សំណាង​ណាស់​ចេះរ​ត់រក​ពេទ្យ​ទាន់ បើ​មិន​ដូច្នេះ​ក្មេងស្រី​ម្នាក់នេះ​ប្រាកដជា​ស្លាប់​បន្ទាប់ពី​បរិភោគ​សក់​ខ្លួនឯង​អស់​រយៈពេល​ជិត​១០​ឆ្នាំ​

សង្គមប្លែកៗ
0
1118
[wai id="5"]
​នៅក្នុង​ប្រទេស​ចិន​មាន​ករណី​ចម្លែកៗ​ជាច្រើន ដែល​នៅពេលដែល​បានលឺ​ហើយ​ពិតជា​ធ្វើអោយ​ភ្ញាក់ផ្អើល​ជាមិនខាន​។ ដូចជា​ករណី​មួយ​នេះ​ជាដើម​ដែល​ក្មេងស្រី​ម្នាក់​បាន​បរិភោគ​សក់​ខ្លួនឯង​អស់​រយៈពេល​រាប់​ឆ្នាំ​លុះ​ឈឺ​ចុកចាប់​ខ្លាំងពេក​ម្តាយ​របស់​នាង​ក៏​ស្ទុះ​ស្អារ​ត់រក​ពេទ្យ​ជួយ​។ បើ​យោងតាម​សារព័ត៌មាន Mirror ក្មេងស្រី​អាយុ ៨ ឆ្នាំ​ម្នាក់ មកពី​ប្រទេស​ចិន ត្រូវ​វះកាត់ បន្ទាប់ពី​នាង​បាន​បរិភោគ​សក់​របស់​ខ្លួនឯង អស់​រយៈពេល ៦ ឆ្នាំ​មកហើយ ។​
ពាណិជ្ជកម្ម
​ក្មេងស្រី​រូបនោះ មាន​ឈ្មោះថា Feifei ដំបូង​បានចាប់ផ្តើម​ទំពា​រសក់​នៅពេល​នាង​មាន​អាយុ ២ ឆ្នាំ ហើយ​បាន​ឈប់​ទម្លាប់​ដ៏​ចម្លែក​នេះ​នៅ​អាយុ​៨​ឆ្នាំ​គឺ​នៅ​ដើមឆ្នាំ ២០១៩ ។ ប៉ុន្តែ​ក្រោយមក​មិន​ប៉ុន្មាន Feifei បានចាប់ផ្តើម​ឈឺចាប់​ក្រពះ​ធ្ងន់ធ្ងរ និង​មាន​រោគសញ្ញា​ក្អួត​ទៀតផង ។ ក្រពះ​របស់​នាង​ក៏​ហើម កើតចេញពី​សក់​ទាំងអស់​ដែល​នាង​ញ៉ាំ​។ បន្ទាប់មក​ម្តាយ​របស់​នាង​បាន ប្រញាប់ប្រញាល់​បញ្ជូន Feifei ទៅកាន់​មន្ទីរពេទ្យ Donghua ដែលមាន​ទីតាំងនៅ​ក្វាង​ដុង ប្រទេស​ចិន ។​ដោយឡែក​វេជ្ជបណ្ឌិត Tang Shilong ដែល​ទទួលបន្ទុក​ព្យាបាល Feifei បានចាប់ផ្តើម​ធ្វើការ​សំអាត​ក្រពះ​របស់​នាង ។ ទោះជា​យ៉ាងណាក៏ដោយ គាត់​មិនអាច​រកឃើញ​កាកសំណល់​ចំណីអាហារ​ណាមួយ​ទេ ។ បន្ទាប់មក គាត់​បានធ្វើការ​ស្កេ​ន និង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​គាត់​បាន​រកឃើញ​ដុំ​សក់​ទម្ងន់ ១.៥ គីឡូក្រាម ជាមួយនឹង​សំណល់​អាហារ​នៅក្នុង​ក្រពះ​របស់​នាង ។​ ​នៅពេលដែល​ពុំ​អាចយ​កវា​ចេញ​បាន​តាមរយៈ​ការថត​ឆ្លុះ នោះ​លោក​វេជ្ជបណ្ឌិត Tang បានធ្វើការ​វះកាត់​លើ​រូបនាង ហើយ​បាន​គ្រប់គ្រង​យក​ដុំ​សក់​នោះ​ចេញពី​ខ្លួន​នាង​ដោយ​ជោគជ័យ ៕ ​