គួរ​ឲ្យ​គ្រឺត​មែន​…​អា​ភក្តី​នាំ​កូន​ស្វា​កំព្រា​ទៅ​ឲ្យ​ប៉ូលិស​ជួយសង្គ្រោះ​

សង្គមប្លែកៗ
0
487
…​ឆ្កែ​មួយ​ក្បាល​នេះ​មាន​សភាវគតិ​ប្រៀប​បានជា​មនុស្ស​ទៅហើយ​ដែល​វា​បាន​នាំ​កូន​ស្វា​កំព្រា​មួយ​ក្បាល​ទៅកាន់​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​ឲ្យ​ប៉ូលិស​ជួយសង្គ្រោះ​។ កាលពីពេល​កន្លងទៅ ថ្មីៗ​នេះ មហាជន​នៅលើ​បណ្ដាញ​អ៊ិន​ធើ​ណែ​ត​ជាច្រើន បាន​សម្ដែង​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជុំវិញ​វីដេអូ​ឃ្លី​ប​មួយ ដែល​ត្រូវបាន​ថត​បង្ហោះ​នូវ​សកម្មភាព ឆ្កែ​មួយ​ក្បាល​ឲ្យ​កូន​ស្វា​ព្រាត់​មេ​តោង​ខ្នង និង​នាំទៅ​កាន់​ប៉ុស្ដិ៍​ប៉ូលិស​។ បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា វីដេអូ​ឃ្លី​ប​នេះ​ត្រូវបាន​ថត​ឡើង​នៅ​ប៉ុស្តិ៍​ប៉ូលិស Rehli ក្នុង​រដ្ឋ Madhya Pradesh ប្រទេស​ឥណ្ឌា និង​ត្រូវបាន​គេ​យកទៅ​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​អ៊ិន​ធើ​ណែ​ត ដោយ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​។ តាមរយៈ​វីដេអូ​ឃ្លី​ប​បង្ហាញ​ឲ្យ​ឃើញថា ឆ្កែ​មួយ​ក្បាល​បាន​ឲ្យ​កូន​ស្វា​ដែល​ព្រាត់​ពី​មេ​រប​ស់វា តោង​ជាប់​នឹង​ខ្នង​។ អ្វីដែល​មិនគួរ​ឲ្យ​ជឿ​នោះ​គឺ​ឆ្កែ​មួយ​ក្បាល​នោះ បាន​នាំ​កូន​ស្វា​ទៅកាន់​ប៉ុស្ដិ៍​ប៉ូលិស ដើម្បី​ឲ្យ​គេ​ជួយ​ទៀតផង​។ ឃើញ​ដូច្នេះ ដោយ​ស្ដី​អាណិតអាសូរ ប៉ូលិស​ក៏បាន​ឲ្យ​ចេក​មួយ​ផ្លែ​ទៅកាន់​កូន​ស្វា​នោះ​ផងដែរ​។​យោងតាម​សម្ដី​របស់​បុរស​ម្ចាស់​វីដេអូ​បាន​ឲ្យ​ដឹងថា កូន​ស្វា​តូច​ត្រូវបាន​ប្រទះឃើញ​ដោយ​ឆ្កែ​មួយ​ក្បាល​នោះ​នៅក្បែរ​មាត់បឹង​តែម្នាក់ឯង​។ ​យ៉ាងណាមិញ ក្រោយពី​ស៊ី​ចេក​ឆ្អែត​រួចរាល់​មក កូន​ស្វា​មួយ​ក្បាល​នោះ​ក៏​ត្រូវបាន​ប៉ូលិស​ប្រគល់​ទៅ​ឲ្យ​មន្ត្រី​សត្វព្រៃ​ក្នុង​តំបន់ ដើម្បី​ធ្វើការ​ប្រលែង​ចូលទៅ​ក្នុងព្រៃ​វិញ​៕