អា​អូន​តូច​បំបាក់មុខ​មែន​បាញ់​ច្រូចៗ​ក្នុង​ដប ដល់​ដក​វិញ​ងក់​ងរ​…​អត់​ព្រម​ចេញ​

សង្គមប្លែកៗ
0
376
…​បុរស​ម្នាក់នេះ​មិនដឹង​ជា​នៅក្នុង​ចិត្ត​នឹក​ខ្មាស់​គេឯង​យ៉ាងណា​នោះឡើយ ដែល​មិនគួរ​សោះ​ជួប​នូវ​រឿងរ៉ាវ​គួរ​ឲ្យ​ផ្ទុះសំណើច គឺ​កាល​បាញ់​ច្រូចៗ​ចូលទៅក្នុង​ដប​ដំណើរការ​តាម​ធម្មតា តែ​ដល់​ដកចេញ ទាល់តែ​រត់ទៅរក​គ្រូពេទ្យ​ឲ្យ​ជួយ​…​។​បុរស​ជួប​រឿង​ខ្មាស់អៀន​រូបនេះ អាយុ ២៩​ឆ្នាំ ជនជាតិ​ម៉ាឡេស៊ី បាន​ប្រាប់​រឿងរ៉ាវ​ទៅ​ក្រុម​សង្គ្រោះ​ថា ពេល​កើតហេតុ​ខ្លួន​កំពុង​ដេក​លើ​គ្រែ ហើយ​ប្រពន្ធ​បាន​យក​ដប​ទឹក​សុទ្ធ​ឲ្យ​នោម ពេល​ខ្លួន​ឈឺ​នោម​នា​វេលា​ម៉ោង ១០៖៣០​នាទី​យប់ កាលពីពេល​ថ្មីៗ​នេះ​។ អា​អូន​តូច​របស់គាត់​ស្រាប់តែ​ជាប់​ក្នុង​ដប​ទឹក​សុទ្ធ​ចំណុះ​កន្លះ​លីត្រ រយៈពេល​រហូតដល់ ១៤​ម៉ោង មុនពេល​ទៅដល់​មន្ទីរ​ពេទ្យ Taiping Hospital ក្នុងប្រទេស​ម៉ាឡេស៊ី​។​អ្នកនាំពាក្យ​នាយកដ្ឋាន​ជួយសង្គ្រោះ និង​ពន្លត់អគ្គីភ័យ Taiping លោក Hasna Rashid បានបញ្ជាក់​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​បញ្ហា ឬ​លំបាក​ក្នុងការ​រើខ្លួន ហើយក៏​មិន​ចង់​ក្រោក​ពី​គ្រែ​ទៅ​បន្ទប់ទឹក​ដែរ​នៅ​យប់កើតហេតុ ទើប​ប្រពន្ធ​ជួយ​យក​ដប​ឲ្យ​នោម​។ ប្រពន្ធ​ជនរងគ្រោះ​និយាយថា ពេល​នោម ប្ដី​បានដាក់​អា​អូន​តូច​ចូលក្នុង​ដប​ដូច​កូនក្មេង ទើប​ពេល​ដកចេញ បែ​រដក​មិន​រួច​។​ ទោះយ៉ាងណា ជនរងគ្រោះ​មិនត្រូវ​បញ្ជូន​ទៅរក​ពេទ្យ​ភ្លាមៗ​ទេ រង់ចាំ​រហូតដល់​ព្រឹក​។ បុគ្គលិក​សង្គ្រោះ​បានទទួល​ទូរ​សព្ទ​អំពី​ឧបទ្ទវហេតុ​នៅវេលា​ម៉ោង​ប្រមាណ ១១៖២៧​នាទី​ព្រឹក​។ នៅពេល​ទៅដល់​មន្ទីរពេទ្យ អ្នកជំនាញ​បាន​ប្រើប្រាស់​ឧបករណ៍​ពេទ្យ​ពិសេស​កាត់​មាត់​ដប​បន្តិច​ម្ដងៗ​រហូត​ទទួលបាន​ជោគជ័យ​នៅ​ម៉ោង ១២​រសៀល​៕