បុរស​ដ៏​មានសំណាង​ម្នាក់​ប្រទះឃើញ​ឆ្កែ​ត្បូងថ្ម​អាយុ​៥​ពាន់​ឆ្នាំ​ដែលមាន​តម្លៃ​រហូតដល់​ទៅជិត​៤​លាន​ដុល្លារ​អាមេរិក​

សង្គមប្លែកៗ
0
307
​សោធន​និវត្តន៍​ជន​វ័យ​ចំណាស់​ម្នាក់ បាន​រកឃើញ​ឆ្កែ​យ​ន្ត័​បុរាណ​មួយ​ក្បាល​ដែល​បាន​ហ៊ុ​ព័ទ្ធ​ដោយ​ធូលី​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នៅក្នុង​កា​រ៉ា​ស់​រថយន្ត​របស់លោក​នៅ​អង់គ្លេស ហើយ​វា​មានតម្លៃ​រហូតដល់​ទៅជិត​៤​លាន​ដុល្លារ​អាមេរិក​ឯណោះ​។​លោក Alfred Correya វ័យ​៦៦​ឆ្នាំ បាន​រកឃើញ​ឆ្កែ​អលង្កា​ធ្វើ​ពី​ត្បូងថ្ម នៅក្នុង​ថតទូ​ដែល​គាត់​មិនដឹងថា វា​មានតម្លៃ​ដ៏​មហាសាល​បែបនេះ​ទាល់តែសោះ​។​ ឪពុក​របស់លោក Correya គឺជា​ឈ្មួញ​ជួញដូរ​ត្បូង​ជនជាតិ​ឥណ្ឌា​ម្នាក់ ហើយ​និង​បានធ្វើ​ចំណាកស្រុក​មកកាន់​ប្រទេស​អង់គ្លេស កាលពី​អំឡុង​ទសវត្សរ៍ ឆ្នាំ​១៩៦០​។​ពេលដែល​គាត់​ស្លាប់​នៅ​វ័យ​៩៦​ឆ្នាំ ក្នុង​ឆ្នាំ ២០០២ វត្ថុ​ដ៏​មានតម្លៃ​មួយ​នេះ ត្រូវ​រក្សាទុក​នៅក្នុង​ទូ​កំណប់ ក្នុងកា​រ៉ា​ស់​រថយន្ត​កូនប្រុស​របស់គាត់​ហើយ​ត្រូវបាន​គេ​ភ្លេច​ពី​វា​ទៅហើយ​។​លោក Correya បាន​រកឃើញ​ត្បូងថ្ម​នេះ ដោយ​ចៃដន្យ ពេលដែល​គាត់​រុក​រើ​របស់​ចាស់ៗ​នៅក្នុង​ថតទូ ប៉ុន្តែ​លោក​មិនបាន​ដឹងថា វា​មានតម្លៃ​ដ៏​មហាសាល​នោះទេ​។​គេ​មានជំនឿថា ឆ្កែ​ត្បូងថ្ម​នេះ​មាន​អាយុកាល​ចន្លោះ​ពី​៤​ពាន់​ឆ្នាំទៅ​៥​ពាន់​ឆ្នាំ ហើយ​ក្រុម​អ្នកជំនាញ បាន​និយាយថា វា​មាន​អាយុកាល​តាំងពី​យុគសម័យ​ថ្ម​របស់​ចិន​មកម្ល៉េះ​។​ការរកឃើញ​ត្បូងថ្ម​ដ៏​មានតម្លៃ​នេះដែរ បានធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​រឿង “Only Fools and Horses”​ជា​កន្លែង​លោក Del Boy និង​លោក Rodney Trotter លក់​នាឡិកា​ចាស់​មួយគ្រឿង​រកឃើញ​នៅក្នុង​កា​រ៉ា​ស់​រថយន្ត​របស់​ពួកគេ រួច​ក៏​ក្លាយជា​សេដ្ឋី​។​លោក Correya បាន​និយាយប្រាប់​កាសែត The Sun​ថា ឪពុក​របស់ខ្ញុំ បាន​ទិញ​វត្ថុ​បុរាណ​មានតម្លៃ​គ្រប់​ប្រភេទ ប៉ុន្តែ​ឆ្កែ​ត្បូងថ្ម​មួយ​ក្បាល​នេះ លោក​ធ្លាប់​ឃើញតែ​តាំង​លម្អរ​នៅក្នុង​ផ្ទះ​ប៉ុណ្ណោះ​។​លោក Alexander Clement គឺជា​អ្នកជំនាញ​វត្ថុ​បុរាណ​មកពី​អាស៊ី នៅឯ​សាល​តាំងពិព័រណ៍ ស្ថិតនៅក្នុង​ទីក្រុង Shrewsbury ប្រទេស​អង់គ្លេស បាន​អះអាង​ពី​អាយុកាល​របស់​ឆ្កែ​ត្បូងថ្ម​មួយ​ក្បាល​នេះ ហើយ​លោក​បាន​អះអាងថា វត្ថុ​ដ៏​មានតម្លៃ​មួយ​នេះ​ធ្វើ​ពី​ត្បូងថ្ម​សុទ្ធ​តែម្តង​។​ ​លោក​បាន​បញ្ជាក់ថា ឆ្កែ​ត្បូងថ្ម​នេះ មានតម្លៃ​ប្រហែលជា​ជិត​៤​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕