ប្រធានមន្ទីរពេទ្យមួយរូបទៀតហើយបានស្លាប់បាត់បង់ជីវិត ព្រោះតែព្យាបាលអ្នកជំងឺ COVID-19

សុខភាព
0
2163
[wai id="5"]


ពិតជារឿងមួយដែលគួរឲ្យគោរព និងមានការសោកស្តោយបំផុតដែលប្រធានមន្ទីរពេទ្យមួយរូបបានសុខ ចិត្តលះបង់អាយុជីវិត ខ្លួន ដើម្បីព្យាបាលអ្នកជំងឺ COVID-19 រហូតដល់ថ្នាក់ខ្លួនលោកផ្ទាល់បានធ្លាក់ខ្លួនឈឺ រហូតដល់ស្លាប់បាតបង់ជីវិត ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

វេជ្ជបណ្ឌិតដែលស្លាប់រូបនេះ មានឈ្មោះថា Liu Zhiming គឺជាប្រធានមន្ទីរពេទ្យ Wuhan Wuchang ។ បើតាមទូរទស្សន៍រដ្ឋចិន CCTV លោកបានបាត់បង់ជីវិត នៅវេលាម៉ោង ១០៖៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ។វាគឺជាករណីទីពីរហើយ ដែលវេជ្ជបណ្ឌិតរបស់ចិនបានបាត់បង់ជីវិតព្រោះ តែជំងឺនេះ។ កាលពីដើមខែកុម្ភៈនេះ វេជ្ជបណ្ឌិតចិនម្នាក់ទៀតឈ្មោះ Li Wenliang ក៏បានស្លាប់ដោយសារជំងឺ COVID-19 ដែរ ដោយ លោក ជា បុគ្គល ដែលបានចេញមុខព្រមានដំបូងគេ អំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី។
ពាណិជ្ជកម្ម

ប៉ុន្តែយ៉ាងណាមិញថ្មីៗនេះ បើតាមទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយថ្ងៃទី១៧ កុម្ភៈ ២០២០ បានឲ្យដឹងថាក្រុមជំនាញវេជ្ជសាស្ត្រចិន ផ្អែកលើលទ្ធផលនៃការព្យាបាលសាកល្បងបានទទួលស្គាល់ថា ថ្នាំ ក្លូរ៉ូគីន ផូស្វាត (Chloroquine Phosphate) ដែលជាថ្នាំប្រឆាំងនឹង ជំងឺគ្រុនចាញ់ មានឥទ្ធិពលក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ជាសះស្បើយយ៉ាងមានប្រសិទ្ធភាព ៕