សំណាង​បាន​ចូលមក​ដល់​មែន​…​ទោះ​ថ្ម​កខ្វក់​សោះ​ក៏​កាន់​យកមក​ផ្ទះ​ដែរ​

សង្គមប្លែកៗ
0
499
…​ក្មេងស្រី​ម្នាក់នេះ​ពិតជា​សំណាង​បាន​ចូល​មកដល់​មែន​ទោះជា​វត្ថុ​ដែល​នាង​បាន​ប្រ​ទៈ​ឃើញ​ជា​វត្ថុ​កខ្វក់​សោះ​បែរជា​នាង​គ្មាន​ចិត្ត​ខ្ពើម​អើ​ម​ហើយ​រើស​កាន់​យកមក​ផ្ទះ​ដែល​ចុងក្រោយ​វត្ថុ​កខ្វក់​នោះ​មាន​កំណប់​នៅ​ពី​ខាងក្នុង​មានតម្លៃ​ដល់​ទៅ​ខ្ទង់លាន​ដុល្លារ​។​ ​ក្មេងស្រី​ម្នាក់នេះ​នៅ​អាមេរិក ពេល​ដើរលេង​តាម​ឆ្នេរសមុទ្រ នាង​ប្រទះឃើញ​ដុំថ្ម​ចម្លែក ហ៊ុំព័ទ្ធ​ដោយ​សារាយសមុទ្រ ។ នាង​ក៏​កាន់​វាយ​កមក​ផ្ទះ ។ គ្រាន់តែ​ក្រឡេកឃើញ​ភ្លាម​បុរស​ជា​ឪពុក​ដឹងថា វា​ពុំមែន​ជា “​ដុំថ្ម​” ធម្មតា​ទេ ។​គាត់​យក​វា​ទៅ​កោស​លាង​សម្អាត ហើយ​លេចចេញ​រូបរាង ជា​ខ្យង​សមុទ្រ​ម្យ៉ាង​ហៅថា Abalone និង​ថែមទាំង​មាន​ពណ៌​ក្រហម​កម្រ​ជួប​ទៀតផង ។ សភាវៈ​សមុទ្រ​នេះ តែង​ត្រូវ​ពពួក​សារាយ​ខ្យង​សមុទ្រ​តូចៗ​ហ៊ុំព័ទ្ធ​ពី​ក្រៅ​មើលទៅ​ដូចជា​ដុំថ្ម សូម្បីតែ​ប្រជា​នេសាទ ប្រសិនបើ​ភ្នែក​ពុំ “​មុត​” ក៏​ងាយ​ភ័ន្តច្រឡំ​ដែរ ។​បុរស​ជា​ឪពុក បាន ឲ្យ​កូន​របស់ខ្លួន​ផ្តាច់​យក​សាច់ “​ដ៏​ឆ្ងាញ់​ពិសារ​” របស់​វា​មក​ទុក​ធ្វើ​ម្ហូប ។ សូម្បី​សាច់​របស់ Abalone នេះ​ក៏មាន​តម្លៃ​ថ្លៃ​ណាស់ ។​ប្រការ​ចម្លែក​បំផុត​នោះ​គឺ​ក្រោយពេល​ផ្តាច់​យក​ផ្នែក​សាច់​ចេញ ក្មេងស្រី​បាន​ប្រទះឃើញ​គុជ​ខ្យង ពណ៌​ខ្មៅ​នៅ​ខាងក្នុង ។ វា​ជា​ប្រភេទ​គុជ​ខ្យង កម្រ​ពុំ​អាច​ផលិត​សិប្បនិម្មិត​បាន ។​ ចុងក្រោយ​នាង​ប្រមូលបាន​គ្រាប់​គុជ​ខ្មៅ​ដ៏​កម្រ ៤​គ្រាប់ ។​ដែល មានតម្លៃ​ដល់​ខ្ទង់លាន​ដុល្លា​ឯ​ណ្នោះ ។ មុន​នោះ លោក Wesley Rankin បាន​រកឃើញ​គ្រាប់ ទម្ងន់ 470 carat នៅ​អំឡុង​ឆ្នាំ ១៩៩០​ហើយ នៅ​ឆ្នាំ ១៩៩១ លោក​លក់បាន​តម្លៃ​, ជិត​៥​លាន ដុល្លារ ៕