ញាក់សាច់​ប្រទះឃើញ​ស្នាដៃ​មនុស្ស​បូរាណ​យក​ឆ្អឹង​នឹង​លលា​ដ៏​ក្បាលមនុស្ស​មក​ធ្វើជា​ជញ្ជាំង​ក្នុង​ព្រះវិហារ​

សង្គមប្លែកៗ
0
934
[wai id="5"]

[wai id="7"]
…​ជា​រឿង​ដែល​គួរ​ឲ្យ​ញាក់សាច់​ណាស់​ដែល​ប្រទះឃើញ​នូវ​ស្នាដៃ​របស់​មនុស្ស​បូរាណ​ប្រើប្រាស់​ឆ្អឹង​និង​លលា​ដ៏​ក្បាលមនុស្ស​មក​ធ្វើជា​ជញ្ជាំង​…​។ ក្រុម​បុរាណ​វិទូ បាន​រកឃើញ​ជញ្ជាំង​ដ៏​ចម្លែក​សង់​ឡើង​ពី​ឆ្អឹង​មនុស្សពេញវ័យ​រាប់សិប​កំណាត់ និង​លលាដ៍ក្បាល​ជាច្រើន ដែលមាន​អាយុកាល​ជាង​៥០០​ឆ្នាំ​នៅឯ​វិហា​មួយ​ក្នុង​ទីក្រុង Ghent ប្រទេស​ប៊ែ​ល​ហ្សិ​ក​។
ពាណិជ្ជកម្ម

​ពំនូក​ឆ្អឹង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ រួមមាន​ឆ្អឹងភ្លៅ និង​ឆ្អឹងខ្នង ព្រមទាំង​លលាដ៍ក្បាល​ជាង​១,០០០ ត្រូវ​ក្រុម​អ្នកជំនាញ​ជឿថា វា​បាន​ប្រមូល​មកពី​ទី​បញ្ចុះសព​នៅ​ខាងក្រៅ​ព្រះវិហារ ដើម្បី​ទុក​កន្លែង​សម្រាប់​ផ្នូរ​ថ្មី ហើយ​ឆ្អឹង​ទាំង​នោះគេ​មិនអាច​បោះចោល​ឡើយ ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​ដាក់​គរ​លើ​គ្នា​រហូត​ក្លាយជា​ជញ្ជាំង​នៅក្នុង​ព្រះវិហារ​បែបនេះ​។ ហើយ​សំណល់​ឆ្អឹង​របស់​អ្នក​ដែល​ស្លាប់​ទាំងនោះ សុទ្ធសឹងតែ​ជា​អ្នកស្លាប់​ក្នុង​សមរភូមិ ដែល​អដ្ឋិធាតុ​ភាគច្រើន​ជា​ស្ត្រី​។ លោក Aniek De Gryse ដែលជា​អ្នកដឹកនាំ​គម្រោង​នេះ បាន​ប្រាប់​សារព័ត៌មាន​មួយ​ថា​៖ នេះ​ជា​បាតុភូត​មួយ​ដែល​យើង​មិន​ធ្លាប់​ឆ្លងកាត់​ពីមុន ហើយ​នៅពេលដែល​ឈូសឆាយ​ទីធ្លា​នៅឯ​ព្រះវិហារ យើង​ក៏​ប្រទះឃើញ​ឆ្អឹង​ទាំងនោះ​។ អ្នក​ថតរូប​ម្នាក់ ដែល​បាន​ទៅ​ទស្សនា​ដល់ទី​តាំង​ផ្ទាល់ បាន​ផ្ដិត​យក​ទិដ្ឋភាព​ដ៏​កម្រ​នេះ និង​លាន់មាត់​ថា​៖ វា​ជាការ​ប្រមូលផ្ដុំ​ឆ្អឹង និង​លលាដ៍ក្បាល ដ៏​អស្ចារ្យ​បំផុត​នៅក្នុង​ប្រទេស ហើយ​ទីនោះ ជា​កោដ្ឋ​ដ៏​ធំ​មួយ​ក្នុង​ចក្រភព​អង់គ្លេស ដូច្នេះហើយ​គឺ​ត្រូវតែ​មក​មើល​ដោយផ្ទាល់​ភ្នែក​។ វិហារ​ខាងលើនេះ ត្រូវបាន​សាងសង់ឡើង​ក្នុង​សតវត្សរ៍​ទី​១៧ តែ​បុរាណ​វិទូ​ជឿថា ឆ្អឹង​ទាំងនោះ​មាន​អាយុកាល​មុន​ការសាងសង់​វិហារ​ជាង​២០០​ឆ្នាំ​ឯណោះ ដែល​ក្រោយមក គេ​ក៏​យក​កំណាត់​ឆ្អឹង​ទាំង​នោះមក​សង់​ជា​ជញ្ជាំង​។

​គួរ​ឲ្យ​ដឹង​ដែរ​ថា បើទោះបីជា​មិនមាន​ការកំណត់​ចំនួន​ជាក់លាក់​នៃ​កំណាត់​ឆ្អឹង​យ៉ាងណាក៏ដោយ តែ​គេ​អាចសន្និដ្ឋាន​ថា​មាន​ប្រហែល​២០០០ ៕



[wai id="6"]