អាក្រក់​អា​ក្រី​ណាស់​…​ខឹង​ឈ្លោះ​មិន​ឈ្នះ​គេ ​ចាប់​កូន​បោក​ដូច​បាល់​ទៅក្នុង​ទឹក​ប្រឡាយ​

សង្គមប្លែកៗ
0
508
  …​នេះ​បាន​ចំ​ជា​ហៅថា ខឹង​គោ​វ៉ៃ​រទេះ​មែន ដែល​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ខឹង​ឈ្លោះ​គេ​មិន​ឈ្នះ​មក​បែរជា​ជះ​ភ្លើងកំហឹង​ដាក់​ទៅលើ​កូនប្រុស ដោយ​ចាប់​កូន​បោះ​ដូច​បាល់​ទៅក្នុង​ទឹក​ប្រ​ឡា​យ​…​។​ជា​រឿង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​ជាទីបំផុត ដែល​ស្ត្រី​ជា​ម្តាយជន​ជាតិចិន​ម្នាក់នេះ ឈរ​ឈ្លោះ​គ្នា​សុខៗ ស្រាប់តែ​ចាប់​អូស​ដៃ​កូនប្រុស បោះ​ទម្លាក់​ទឹក​ប្រឡាយ ដូច​សត្វ​ធាតុ បាន​រង​ការរិះគន់​យ៉ាងខ្លាំង នៅលើ​បណ្តាញ​សង្គម ក្រោយ​វីដេអូ​ឃ្លី​ប ត្រូវបាន​បង្ហោះ​ចែកចាយ​។​   ​តាមរយៈ​វីដេអូ​ឃ្លី​ប​ក្នុង​ថ្ងៃកើតហេតុ បានបង្ហាញ​យ៉ាងច្បាស់ ពី​សកម្មភាព​របស់​ស្ត្រី​មួយក្រុម ដែល​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ ឈរ​ជជែក តឹង​សរសៃ​.​ក​ដាក់គ្នា រហូត​ធ្វើ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ម្នាក់ ឈានដល់​ការ​អូស​ដៃ​កូនប្រុស​តូច​របស់ខ្លួន ដែល​កំពុងតែ​ស្រែកយំ បោះ​ទម្លាក់​ចូលទៅក្នុង​ទឹក​ប្រឡាយ ដែល​នៅក្បែរនោះ​តែម្តង​។​ភ្លាមៗ​ក្រោយ​កើតហេតុ គេ​ក៏​ឃើញ​មាន​ស្ត្រី​ម្នាក់ ក្នុងចំណោម​នោះ បាន​ស្ទុះ​ទៅ​ជួយ​លើក​កុមារា​តូច​រងគ្រោះ​ចេញពី​ទឹក ខណៈ​ឯ​ស្ត្រី​ម្នាក់ទៀត មិនដឹង​ចេញ​មកពីណា​ទេ ស្លៀកពាក់​ឈុតខ្មៅ ក៏បាន​ស្ទុះ​ទៅ​វាយតប់ ទះកំផ្លៀង ទៅលើ​ស្ត្រី​ជា​ម្តាយ​ដៃដល់ ដែល​ធ្វើ​អាក្រក់​ទៅលើ​កូនប្រុស​ខ្លួនឯង​នោះ​ផងដែរ​។​តាមរយៈ​វីដេអូ​ឃ្លី​ប​នោះ​ទៀតសោត គេ​ឃើញថា ក្បាល​របស់​កុមារ​រងគ្រោះ បាន​បោក​ប៉ះ​ជាមួយនឹង​ផ្ទាំង​ថ្ម​បេតុង​ខាងក្រោម ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​វីដេអូ​ឃ្លី​ប​នេះហើយ មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង ទៅលើ​សុវត្ថិភាព​របស់គេ​។​   ​ក្នុង​ឃ្លី​ប​វីដេអូ​នេះ ប៉ូលិស​ក៏បាន​បញ្ជាក់ដែរថា ស្ត្រី​ជា​ម្តាយ​រូបនោះ បាន​ព្យាយាម​ប៉ុនប៉ង​លើក​បោះ​កូន​ខ្លួនឯង​ចូល​ទឹក ជាច្រើនលើក​ច្រើនសា រហូត​ទាល់តែ​សម្រេច ដែល​ធ្វើ​ឲ្យ​ខ្នង និង​ក្បាល​របស់​កុមារា​រងគ្រោះ បុក​នឹង​ផ្ទាំង​ថ្ម​បេតុង​៕