ដល់​រកឃើញ​ទើប​ភ្ញាក់​ព្រើត​…​ពុំមែន​តែ​ឆ្អឹង​ទេ ដែល​ក្លាយជា​ផូស៊ីល សូម្បីតែ​រោមសត្វ​ក៏​ក្លាយជា​ផូស៊ីល​ដែរ​

សង្គមប្លែកៗ
0
339
ក្រុម​អ្នកស្រាវជ្រាវ​អន្តរជាតិ​មួយក្រុម បានប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួកគេ​បាន​រកឃើញ​ហ្វូ​ស៊ី​ល​រោម​ស្លាប​របស់​បក្សី​មួយ​ប្រភេទ ដ៏​ធំ​ខុសពី​ធម្មតា ដែល​ត្រូវបាន​គេ​គណនា​ថា មាន​អាយុកាល ៩៩ លាន​ឆ្នាំ​មកហើយ​។ សន្លឹក​រោម​ស្លាប​បក្សី​នេះ​ត្រូវបាន​រកឃើញ​នៅ​ជ្រលង Hukawng នៃ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​ទីកន្លែង​ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា សម្បូរ​ទៅដោយ​ហ្វូ​ស៊ី​ល​សត្វ​ជាច្រើន​ប្រភេទ ដែល​ធ្លាប់មាន​វត្តមាន​លើ​ផែនដី កាលពី​រាប់រយ​លាន​ឆ្នាំមុន​។​ ​យោងតាម​អ្នកស្រាវជ្រាវ​មួយរូប​ឈ្មោះ ហ្ស៊ី​ង លីដា (Xing Lida) មកពី​សាកលវិទ្យាល័យ​ភូមិសាស្ត្រ និង​វិទ្យាសាស្ត្រ​ចិន​បាន​លើកឡើងថា លទ្ធផល​ខាងលើនេះ នឹង​ជួយ​យើង​ឲ្យ​ស្វែងយល់​កាន់តែច្បាស់ អំពី​ទំហំ​នៃ​សត្វ​បក្សី​កាលពី​សម័យមុន ឬ​សម័យ​ដាយ​ណូ​ស័​រ​។ សន្លឹក​ស្លាប​បក្សី​ខាងលើនេះ​មាន​ប្រវែង ៥.៣​សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ៧៩.៤​ក្រាម ដែល​វា​ទំនងជា​ស្ថិតនៅក្នុង​អំបូរ​សត្វ​បក្សី ដែល​បាន​ផុត​ពូជ កាលពី​អំឡុង​យុគសម័យ Cretaceous (១៤៥ ដល់ ៦៦​លាន​ឆ្នាំមុន​)​។​ គួរ​បញ្ជាក់ថា រោម​ស្លាប​មួយចំនួនទៀត​របស់​ស​ត្វ​បក្សី ក៏ត្រូវ​បាន​រកឃើញ​នៅ​ទីតាំង​ខាងលើ​នេះដែរ​ដោយ​ខ្លះ​មាន​ប្រវែង ៣៧​មី​លី​ម៉ែត្រ​។ ការ​អះអាងថា វា​ជាស​ត្វ​បក្សី​មាន​ទំហំ​ធំ​នោះ គឺ​ដោយសារតែ​ការយោងទៅលើ​ទំហំ​រោម​ស្លាប​របស់​វា ធំ​ខុសពី​ធម្មតា​។ បច្ចុប្បន្ន​ការស្រាវជ្រាវ​កំពុងតែ​ត្រូវបានធ្វើ​ឡើងជា​បន្តទៀត ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែច្បាស់​អំពី​ប្រភេទ​សត្វ​បក្សី​ខាងលើ ព្រមទាំង​ទំហំ​តួខ្លួន​ពិតប្រាកដ​របស់​វា​៕