រូប​កាយ​ជាប់​គ្នា​មែន​…​តែ​ស្គាល់​រសជាតិ​ស្នេហា​ដូច​ស្ត្រី​ឯទៀត​ដែរ​

0
974
…​ចំពោះ​ស្ត្រី​ដែល​កើតមក មាន​រូប​កាយ​ភ្លោះ​ជាប់​គ្នា​ក្រៅតែពី​រឿង​គួរ​ឲ្យ​សង្វេក​…​ក៏​មនុស្ស​គ្រប់គ្នា​គឹ​ក​គ្រប់ៗ​គ្នា​ទាំងអស់​ថា​…​ពួកនាង​គ្មាន​បុរស​ណា​ព្រមយក​ធ្វើជា​ប្រពន្ធ​នោះឡើយ​។ ប៉ុន្តែ​បែរជា​មាន​ស្ត្រី​កូនភ្លោះ​ជាប់​គ្នា​រស់នៅ​ក្នុងប្រទេស​ឥណ្ឌា​បាន​ជួប​នូវ​ចំណង​ស្នេហ៍​ជាមួយ​បុរស​ម្នាក់​ធ្វើ​ឲ្យ​អ្នកផង​ទាំងឡាយ​ជួយ​ត្រេកអរ​យ៉ាងខ្លាំង​…​ដ្បិតអី​ពួកនាង​ភ័​ព្ធ​តែ​កាយ​ទេ​…​តែ​ស្នេហា​អត់​អ​ភ័​ព្ធ​នោះឡើយ ស្ត្រី​កូនភ្លោះ​ដែល​កើតមក​មាន​ដងខ្លួន​ជាប់​គ្នា ទីបំផុត​បាន​រកឃើញ​ស្នេហា​ពិត​ហើយ បន្ទាប់ពី​រស់នៅ​យ៉ាង​ឯការ​អស់​រយៈពេល​ជា​យូរ​។​ ស្ត្រី​បងប្អូន​ភ្លោះ​ទាំងពីរ​កើត​នៅក្នុង​ទីក្រុង Kolkata នៃ​រដ្ឋ Bengal ប្រទេស​ឥណ្ឌា ក្នុង​គ្រួសារ​ក្រីក្រ ។​ពួកគេ​ទាំងពីរ​នាក់​មាន​ក្រពះ​តែមួយ ប៉ុន្តែ​មាន​បេះដូង ក្រលៀន និង​ថ្លើម​ផ្សេងៗ​គ្នា​។ ឪពុកម្តាយ​ពួកគេ​មិន​ចង់​មើលថែ​ពួកគេ​នោះទេ ហើយ​ក៏បាន​បោះបង់ចោល​ពួកគេ​នៅពេល​ពួកគេ​អាយុ​ជាង ១០​ឆ្នាំ​។ ដោយសារតែ​មិន​ទទួលបាន​ការអប់រំ ពួកគេ​ទាំងពីរ​នាក់​ដើរ​សម្តែង​សៀក​ដើម្បី​ចិ​ញ្ជឹ​ម​ជីវិត​។​ពួកគេ​ទាំងពីរ​នាក់​ត្រូវបាន​គេ​ហៅថា ស្ត្រី​ពីងពាង ហើយ​ពួកគេ​មាន​ទ្រូង និង​ដៃ​រៀងៗ​ខ្លួន ប៉ុន្តែ​ខ្លួន​ពួកគេ​ជាប់​គ្នា​ត្រឹម​ចង្កេះ ហើយ ជើង​ជាប់​គ្នា​។​ ​ដោយសារ​តែមាន​រូបរាង និង​កាយសម្បទា​បែប​នោះ មនុស្ស​គ្រប់គ្នា​គិតថា ការស្វែងរក​ស្នេហា​គឺជា​រឿង​លំបាក​បំផុត​សម្រាប់​អ្នក​ទាំងពីរ ប៉ុន្តែ​វាសនា​មនុស្ស​មើលមិនឃើញ ហើយ​ទីបំផុត​ពួកគេ​ក៏​រកឃើញ​ស្នេហា​ពិត ដោយ​ពួកគេ​ទាំងពីរ​ត្រូវបាន​លោក Jasimuddin Ahmad ជ្រើស​រើសយក​ជា​ដៃគូ​ជីវិត​។ បុរស​រូបនោះ​ជា​គ្រូបង្រៀន​ក្រៅ​ម៉ោង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here