ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​ត្រូវបាន​យុវជន​ម្នាក់​រំលោភ​យ៉ាង​ព្រៃផ្សៃ​រួច​យក​នាង​ទៅ​កប់​ទាំង​រស់​

សង្គមប្លែកៗ
0
712
​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ កំពុងតែ​ត្រដ​ខ្យល់ ក្រោយពី​រូបនាង​ត្រូវបាន​យុវជន​ល្មោភកាម​ម្នាក់ ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត ជាមួយនឹង​ការ​វាយ​នឹង​ដុំថ្ម រួច​យក​នាង​ទៅ​កប់​ទាំង​រស់ នៅក្នុង​ប្រទេស​ឥណ្ឌា​។​ ​បច្ចុប្បន្ន ក្មេងស្រី​ម្នាក់នេះ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ជាទីបំផុត បន្ទាប់ពី​ការ​វាយ​ធ្វើបាប​រួច​ចាប់រំលោភ​លើ​រូបនាង​នៅក្នុង​ស្រុក Churu ស្ថិតនៅក្នុង​រដ្ឋ Rajasthan ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅ​។​ក្មេងស្រី​រងគ្រោះ​ម្នាក់នេះ បាន​ចាក​ចេញពីផ្ទះ​គ្រួសារ​នាង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ដើម្បី​ទៅ​ទិញ​ស្ក​គ្រាប់​សូកូឡា​ពី​ហាង​ក្នុងស្រុក​។​ឪពុកម្តាយ​របស់​ក្មេងស្រី​រងគ្រោះ បានកើត​ក្តីបារម្ភ​ជាខ្លាំង ពេល​មិនឃើញ​កូនស្រី​វិលត្រឡប់​មកវិញ​បែបនេះ ហើយក៏​បាន​ដើរ​តាមរក​នាង​គ្រប់​ច្រកល្ហក​ទាំងអស់​។​ក្រុមនគរបាល បាន​និយាយថា យុវជន​គ្មាន​ការងារ​ធ្វើ​ម្នាក់ ដែល​រស់នៅ​ជិតខាង​នាង បាន​ល្បួង​នាង​ទៅផ្ទះ​ដែល​គេ​ទុកចោល​នៅក្បែរនោះ​។​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត​The Times of India​បាន​ឲ្យ​ដឹងថា យុវជន​ល្មោភកាម​ម្នាក់នេះ បាន​ចាប់រំលោភ​នាង​និង​បាន​វាយ​នាង​នឹង​ដុំថ្ម​ត្រូវចំ​ក្បាល មុនពេល​ព្យាយាម​កប់​នាង​ទាំង​រស់​។​ក្មេងស្រី​រងគ្រោះ ត្រូវបាន​គេ​រកឃើញ​នៅវេលា​ម៉ោង​១០ និង​៣០​នាទី ទាំង​សន្លប់​មិនដឹង​ខ្លួន និង​ចេញឈាម​ត្រង់​ក្បាល​យ៉ាង​ជោគជាំ​។ នាង​ត្រូវបាន​ប្រញាប់ប្រញាល់​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ស្រុក Churu ជា​កន្លែង​ដែល​នាង ស្ថិតនៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅឡើយ​។​ក្រុមនគរបាល បាន​ចាប់ខ្លួន​ជនសង្ស័យ​អាយុ​២១​ឆ្នាំ​ម្នាក់ ដែល​រស់នៅក្នុង​តំបន់​នោះ​។​លោក Vishnu Dutt គឺជា​មន្ត្រី​នៅ​ប៉ុស្តិ៍នគរបាល Rajgarh ស្រុក Churu​បាន​និយាយថា ពេលដែល​ក្មេងស្រី​ទៅ​ទិញ​ស្ក​គ្រាប់​សូកូឡា ជនសង្ស័យ​បាន​ល្បួង​នាំយក​នាង​ទៅកាន់​ផ្ទះ​ដែល​គេ​ទុកចោល រួច​ក៏បាន​ចាប់រំលោភ​នាង​ទាំង​កម្រោល​តែម្តង​។​ករណី​ចាប់រំលោភ​នេះដែរ បាន​កើតមានឡើង​ស្របពេល​មានការ​ជជែក​ដេញ​ដោយ​ច្រើន​ពី​អំពើហិង្សា​ផ្លូវភេទ​នៅក្នុង​ប្រទេស​ឥណ្ឌា ក្រោយ​កើតមាន​ករណី​ស្រដៀង​គ្នា កាលពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​។​ ​គួររំឭកថា សាកសព​ស្ត្រី​វ័យ​២៧​ឆ្នាំ​ម្នាក់​ដែល​ត្រូវបាន​គេ​ដុត​កម្ទេចចោល ត្រូវបាន​រកឃើញ​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ នៅក្នុង​ទីក្រុង Hyderabad ស្ថិតនៅ​ភាគខាងត្បូង ប្រទេស​ឥណ្ឌា​។​ក្រោយមក ក្រុម​នរគ​បាល បាន​បាញ់សម្លាប់​បុរស​៤​នាក់ ដែល​ជាប់​សង្ស័យ​នឹង​ករណី​រំលោភ​សម្លាប់​ស្ត្រី​ខាងលើ ក្រោយពី​ក្រុម​អ្នកស៊ើប​អង្កេត នាំ​ពួកគេ​ទៅកាន់​កន្លែងកើតហេតុ​៕