ទុកជា​មេរៀន​ទៅ​ចុះ​…​ចាស់ៗ​កុំ​បណ្តោយ​ក្មេងៗ​ឲ្យ​លេង​បែបនេះ​…!

សង្គមប្លែកៗ
0
422
…​វីដេអូ​ឃ្លី​ប​មួយ​នេះ ប្រិយមិត្ត​បានឃើញ​ហើយ​គឺ​មិន​ត្រឹមតែ​ហួស​ក្នុង​ចិត្ត​ពន់ពេក​នោះទេ ថែមទាំង​ខឹងសម្បា​ទៀតផង​ចំពោះ​មនុស្ស​ចាស់​ផ្សេងៗ​ទៀត​ដែល​បណ្តោយ​ឲ្យ​ក្មេង​ប្រតោង​លេង​លើ​បង្កាន់ដៃ​ជណ្តើរយន្ត​ដែល​អាច​បង្ករ​ទៅជា​គ្រោះថ្នាក់​គ្រប់ពេល​។​ នៅក្នុង​វីដេអូ Youtube បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​ម្នាក់ ចំណោម​មិត្តភក្តិ​របស់​នាង​២​នាក់ បាន​ជួប​គ្រោះថ្នាក់ ខណៈ​នាង និង​មិត្តភក្តិ​ស្រីៗ​របស់​នាង នាំគ្នា​បន្តោក​ខ្លួន​តាម​ចំហៀង​ជណ្តើរយន្ត ពី​ជាន់​ខាងក្រោម ឡើងទៅ​ជាន់​ខាងលើ​នៃ​ផ្សារ​ទំនើប​មួយ ។​តាមរយៈ​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​ក្មេងស្រី​តូច​ជាងគេ​ម្នាក់ បាន​តោង​ឡើង​តាម​ជណ្តើរយន្ត​បាន​បន្តិច ក៏​ទម្លាក់ខ្លួន​ចុះ​វិញ ខណៈ​ក្មេងស្រី​ម្នាក់ទៀត បាន​ចូល​បន្ត​តាម​ក្រោយ ។ ក្មេងស្រី​នោះ បាន​ព្យាយាម​បន្តោក​ខ្លួន​តាម​ចំហៀង​ជណ្តើរយន្ត ជិត​ដល់​ជាន់​ខាងលើ​ទៅហើយ ស្រាប់តែ​របូត ដៃ ធ្លាក់​ចុះដី​វិញ បណ្តាល​ឲ្យ​ចុក​ឆ្អល់​យ៉ាងខ្លាំង​តែម្តង ។ ​គេ​ក៏​ពុំ​ដឹងថា ក្មេងស្រី​រូបនោះ​រងរបួស​ធ្ងន់ធ្ង​រ​ជាង​នេះ ឬ យ៉ាងណា​នោះ ព្រោះតែ​វីដេអូ​ត្រូវបាន​បញ្ចប់​ត្រឹមនេះ ៕