គូស្នេហ៍​ពី​បុព្វេ​…​ទោះបី​សម្រស់​ខាងក្រៅ​ខុស​ឆ្ងាយ​ពី​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក​តែ​ចំណង​ស្នេហ៍​អត់​រុះ​រោយ​ឡើយ​

សង្គមប្លែកៗ
0
392
…​ជា​គូស្នេហ៍​ពី​បុព្វេ​មែន បើទោះបីជា​បានឃើញ​មុខ​គ្នា​ផ្ទាល់​សម្រស់​របស់​អូន​អត់​ស្រស់ស្អាត​ដូច​រូប​ផុស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ក្តី​តែ​បាន​ចាប់ដៃគ្នា​រួមរស់​ជា​ស្វាមី​-​ភរិយា​ប្រកបទៅដោយ​សេចក្តី​ក្សេមក្សាន្ត​។ បុរស​ម្នាក់នេះ​បាន​ស្គាល់​នារី​ម្នាក់​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តាមរយះ​ការ​ផុស​រូប​Cute​របស់​នាង ធ្វើអោយ​ខាង​ប្រុស​ទ្រាំ​មិនបាន ក៏​តាម​ញ៉ែ​នាង​រហូត​បានសម្រេច​តាម​ហ្វេ​ស​ប៊ុ​ក​។ បុរស​ម្នាក់​នោះ​នៅក្នុង​ខេត្ត​ឈុន​បូរី ចំណែក​ខាង​ស្រី​នៅឯ​ក្រុង​បាងកក​។ ពួកគេ​បានចាប់ផ្តើម​មាន​ទំនាក់ទំនង​ស្រឡាញ់គ្នា​ជិត​១​ឆ្នាំ​ដោយ​មិនដែល​ជួបគ្នា​ខាងក្រៅ​សោះ ឃើញតែ​រូប​ខាង​ស្រី​ថត​ផុស​តែ​រូប​មួយ​កំណាត់​ខាងមុខ​។​ ទំនាក់ទំនង​ពួកគេ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ធ្វើអោយ​ពួកគេ​កាន់តែ​ស្រឡាញ់​ខ្លាំង​ទៅ​ខ្លាំង​ទៅ គ្រាន់តែ​និយាយ​ទូរស័ព្ទ​ជាមួយគ្នា លេង​Chat​ជាមួយគ្នា​រាល់ថ្ងៃ ក៏​ធ្វើអោយ​អារ​ម្ម​ណ៏​ពួកគេ​ស្រឡាញ់គ្នា​ខ្លាំង​បានដែរ រហូតដល់​ថ្ងៃមួយ​ខាង​ប្រុស​ដាច់ចិត្ត​សូម​ណាត់ជួប​ខាង​ស្រី នៅឯ​ផ្សា​ទំនើប​មួយ​នៅ​ទីក្រុង​បាងកក​។​អ្វីដែល​ស្លុតចិត្ត​ខ្លាំង​បំផុត​នោះ ពេលដែល​បុរស​នោះបាន​ជួប​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​ហើយ បុរស​នោះ​សឹងតែ​មិន​ជឿ​រថា សង្សារ​គាត់​នៅ​ខាងក្រៅ​មាន​រូបរាង ស្គម ហើយ​ខ្ពស់ស្រឡះ យ៉ាងនេះ​សោះ​មិន​ដូច​រូប​នៅក្នុង​ហ្វេ​ស​ប៊ុ​កសោះ​។​តែ​ធ្វើ​ម៉េច​បើ​គាត់​ជា​ជ្រុល​ចិត្ត​ស្រឡាញ់​ទៅហើយ មានតែ​ទ្រាំ​ទទួល​យកទៅ ហើយ​ចំណុច​ពិសេស​ដែល​គាត់​អាច​ទទួលយក​នាង​បាន​នោះ គឺ​នាង​ចិត្តល្អ សុភាពរាបសា មិនចេះ​រករឿង​គាត់​ផ្តេសផ្តាស់​ទេ ទោះ​គាត់​ពេលខ្លះ​ប្រាប់ថា​ទៅ​ចូល KTV​ជាមួយ​មិត្ត​ភ័​ក្រ​ក៏ដោយ ក៏​នាង​មិន​រករឿង​គាត់​ដែរ​។​ ​ចុងក្រោយ​នោះ គឺ​ពួកគេ​បាន​រៀបការ​ជាមួយគ្នា ក៏​បង្កើត​គ្រួសារ​មួយ​យ៉ាង​កក់ក្តៅ មានកូន ស្រឡាញ់គ្នា មាន​សុ​ភម​ង្ក​ល ដើរលេង​ទៅណា​មក​ណា​ជាមួយគ្នា​យ៉ាង​សប្បាយរីករាយ​បំផុត​ក្នុង​ជីវិត​គូរ​ស្នេ​ហ៏​របស់គេ ដែល​ផ្តើមចេញពី​ការលេង​ហ្វេ​ស​ប៊ុ​ក​។​នេះហើយ​ស្នេហា​តាម​ហ្វេ​ស​ប៊ុ​ក តើ​អ្នក​ទាំងអស់គ្នា​យល់​យ៉ាងណា​ដែល ប្រសិនជា​អ្នក​វិញ​តើ​អ្នក​អាច​ទទួលយក​បានទេ បើសិនជា​ជួប​រូប​ខាងក្រៅ​មិន​ដូច​រូប​ក្នុង​ហ្វេ​ស​ប៊ុ​ក​បែបនេះ​?