ភ្ញៀវ​ទេសចរណ៍​ដែល មាន​គម្រោង​ទៅលេង​ខេត្ត​ព្រះសីហនុ​ពេលនេះ​ដឹង​តែ​ញញឹម​បិទមាត់​មិន​ជិត​ហើយ !

ព្រឹត្តិការណ៍ថ្មីៗ
0
4161
[wai id="8"]


[wai id="7"]
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឱ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវ ៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ គិត​ត្រឹម​ថ្ងៃទី​១៧ ខែកក្កដា​នេះ បានសម្រេច​ដូចជា​

-​ចាក់​បេតុង​បាន ៩៩,៩២%
-​ដាក់លូ​បាន ១០០%
-​រៀប​កម្រាល​ថ្ម​ក្រា​នី​ត​បាន ៤,៤៨%
-​ដាំ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​បាន ២៣,៨៩%
-​និង​បំពាក់​អំពូល​ភ្លើង​ដែល​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​បាន ១០,៤៥% នៃ​បង្គោល​ភ្លើង​ដែល​បាន​ដាំ​រួច​។​
​លើសពីនេះ​ទៀត គម្រោង​ក៏​បាននិងកំពុង​រៀបចំ​ឆ្នេរសមុទ្រ​ឡើងវិញ​និង​សាងសង់​អាង​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ចំនួន​២​ទីតាំង ដែល​ទី​១​នៅក្បែរ​សណ្ឋាគារ Sunshine Bay ដែលមាន​សមត្ថភាព​ច្រោះ​ទឹក​៥២០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​សម្រេចបាន​២០% និង​ទី​២​នៅក្បែរ​សណ្ឋាគារ​សុខា មាន​សមត្ថភាព​ច្រោះ​៧២០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ សម្រេចបាន​១០ %​។
ពាណិជ្ជកម្ម

​ជាមួយគ្នា​នោះ​គម្រោង​នឹងធ្វើ​ការ​អ៊ុត​កម្រាល​កៅស៊ូ រៀបចំ​គំនូស​សញ្ញា​និង​ភ្លើង​ចរាចរណ៍ និង​បំពាក់​កាមេរ៉ា​សុ​វត្តិភាព ព្រមទាំង​សាងសង់​ចំណតរថយន្ត​និង​បន្ទប់ទឹក​សាធារណៈ​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​ផងដែរ​។​
​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ ជា​គម្រោង​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​អនុវត្ត​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ត្រូវបានធ្វើ​ពិធីបើកការដ្ឋាន ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។​

​គម្រោង​នេះ នឹងចូលរួម​អនុវត្ត​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​អនុក្រឹត្យ​លេខ​៨១ អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​គោលបំណង​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​ក្លាយ ទៅជា​ប៉ូល​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព តាមរយៈ​ការអភិវឌ្ឍ​ទីក្រុង​ទំនើប និង​ការរៀបចំ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គំរូ​ពហុ​បំណង មជ្ឈមណ្ឌល​កំណើន​ជាតិ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ជាតិ និង​ជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប​៕
[wai id="5"]