អ​ភ័​ព្ធ​អ្វី​ម្ល៉េះ កើត​មកជា​មនុស្ស​តែ​សភាវៈ​ប្រៀប​បានជា​បិសាច​ជញ្ជក់​ឈាម​ឃើញ​ពន្លឺ​ថ្ងៃ​អត់​បាន​

សង្គមប្លែកៗ
0
347
…​នៅក្នុង​ខ្សែភាពយន្ត បិសាច​ជញ្ជក់​ឈាម​…​ធ្វើ​អ្វី​មនុស្ស​មិនកើត​ទេ​នៅពេល​ដែលមាន​ពន្លឺព្រះអាទិត្យ​គឺ​រូប​កាយ​របស់​វារ​លាយ​ភ្លាម​…​។​យ៉ាងណា​ក្មេងប្រុស​ម្នាក់​កំពុងតែ​កើតមាន​នូវ​ជម្ងឺ​អ្វី​ម្យ៉ាង​មាន​សភាវៈ​ប្រៀប​បានជា​បិសាច​ជញ្ជក់​ឈាម​យ៉ាង​អញ្ចឹង​ដែរ​។ ក្មេងប្រុស Xiao Luo អាយុ​១២​ឆ្នាំ រស់នៅក្នុង​ទីក្រុង Panzhihua មាន​ជំងឺ​ចម្លែក​ខ្លាច​ពន្លឺព្រះអាទិត្យ​ពី​តូច​មកម្ល៉េះ​។ រូបគេ​តែងតែមាន​អារម្មណ៍​ឈឺចាប់ ហើម​និង​រលាក​ស្បែក ពេលដែល​គេ​ស្ថិតនៅក្រោម​ពន្លឺព្រះអាទិត្យ​ម្ដងៗ ហើយ​អាការ​បែបនេះ​កាន់តែ​យ៉ាប់យ៉ឺន ដោយមាន​ឈាម​ហូរ​ចេញ​តាម​មាត់ ភ្នែក​និង​ច្រមុះ​ទៀតផង​។ គ្រូពេទ្យ​ក្រោយពី​ធ្វើតេស្ដ​រួច បាន​ឲ្យ​ដឹងថា ក្មេងប្រុស Xiao Luo មាន​ផ្ទុក​ជំងឺ​កម្រ​មួយ​ឈ្មោះ Porphyria ដែល​គេ​ជឿថា​ជា​ជំងឺ​ដូចនឹង​បិសាច​ជញ្ជក់​ឈាម​ក្នុង​រឿងព្រេង​។ យ៉ាងណាក្ដី គេ​មិនដឹង​ច្បាស់​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជំងឺ​នេះឡើយ តែ​តួលេខ​បង្ហាញថា មនុស្ស​ម្នាក់​ក្នុង​ចំ​ណោ​យម​នុស្ស​៥០,០០០​នាក់​បាន​រងគ្រោះ​ដោយសារ​ជំងឺ​នេះ​។ លោក Tang ដែលជា​ឪពុក​បាន​និយាយ​ទាំង​ទឹកភ្នែក​ថា​៖ «​ខ្ញុំ​ធ្លាប់​ឃើញ​បិសាច​ជញ្ជក់​ឈាម​នៅក្នុង​ខ្សែភាពយន្ត​ពីមុន​ដែរ ហើយ​នៅពេលដែល​ខ្ញុំ​ឮ​គ្រូពេទ្យ​ប្រាប់​ពី​អាការ​កូនប្រុស ខ្ញុំ​មិនអាច​ទទួលយក​បានទេ​។ ម្យ៉ាងវិញទៀត កូនប្រុស​ខ្ញុំ​មិនដែល​ជញ្ជក់​ឈាម​មនុស្ស​ឡើយ​។​» ស្ថានភាព​ជំងឺ​របស់​ក្មេងប្រុស Xiao Luo បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ថ្លើម និង​ឆ្លង​មេរោគ​សួត ហើយ​ចំនួន​ផ្លា​កែ​ត កោសិកា​ឈាមស និង​កោសិកា​ឈាមក្រហម​គឺ​ចុះ​ទាប​ខ្លាំង​ផងដែរ​។ យ៉ាងណាមិញ ដោយសារ​ជីវភាព​ខ្វះខាត​ខ្លាំង ឪពុកម្ដាយ​របស់​ក្មេងប្រុស Xio Luo ក៏បាន​ស្នើសុំ​ជំនួយ​ពី​សប្បុរសជន​ឲ្យ​ជួយ ព្រោះ​កំឡុងពេល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ ពួកគេ​ត្រូវ​ចំណាយ​ប្រាក់​អស់​ចំនួន​១,៥០០​យ័ន គឺ​ប្រមាណ​២១៣​ដុល្លារ ទៅលើ​ថ្នាំ​និង​ការថែទាំ​ក្នុង​មួយថ្ងៃ​៕