ផ្លែ​ល្វា​…​មានគុណ​ភាព​ដល់​ម្លឹ​ង​ផង តាំងពី​ឬ​ស​ដល់​ចុង​ស្លឹក​ជា​ឱសថ​ព្យាបាល​ជម្ងឺ​

សុខភាព
0
2411
[wai id="5"]


​មិន​នឹកស្មានថា ល្វា ជា​ឱសថ​ព្យាបាល​ជំងឺ​តាំងពី​ឫស រហូតដល់​ចុង​ស្លឹក​ជួយ​ព្យាបាល​ស្ត្រី​ឆ្លងទន្លេ​អត់​ទឹកដោះ គ្រួស​ក្នុង​ថង់​ប្រមាត់​រដូវ​មក​មិន​ទៀង មុខ​មាន​មុន​ក្រហមៗ គ្រុនចាញ់ ហឺត​ជាដើម​!​ការព្យាបាល​៖

ពាណិជ្ជកម្ម

-​យក​ផ្លែ​ខ្ចី និង​ស្លឹក​ខ្ចី​ធ្វើជា​អន្លក់ ឲ្យ​ចេញ​ទឹកដោះ​ច្រើន ព្យាបាល​រាគ​-​ស្លឹក​ព្យាបាល​ឈឺឆ្អឹងឆ្អែង គ្រុនចាញ់ ស្ត្រី​ឆ្លងទន្លេ​អត់​ទឹកដោះ​

-​ជ័រ លាយ​ជាមួយ​កំបោរ​លាប​ពី​ក្រៅ​រមាស់​កើត​អាត់ បូស ព្យាបាល​រលាក​-​ឫស​ព្យាបាល​រាគ​មួល​-​ជ័រ របស់​ឫស​ព្យាបាល​ទឹកនោមផ្អែម​-​ស្លឹក ជា​ម្សៅ​លាយ​ទឹកឃ្មុំ​ព្យាបាល​ជំងឺ​ប្រមាត់​-​ផ្លែ ព្យាបាល​រដូវ​មក​មិន​ទៀង​-​ជ័រ បន្សាប​ការពុល និង​ពស់​ចឹក បើ​ឈឺក្បាល​គេ​យក​ជ័រ​លាប​លើ​ក្រដាស​បិត​សៀតផ្កា​សងខាង​-​រលាក គេ​យក​ជ័រ​លាយ​ជាមួយ​ផ្នែក​ស​នៃ​ពងមាន់ លាប​លើ​ក្រដាស​បិត​កន្លែង​រលាក​-​កូនក្មេង​រមាស់​យក​ស្លឹក​ខ្ចី​បុក​បិត​លើ​របាស់​-​មុខ​មាន​មុន​ក្រហមៗ យក​ស្លឹក​ដែលមាន​ដង្កូវ ដាំទឹក​ឆ្ពុង​រាល់ថ្ងៃ​

-​យក​ផ្លែ​ល្វា + ផ្លែ​ខ្នុរ​ខ្ចី ហាន់​ឲ្យ​តូច​ដាំ​ជា​បបរ​ជាមួយ​បាយដំណើប​ជួយ​ឲ្យ​មាន​ទឹកដោះ​-​គ្រុនចាញ់​យក​ស្លឹក​ដែល​ជ្រុះ​ធ្លាក់​ក្នុង​ភក់​រើ​លាង​ឲ្យ​ស្អាត​ហាល​ឲ្យ​ស្ងួត​ហាន់​ល្អិតៗ​លីង​ឲ្យ​ឈ្ងុយ​ចំនួន​១០០​ក្រាម ដាំទឹក​១​លីត្រ​ផឹក​ព្រឹកល្ងាច​រហូត​បាន​៥​ថ្ងៃ​-​ជ័រ​លាយ​ជាមួយ​ទឹកឃ្មុំ​ផឹក​មុន​ចូលដេក​ព្យាបាល​ហឺត​។​

-​ផ្លែ​ល្វា​ខ្ចីៗ​គេ​ក៏​អាច​យកមក​ជ្រក់​ញ៉ាំ​ដូចជា​ត្រសក់​បានដែរ​៕