នៅ​ព្រៃ​បែប​អផ្សុក អា​ថ្លាន់​មួយ​ក្បាល​ប្រវែង​៤​ម៉ែត្រ​មក​ដេក​យ៉ាង​រំភើយ​ក្នុង​ពិ​ដាន​ម្ចាស់ផ្ទះ​លោត​ជើង​៣ ជើង​៤​ដូច​ឃើញ​ខ្មោចលង

សង្គមប្លែកៗ
0
296
…​នៅ​ស្រុក​គេ​រឿងរ៉ាវ​សត្វ​ពស់​-​លូន​ចូលមក​សម្ងំ​នៅក្នុង​ផ្ទះ​...​មាន​ករណីខ្លះ​បង្ករ​គ្រោះថ្នាក់​ដល់​ម្ចាស់ផ្ទះ និង​មាន​ករណី​ខ្លះទៀត​ម្ចាស់​ភ័យ​ស្លន់ស្លោ​បានកើត​ឡើងជា​រឿយៗ​។​ដូច​វីដេអូ​មួយ​នេះ​បានបង្ហាញ​ពី​ពស់ថ្លាន់​១​ក្បាល​ប្រវែង​ជាង ៤ ម៉ែត្រ ត្រូវបាន​ម្ចាស់​មួយ​រកឃើញ​សម្ងំ​លាក់ខ្លួន​នៅក្នុង​បន្ទប់ទទួលភ្ញៀវ​របស់​គាត់ ។​ ​យោងតាម Daily Mail លោក Somchai Subdang អាយុ ៤៥ ឆ្នាំ ខណៈ​កំពុង​មើល​ទូរទស្សន៍ នៅ​រសៀល​ថ្ងៃ​អង្គារ​សប្តាហ៍​មុន ស្រាប់តែ​គាត់​បានលឺ​សម្លេង​ចម្លែក ចេញពី​ពិ​ដាន​កុង​ផ្លា​កេ ។ គាត់​យក​ត្រចៀក ដើរ​ស្តាប់​តាម​ជញ្ជាំង​ផ្ទះ ដើម្បី​ស្វែងរក​សម្លេង​អ្វីមួយ​នោះ ។​គាត់​និយាយថា គាត់​ភ័យ​លោត​ជើង​បី​ជើង​បួន នៅពេល​លឺ​សម្លេង​កាន់តែ​រំខាន​នេះ ចេញពី​ក្នុង​ជញ្ជាំង​ក្បែរ​បង្អួច ។​លោក Subdang បន្ទាប់មក បាន​ហៅ​ក្រុម​សង្គ្រោះ ដើម្បី​ជួយ​អន្តរាគមន៍ ។ ពួកគេ​បាន​ប្រើ​ញញួរ​វាយ​ទម្លុះ​ជញ្ជាំង ទីកន្លែង​ពស់ថ្លាន់​ដ៏​ធំ កំពុង​សម្ងំ​លាក់ខ្លួន ។​លោក Subdang និយាយថា​៖ «​ខ្ញុំ​ពុំ​ខ្លាចពស់​នេះ​ទេ នៅពេល​ដឹងថា​វា​កំពុងស្ថិត​នៅទីនេះ ប៉ុន្តែ វា​អាច​បង្ក​ការភ័យខ្លាច​បាន ប្រសិន​វា​លូន​ចូល​ពិ​ដាន និង​ទម្លាក់​ចុះ​មកលើ​ខ្ញុំ ខណៈពេល​ខ្ញុំ​កំពុង​គេង​» ។​ «​ខ្ញុំ​ពិតជា​ខកចិត្ត​ជាខ្លាំង ព្រោះតែ​ខ្ញុំ​នឹងត្រូវ​ជួសជុលផ្ទះ​ឥឡូវនេះ ។ ប៉ុន្តែ នោះ​ជា​រឿង​ល្អប្រសើរ​ជាង ដែល​ខ្ញុំ​បាន​ប្រទះ​ឃើញថា មាន​ពស់​កំពុង​លាក់ខ្លួន​នៅក្នុង​ផ្ទះ​» ៕