មិត្តភក្តិ​ស្មោះស ខ្ចិ​ល​ជូន​ចុះឡើង​ឆ្វេ​ច​ឆ្វាច ទិញ​ឲ្យ​មួយគ្រឿង​តែម្តង បើក​ខ្លួនឯង​ទៅ​!

សង្គមប្លែកៗ
0
350
…​សេពគប់​ប៉ះ​លើ​មិត្តភក្តិ​មានចិត្ត​ស្មោះស​ប្រៀបដូចជា​មាន​សមាជិក​ក្នុង​គ្រួសារ​ដែល​ចេះ​ជួយ​ឈឺឆ្អាល​យកអាសារ​គ្រប់​រឿងរ៉ាវ​ដែល​កើតឡើង​យ៉ាង​អញ្ចឹង​ដែរ​។ ដូច​រឿងរ៉ាវ​របស់​បុរស​ម្នាក់​ជា​ឧ​ទា​រណ៍​ស្រាប់​…​។​បុរស​មួយក្រុម​នេះ បាន​បង្កើត​ដំណោះស្រាយ​មិន​នឹកស្មាន​មួយ ចំពោះ​មិត្តភក្តិ​ម្នាក់​ដែល​មិនមាន​រថយន្ត​។ ពួកគេ​បានសម្រេច​ចិត្ត​ទិញ​រថយន្ត​មួយគ្រឿង​ឲ្យ​ទៅ​មិត្ត ដើម្បី​ឱ្យគេ​អាច​បើកបរ​ដោយ​ខ្លួនឯង នៅ​គ្រប់​ទីកន្លែង​ដែល​គាត់​ចង់ទៅ​។​ ​វីដេអូ​នេះ​ត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ ដោយ​ស្ត្រី​ម្នាក់​ធ្វើការ​នៅ​ហាង​លក់​រថយន្ត​មួយ​នៅ​អាហ្វ្រិក​ខាងត្បូង​។ យោងតាម​ការ​បង្ហោះ​នោះបាន​ឲ្យ​ដឹងថា បុរស​នៅក្នុង​វីដេអូ បានសម្រេច​ចិត្ត​ទិញ​រថយន្ត​ឲ្យ​មិត្តភក្តិ​របស់​ពួកគេ ដោយសារតែ ពួកគេ​ហត់នឿយ​ក្នុងការ​ទៅយក​ពេលចេញ​ទៅណា​ម្តងៗ​។ មិ​ត្ដ​ភក្ដិ​ដែល​បានទទួល​រថយន្ដ​ឥតគិតថ្លៃ ច្បាស់​ជា​មិន​ជឿ​ព្រោះ​រឿង​មិន​នឹកស្មាន​បែបនេះ​។ នៅ​ទីបំផុត គាត់​បាន​ឡើងលើ​រថយន្ត ហើយ​គាត់​បានបង្ហាញ​អារម្មណ៍​រំជួលចិត្ត​ជាខ្លាំង​។​រឿងរ៉ាវ​យ៉ាង​រំជួលចិត្ត ហើយ​បង្ហាញ​ពី​ក្តី​ស្រលាញ់ ចំពោះ​មិត្តភក្តិ​នោះ បានធ្វើ​ឲ្យ​អ្នកលេង​បណ្ដាញ​សង្គម​ធ្វី​ត​ធឺ មានការ​ចែករំលែក​ដ​ល់​ទៅ​រាប់ពាន់​ផង ត្រឹម​រយៈពេល​ដ៏​ខ្លី ព្រោះ​គ្រប់គ្នា បាន​សរសើរ​មិន​ដាច់​ពី​មាត់​ថា មិត្ត​របស់គាត់​ពិតជា​មានទឹក​ចិត្តល្អ កម្រ​រកបាន​ណាស់​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម Twitter ម្នាក់ទៀត​បាន​បញ្ចេញយោបល់​ថា នេះ​មិនមែន​គ្រាន់តែ​ជា​មិត្តភាព​ប៉ុណ្ណោះ​ទេ​។​ ​ពេលខ្លះ​ទឹក​អាច​ខាប់​ជាង​ឈាម​ក៏​ថា​បាន ពួកគេ​អាច​គិតថា​មិនមែនជា​មិត្ត តែ​ពួកគេ​អាច​ចាត់ទុកថា​ជា​គ្រួសារ​។ ស្ត្រី​ដែល​បាន​បង្ហោះ​វីដេអូ​ដំបូង ក៏មាន​សារ​គួរឱ្យភ្ញាក់ផ្អើល​មួយ សម្រាប់​មនុស្ស​គ្រប់គ្នា​ថា គួរតែ​ស្វែងរក​មិត្តភក្តិ​ដែល​យល់ចិត្ត​គ្នា​បែបនេះ​។ វា​ពិតជា​រឿងរ៉ាវ​ដ៏​អស្ចារ្យ​មួយ កាល​ដែលមាន​មិត្តភក្តិ​មានទឹក​ចិត្តល្អ​បែបនេះ​។ វា​មិនមែនជា​រឿង​លេងសើច​នោះទេ តែ​វា​ជា​អ្វីដែល​មិត្តភក្តិ​អាចជួយ​គ្នា​បាន​ក្នុងពេលដែល មិត្តភក្តិ​មាន​តម្រូវការ​៕