សម្ញែង​ជ្រែក​ខ្លួន​បែបនេះ ដូចជា​បញ្ឈឺ​ចោរ​ពេក​ហើយ​!

សង្គមប្លែកៗ
0
284
…​ចង់ដឹងថា​កូន​ក​ម្លោះ​-​កូនក្រមុំ​នៅក្នុង​ពិធីមង្គលការ​មាន​ជីវភាព​យ៉ាងណា​នោះ​គ្រាន់តែ​សម្លឹងមើល​មួយ​ត្រួស​ប្រាកដជា​បានដឹង​ហើយ​មង្គលការ​កូនក្រមុំ​-​កូន​ក​ម្លោះ​ជា​អ្នកមាន​ពាក់​គ្រឿងអលង្ការ​ជ្រែក​ខ្លួន បើ​កូនក្រមុំ​ជា​អ្នកក្រ​ឬ​មធ្យម​វិញ​មើល​តែ​រោងការ​ទៅនឹង​ហើយ​។​ថ្លៃ​បណ្ណាការ ឬក៏​យើង​អាច​និយាយថា ជា​ថ្លៃទឹកដោះ ដែល​ខាង​ប្រុស បាន​ជូន​ទៅខាង​ស្រី​ជា​កូនក្រមុំ​នោះ គឺជា​ទំនៀម​ទំលាប់​ប្រពៃណី​មួយ ដែល​មានមក​តាំងតែ​ពី​បុរាណ​មក​ម្លេះ ហើយ​ចំពោះ​លុយ​បណ្ណាការ​ទាំងនេះ គឺ​ត្រូវបាន​ចាត់ចែង​ដោយ​គ្រួសារ​កូនក្រមុំ ដើម្បី​យកទៅ​រៀបចំ និង​ចំណាយ​នូវ​រាល់​អ្វី​ផ្សេងៗ​ក្នុង​កម្មវិធី​ដ៏​មង្គល​នេះ​។​ ​យ៉ាងណាមិញ មង្គលការ​មួយ​ត្រូវបាន​មជ្ឈដ្ឋាន​មហាជន​ជាច្រើន ជាពិសេស​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក មានការ​ចាប់អារម្មណ៍​ជាខ្លាំង និង​បាន​ស៊ែរ​ចែករំលែក​តៗ​គ្នា​ដោយ​ពិធីមង្គលការ​នេះ​កូនកំលោះ និង​កូនក្រមុំ ជា​ជនជាតិ​វៀតណាម បាន​ពាក់​នូវ​គ្រឿងអលង្ការ​ជាច្រើន ជាពិសេស​ខាង​កូនក្រមុំ ដែល​រួមមាន​ដូចជា ខ្សែក កងដៃ និង​ចិញ្ចៀន​យ៉ាង​ជ្រែក​ខ្លួន​តែម្តង​។​ជាក់ស្តែង បើ​យើង​ក្រឡេក​មើលទៅ​កូនក្រមុំ​ដ៏​ស្រស់ស្អាត​រូបនេះ​វិញ គឺ​រូបនាង​មាន​ភាព​រំភើប​រីករាយ​ក្រៃលែង ធ្វើ​ឲ្យ​រូបនាង​ញញឹម​បិទមាត់​មិន​ជិត​នោះទេ ជាមួយ​គ្រឿងអលង្ការ​លំ​អ​ខ្លួន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ ដែល​កាន់តែ​ធ្វើ​ឲ្យ​សម្រស់​របស់​នាង មាន​ភាព​ទាក់ទាញ និង​ទទួលបាន​នូវ​ភាពស្រស់ស្អាត​ទ្វេដង​តែម្តង​។​ដោយឡែក គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​នេះ ត្រូវបាន​គេ​រំពឹងថា​ ​បន្ទាប់​រៀបការ​រួចហើយនោះ អ្នក​ទាំងពីរ​នឹងមាន​ដើមទុន​រកស៊ី​ជាច្រើន​ជាក់​ជាមិនខាន​ឡើយ ខណៈដែល​ថ្លៃ​បណ្ដា​ការ ដែលជា​គ្រឿងអលង្កា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​ប្រគល់ជូន​ខាង​ស្រី បើ​គិត​ជា​លុយ​វិញ​នោះ គឺ​មិនតិចជាង​រាប់ម៉ឺន​ដុល្លារ​នោះទេ ពិតជា​គួរ​ឲ្យ​ច្រណែន​ខ្លាំងណាស់​។​