈ្មោះ Nyatole Eh អាយុ​១៧​ឆ្នាំ ត្រូវជា​មិត្ត​ប្រុស​កូនស្រី​ខ្លួន នៅក្នុង​ផ្ទះល្វែង​មួយកន្លែង​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​តំបន់ Ponce de Leon Avenue​។ ស្ត្រី​ជា​ម្តាយ​ដែលមាន​វ័យ ៥៧​ឆ្នាំ​រូបនេះ បាន​ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​បានដឹងថា​កូនស្រី​វ័យ​១៨​ឆ្នាំ​របស់ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​មិត្ត​ប្រុស ហើយ​ចង់​ចាក​ចេញពីផ្ទះ ដើម្បី​ទៅ​រស់នៅ​ជាមួយគ្នា នៅឯ​រដ្ឋ Wisconsin សហរដ្ឋអាមេរិក​។​ព្រោះតែ​ខឹង​រឿង​កូនស្រី​មាន​ផ្ទៃពោះ ម្តាយ​ហ៊ាន​ទិញ​កាំភ្លើង​បាញ់សម្លាប់​មិត្ត​ប្រុស​របស់​កូន​ខ្លួនឯង លោក Jason Elliot ដែលជា​ប៉ូលិស​ស៊ើបអង្កេត​ក្នុង​រឿងក្តី​នេះ បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន Channel 2 Action News ថា​៖“​វា​មើលទៅ​ដូចជា​ស្ត្រី​ជា​ម្តាយ​នោះ បានរៀបចំ​គម្រោង​រួចរាល់​យ៉ាង​អ៊ីចឹង ហើយ​វា​ប្រហែល​មកពី​គាត់​មិន​ចង់​ឲ្យ​កូនស្រី​ចាក​ចេញទៅ​រស់នៅ​ជាមួយ​មិត្ត​ប្រុស​របស់​នាង​”​។ នៅមុន​ថ្ងៃកើតហេតុ​មួយថ្ងៃ ស្ត្រី​ជា​ម្តាយ​បាន​ទៅ​ទិញ​កាំភ្លើង​វែង​ពី​ហាង​បញ្ចាំ​មួយកន្លែង បន្ទាប់ពី​ពួកគេ​មាន​ជម្លោះ​ជាមួយគ្នា​នៅក្នុង​ផ្ទះ​។ ព្រឹក​ថ្ងៃ​បន្ទាប់ យុវជន Eh ត្រូវបាន​បាញ់​ចំ​ជាច្រើន​គ្រាប់​នៅក្នុង​ផ្ទះបាយ ហើយ​ស្ត្រី​ជា​ម្តាយ​ក៏មាន​បំណង​ចង់​បាញ់សម្លាប់​ខ្លួនឯង​ដែរ ប៉ុន្តែ​ត្រូវ​កូនស្រី​ឃាត់​ជាប់​។​

​លោក​ប៉ូលិស Elliot បាន​បន្ថែមថា​៖ “​ពួកគេ​កំពុង​រៀបចំ​ស្រស់ស្រូប​អាហារ​ពេលព្រឹក​ជាមួយគ្នា ហើយ​នៅ​ព្រឹក​នោះ ពួកគេ​មិនបាន​មាន​ជម្លោះ​នោះទេ​។ ស្ត្រី​ជា​ម្តាយ​គ្រាន់តែ​ដើរ​ពីក្រោយ​ជនរងគ្រោះ ហើយក៏​បាញ់សម្លាប់​គេ​តែម្តង​”​។ ចំនែកឯ​កូនស្រី ដែល​កំពុងមាន​ផ្ទៃពោះ​៤​ខែ​វិញ បាន​និយាយថា នាង​ពិតជា​តក់ស្លុត​ចំពោះ​ទង្វើ​របស់​ម្តាយ​នាង​ខ្លាំងណាស់​។ នាង​បាន​ប្រាប់​ទៅកាន់​សារព័ត៌មាន Channel 2 ថា​៖“​ខ្ញុំ​ពិតជា​រន្ធត់​ខ្លាំងណាស់​។ ខ្ញុំ​មិនដែល​គិតថា រឿង​បែបនេះ​អាច​កើតឡើង​ចំពោះ​ខ្ញុំ​នោះទេ​។ Eh គឺជា​មនុស្ស​ប្រុស​ដ៏​ល្អ​ម្នាក់ ហើយ​គេ​គ្មាន​កំហុស​ទេ​”៕


[wai id="6"]