Michael Jackson​បង្ហាញខ្លួន​ដ៏​គួរ​ភ្ញាក់ផ្អើល​នៅលើ​សង្វៀន​កីឡាកាស​ក្នុងប្រទេស​ប្រេ​ស៊ី​ល​

សង្គមប្លែកៗ
0
1208
[wai id="5"]

[wai id="7"]
​វីដេអូ​គ្លី​ប​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ឃើញ​អ្នក​កីឡាកាស​ម្នាក់​ស្លៀកពាក់​ជា​ស្តេច​ចម្រៀង​Michael Jackson រួច​សម្តែង​ក្បាច់​រាំ​ដើរ​លើ​ថា​ន​ព្រះ​ច​ន្ទ័​របស់គាត់ ។​នៅក្នុង​វីដេអូ​នេះ ឃើញ​បុរស​ម្នាក់នេះ លេង​ស្ទីល​ដូចជា​លោក Michael Jackson ទាំង​ពាក់អាវ​ដូច​គាត់ និង​ពាក់​ស្រោមដៃ​ពណ៌​ស​. ពេលដែល​គាត់​រាំ និង​ផ្តួល​គូប្រកួត​ឲ្យ​ដួល​នៅលើ​សង្វៀន​កីឡាកាស​។​
ពាណិជ្ជកម្ម

​បុរស​ម្នាក់​នៅក្នុង​ហ្វូងមនុស្ស បាន​ស្រែក​ខ្លាំងៗ​ថា ឡើង Michael Jackson ឡើង​Michael Jackson ឡើង​Michael Jackson​។​ចំណែក​នៅក្នុង​វីដេអូ​មួយទៀត ឃើញ​អ្នក​កីឡាកាស​តែងខ្លួន​ជា​ស្តេច​ចម្រៀង​Michael Jackson​ម្នាក់នេះ បាន​ទះដៃ ខណៈដែល​បញ្ចេញ​ក្បាច់​រាំ​យ៉ាង​រស់​រវើក តាម​ចង្វាក់ភ្លេង​របស់ Michael Jackson ស្រប​ពេលដែល​ហ្វូងមនុស្ស​នាំគ្នា​ស្រែក​ហ៊ោ​យ៉ាង​កងរំពង​នោះ​។​វីដេអូ​ដែល​ថត​នៅក្នុង​ប្រទេស​ប្រ​ស៊ី​ល​នេះ មាន​អ្នក​ចូល​មើល​ជាង​៧​លាន​នាក់ ចាប់តាំងពី​មានការ​ចែករំលែក​តាម Twitter​កាលពី​ថ្ងៃ​សៅរ៍ ហើយ​និង​ជា​វីដេអូ​មួយ ដែល​នាំ​ឲ្យ​អ្នក​គិតថា លោក Michael Jackson មាននូវ​ជីវិត​ថ្មី និង​អាជីព​ថ្មី​នៅ​អាមេរិក​ខាងត្បូង​។​អ្នកលេង​អន​ឡាញ​ម្នាក់ បានសរសេរថា តើ​ពិតជា​គាត់​មែនឬ​? វា​មិនដឹង​ជា​ភ្ញាក់ផ្អើល​បែបណា​ទេ បើសិនជា​គាត់​រស់​ឡើងវិញ​បែបនេះ​នោះ​។​អ្នកលេង​ម្នាក់ទៀត ក៏បាន​សរសេរ​ដែរ​ថា ស្តេច​ចម្រៀង​មិនដែល​ចាកចេញ​ពី​ពួកយើង​ម្តងណា​ឡើយ​។​

​សូមបញ្ជាក់ថា ស្តេច​ចម្រៀង Michael Jackson បាន​ស្លាប់​នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០០៩ ហើយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​សាកសព បាន​រកឃើញថា គាត់​បាន​ស្លាប់​ដោយសារតែ​មនុស្សឃាត ក្រោយ​ពេលដែល​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់គាត់ គឺ​លោក Conrad Murray បាន​ឲ្យ​ថ្នាំ​ដល់​គាត់​លើស​ចំណុះ​៕



[wai id="6"]