ប្រពន្ធ​ជា​អ្នកកាសែត​…​ឯ​ប្តី​គ្រូ​វ៉ៃ តប់​…​ទាស់​គ្នា​ប្រាវ​ប្រពន្ធ​ដេកពេទ្យ ប្តី​ជាប់​ខ្នោះ​!

សង្គមប្លែកៗ
0
398
…​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រកបមុខរបរ​ជា​អ្នកកាសែត​ហើយ​នាង​តែងតែ​សរសេរ​ចុះផ្សាយ​ពី​រឿងរ៉ាវ​កើតមាន​នូវ​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​ព្រមជាមួយ​នូវ​ការសរសេរ​អប់រំ​ទូន្មាន​ដើម្បី​ចៀស​ឆ្ងាយ​ពី​អំពើ​ហឹ​ង្សា​។ ប៉ុន្តែ​នៅ​ថ្ងៃមួយ​នាង​ស្រាប់តែ​ត្រូវ​ទៅ​ដេក​ព្យាបាល​មុខរបួស​នៅឯ​មន្ទីរពេទ្យ​ដោយសារ​ទទួលរង​នូវ​អំពើ​ហឹ​ង្សា​បង្ករ​ឡើង​ដោយ​បុរស​ជា​ប្តី​។ កាលពីពេល​ថ្មីៗ​នេះ គ្រូ​ក្បាច់គុណ​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​វាយ​ប្រពន្ធ បណ្ដាល​ឲ្យ​រងរបួស​យ៉ាងដំណំ ។ ករណីនេះ បានកើត​ឡើង​នៅ​ខណ្ឌ ឡុង​ប៊ិន ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ។ ​ជនបង្ក​ដែលជា​ប្ដី ឈ្មោះ ង្វៀង​ជាន់​វិញ អាយុ ៣២​ឆ្នាំ ជា​គ្រូបង្រៀន​ក្បាច់គុណ​មួយរូប ដោយឡែក​ស្ត្រី​ជា​ប្រពន្ធ​មានឈ្មោះ វូ ធី ធូ អាយុ ២៧​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ភ្នាក់ងារ​សារព័ត៌មាន​ហាណូយ ។ យោងតាម​សកម្មភាព​នៅក្នុង​កាមេរ៉ា​សុវត្ថិភាព​បាន​ឲ្យ​ឃើញថា នៅ​ថ្ងៃកើតហេតុ បុរស​បង្ក​ហាក់ដូច​ជាមាន​កំហឹង​អំពី​រឿង​អ្វីមួយ​យ៉ាងខ្លាំង រំពេច​នោះ​ស្រាប់តែ​លេចមុខ​ស្ត្រី​ជា​ប្រពន្ធ​ចេញមក​តទល់ ទាំង​ដែល​នៅក្នុង​ដៃ​មាន​បី​កូនតូច​ម្នាក់​ផងដែរ ។ នៅក្នុង​ហេតុការណ៍​នោះ បុរស​ជា​ប្ដី​ក៏បាន​ប្រើប្រាស់​អំពើហិង្សា​លើ​ប្រពន្ធ​របស់ខ្លួន ដោយ​វាយ​ផង ធាក់​ផង ដោយ​មើលទៅ​ពិតជា​គួរ​ឲ្យ​អាណិត​នាង​ជា​ប្រពន្ធ​ខ្លាំងណាស់ ។ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ក៏បាន​ចុះមក​ដល់ផ្ទះ​កើតហេតុ ដោយបាន​ឃាត់ខ្លួន​ជនបង្ក ព្រមទាំង​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​តែម្ដង ៕