កាយសម្បទា​ពិការ​ក្តី​…​តែ​ប្រឹង​ធ្វើការ​រហូត​ក្លាយជា​បុគ្គល​គួរ​ឲ្យ​ស្ញើ​ច​សរសើរ​

សង្គមប្លែកៗ
0
492
[wai id="5"]

[wai id="7"]
​បុរស​វ័យ​ចំណាស់​ជនជាតិ​ចិន​ម្នាក់ ថ្វី​បើជា​មនុស្ស​ពិការ​ជើង និង គ​-​ថ្លង់ ក៏ដោយ​ក្តី ប៉ុន្តែ​មាន​ឆន្ទៈ​មោះមុត តស៊ូ​ក្នុង​ឆាកជីវិត​ជាខ្លាំង ទ្រាំធ្វើកា​ងារ​ទាំង​ត្រដាបត្រដួស ជា​បុគ្គលិក​បោសសម្អាត​តាមផ្លូវ ទាំង​មិនដែល​ស្គាល់​ពាក្យ​ថា ឈប់សម្រាក​បាន​មួយដង​នឹង​គេ ធ្វើ​ឲ្យ​គ្រប់គ្នា​រំជួលចិត្ត​។​លោក Shang Wuyi អាយុ​៤៦​ឆ្នាំ ពិការ​ជើង​ខាងឆ្វេង និង​ថែមទាំង​ជា​មនុ​ស្សគ​-​ថ្លង់ ប៉ុន្តែ​លោក​គឺជា​បុគ្គល​មួយរូប ដែល​គ្រប់គ្នា​គោរព និង​ឲ្យ​តម្លៃ​យ៉ាងខ្លាំង ដោយសារតែ លោក​ជា​មនុស្ស​ម្នាក់ ដែល​ស្រលាញ់​នឹង​ការងារ មិន​ថា​ទោះ​ស្ថិតក្នុង​ស្ថានភាព​បែ​បប​ណា ក៏​លោ​កនៅ​តស៊ូ​មិន​ចុះចាញ់​ក្នុង​ឆាកជីវិត​។​
ពាណិជ្ជកម្ម

​លោក Shang តែង​ងើប​តាំងពី ព្រលឹម ខ្ទង់​ម៉ោង​៤ ដើម្បី​ចេញ​បម្រើ​ការងារ ជា​អ្នក​បោសសម្អាត​ក្នុង​ទីក្រុង បើទោះបីជា​អាកាសធាតុ​រងា ធ្លាក់​ព្រិល ភ្លៀង បែបណា ក៏​លោក​មិន​ខ្វល់​ពី​សុខភាព​ខ្លួនឯង​ដែរ​។​លោក Shang ធ្វើកា​ងារ​ជា​អ្នក​សម្អាត​ក្រុង​នេះ អស់​រយៈពេល​១២​ឆ្នាំ​មកហើយ ដោយ​ប្រើ​ឈើច្រត់​ជា​ជំនួយ​ក្នុង​ការដើរ និង​បំពេញការងារ​របស់គាត់​។ ប៉ុន្តែ​រឿង​ដែល​នឹកស្មាន​មិន​ដល់​នោះ លោក​មិនដែល​ស្គាល់ ថ្ងៃ​ឈប់សម្រាក​ដូច​គេឯង​ម្តងណា​ឡើយ​។ នេះ​មិនមែន​មានន័យថា ខាង​ក្រុមហ៊ុន​មិន​អនុញ្ញាត ឲ្យ​គាត់​ឈប់សម្រាក​នោះទេ តែ​ផ្ទុយទៅវិញ​លោក Shang ជា​អ្នក​ចង់​បន្តធ្វើ​ការងារ ដោយ​ខ្លួនឯង​ទៅវិញ​ទេ​។​តាមរយៈ​ការអះអាង ពី​មិត្ត​រួម​ការងារ​របស់លោក គឺ លោក Shang មិនដែល​ឈប់សម្រាក សូម្បីតែ​មួយដង​សោះឡើយ ចាប់តាំងពី​រូបគាត់​បានទទួល​ការងារ បោសសម្អាត​ផ្លូវ​ចំនួន ៤​ខ្សែ ដែលមាន​ប្រវែង​ចម្ងាយ​សរុប​ប្រហែល ១,០០០​ម៉ែត្រ ក្នុង​ទីក្រុង ស៊ី​អាន ខេត្ត ហ្សាំ​ង​ស៊ី​។ ថ្លែងប្រាប់​កាសែត​ក្នុងស្រុក ជាមួយនឹង​ការនិយាយ​ម្ហ​បៗ រួមទាំង​កាយវិការ លោក Shang បាន​ប្រាប់ថា លោក​ជា​មនុស្ស​ម្នាក់ ដែល​ស្រលាញ់​នឹង​ការងារ ក៏​ព្រោះតែ​លោក​កើត​ចំ​ថ្ងៃទី​១ ឧសភា ដែលជា​ទិវា​ពលកម្ម​អន្តរជាតិ​។​ងាក​ទៅកាន់​ជីវិត​គ្រួសារ​វិញ លោក Shang ក៏មាន​ភរិយា​ម្នាក់ ដែរ ឈ្មោះថា អ្នកស្រី Wang Yaqin ហើយ​អ្នក​ទាំងពីរ ក៏​ជា​បុគ្គលិក​បោសសម្អាត ធ្វើការ​ជាមួយគ្នា​ផងដែរ​។ ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​រៀបការ​សាង​អនាគត​គ្រួសារ​ជាមួយគ្នា រយៈពេល​២១​ឆ្នាំ​មកហើយ​។​អ្នកស្រី Yaqin ជា​ភរិយា​និយាយថា មិនមែន​តែ​ស្វាមី​របស់​អ្នកស្រី​នោះទេ ដែល​គ​-​ថ្លង់ ស្តាប់​អ្វី​មិនលឺ​នោះ សូម្បីតែ​បងប្អូន​ស្រី​របស់​ស្វាមី​អ្នកស្រី ក៏​ជា​មនុ​ស្សគ​-​ថ្លង់​តាំងពី​កំណើត​ដូចគ្នា​។ នេះ​ក៏​ព្រោះតែ​ម្តាយ​របស់​ស្វាមី​គាត់ ក៏​ជា​មនុ​ស្សគ​-​ថ្លង់ ដែល​ទំនង​មកពី​កត្តា​ហ្សែ​ន​តំណពូជ ។ ហើយ​ចំណែកឯ ជើងឆ្វេង​ដែល​ស្វាមី​របស់​អ្នកស្រី​ពិការ​នេះ​វិញ គឺ​មកពី​ត្រូវ​រថភ្លើង​បើក​បុក កិន​ដាច់ ក៏​ព្រោះតែ​ស្វាមី​គាត់ ស្តាប់​មិន​លឺថា​មាន​សម្លេង​រថភ្លើង​មក​។​

​លោក Huang ចៅហ្វាយនាយ របស់លោក Shang បាន​និយាយថា ដំបូង​ឡើយ​លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ខ្លាចក្រែង​លោក Shang ធ្វើការ​ងារ​នេះ​មិនកើត​។ ប៉ុន្តែ​ផ្ទុយទៅវិញ លោក Shang បែរជា​ធ្វើ​វា​យ៉ាង​យកចិត្តទុកដាក់ និង​ខិតខំ​បំផុត ហើយ​ថែមទាំង​សម្អាត​ផ្លូវ​ក្នុង​ទីក្រុង បាន​យ៉ាង​ស្អាត​ថែមទៀត ៕



[wai id="6"]