ដល់ពេលហើយវិធានការក្តៅ ចំពោះអ្នកលក់អនឡាញមួយចំនួន ចូលចិត្តបញ្ចេញកេរ្តិ៍ម៉ែទាក់ទាញអ្នកមើល

ព្រឹត្តិការណ៍ថ្មីៗ
0
6253
[wai id="5"]


កាលពីពេលថ្មីៗនេះ ក្នុងឱកាសអញ្ជើញ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នាព្រឹកថ្ងៃទី១៧ កុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាឲ្យក្រសួងប្រៃសនីយ៍ បិទរាល់ការ Live លក់ផលិតផលតាមអនឡាញ ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសស្ត្រី ។

សម្តេចបាន បានបញ្ជាទៅក្រសួងមហាផ្ទៃឱ្យពិនិត្យ និងចាត់វិធានការបន្ទាន់ទៅលើវីដេអូអាសអាភាស របស់ស្ត្រីខ្មែរ ដែលបានបែកធ្លាយនៅតាមបណ្តាញសង្គម និងគេហទំព័រនានា។ សម្តេចតេជោ បានលើកឡើងថា វីដេអូទាំងនេះនាំឱ្យប៉ះពាល់ខ្លាំងដល់កិត្តិយស និងសីលធម៌របស់ស្ត្រីខ្មែរ។ បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនៅក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាវិមានសន្តិភាព។

ពាណិជ្ជកម្ម

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យក្រសួងប្រៃនីយ និងទូរគមនាគមន៍ ចាត់វិធានការបិទគណនី Facebook ទាំងឡាយ ដែលផ្សាយលក់ផលិតផលដោយបង្ហាញ កេរ្តិ៍ខ្មាសផងដែរ។ ចំពោះករណីនេះអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។