៥ ចំណុច​គួរ​ចៀសវាង​…​កុំ​ធ្វើ​ផ្ទុយ​ពី​ចិត្ត​របស់ខ្លួន​ដើម្បី​ផ្គាប់ចិត្ត​គេ​

សិល្បៈកម្សាន្ត
0
690
[wai id="5"]
​មកទល់នឹង​ពេលបច្ចុប្បន្ន​ដើម្បី​ទទួលបាន​ការចូល​ចិត្ត​ច្រើន​និង​ចុះ​ក្នុងសង្គម​មនុស្ស​មួយចំនួន​ព្យាយាម​ធ្វើ​សឹង​គ្រប់បែបយ៉ាង​បង្ហាញ​ឱ្យគេ​ឃើញថា​អស្ចារ្យ​ឡូយឆាយ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​អ្នក​គួរ​ចាំ​ថា​គ្មាន​នរណាម្នាក់​កើតមក​ល្អឥតខ្ចោះ​ឡើយ​! យើង​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​បាន​គ្រប់គ្នា​ទេ ហើយក៏​មិនគួរ​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​កែប្រែ​ខ្លួនឯង​ខុស​សភាព​ដើម​ហួសហេតុ​ដើម្បី​នរណា​ដែរ​។ ចូរ​ធ្វើខ្លួន​ជា​ខ្លួនឯង​ទើប​អ្នក​អាច​ទទួលបាន​សុភមង្គល​ពិតប្រាកដ​។ ថ្ងៃនេះ នឹង​បង្ហាញ​ឱ្យដឹងពី​ចំណុច​មួយចំនួន​ដែល​អ្នក​មិនគួរ​ធ្វើ​ដើម្បី​តែ​ផ្គាប់ចិត្ត​នរណាម្នាក់ ៖ ១. ដើរលេង​ដើម្បី​អួត​គេ​ជាង​ដើម្បី​សប្បាយចិត្ត​ខ្លួនឯង​ ​មនុស្ស​មួយចំនួន​នាពេល​បច្ចុប្បន្ន​មិនមែន​ដើរលេង​ដើម្បី​ការសប្បាយ​ខ្លួនឯង​ប៉ុន្មាន​ទេ ប៉ុន្តែ​គឺ​ដើម្បី​ថតរូប​ភាព​បង្ហោះ​អួត​អ្នក​ដ៏​ទៃ​នៅលើ​បណ្តាញ​សង្គម​ទៅវិញ​។ តាមពិតទៅ​ដើម្បី​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង​ល្អប្រសើរ​អ្នក​គួរ​បញ្ឈប់​ទម្លាប់​កាន់តែ​ទូរ​សព្ទ​នេះ ហើយ​ផ្ដោតអារម្មណ៍​លើ​ទេសភាព​និង​រំភើប​ជាមួយ​អ្វីដែល​ធម្មជាតិ​បានផ្ដល់​ឱ្យ​។​ ២. ទិញ​របស់​ថ្លៃៗ​ជា​កាដូ​ណាត់​ជួបគ្នា ព្រោះ​ខ្លាច​គេ​បដិសេធ ​សម័យនេះ​មនុស្ស​មួយចំនួន​ព្យាយាម​ទាក់ទាញ​ចំណាប់អារម្មណ៍​ដៃគូ​ខ្លួន​តាមរយៈ​ការបង្ហាញ​ពី​ភាព​ឡូយឆាយ​ក្លែងក្លាយ​ជំនួស​ភាពស្មោះត្រង់​។ នេះ​ក៏​ព្រោះតែ​ភាគី​ម្ខាង ឬ​ទាំងសងខាង​តែម្ដង​មិន​ច្បាស់​ថា​តើ​ដៃគូ​ខ្លួន​មាន​ភាព​ពេញចិត្ត​មកលើ​ខ្លួន ឬ​អត់​ទើប​ព្យាយាម​រក​របស់​ថ្លៃៗ​មក​ធ្វើជា​ជំនួយ​។ ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា​ភាពស្មោះត្រង់​តែង​ជួយ​លើក​លក្ខណៈសម្បត្តិ​ល្អប្រសើរ​របស់​អ្នកជា​និច្ច​។ ហើយ​ប្រសិនបើ​គេ​ស្រឡាញ់​អ្នក​មែន គេ​នឹង​សម្គាល់​មើល​លើ​ភាពស្មោះត្រង់​របស់​អ្នក​ជាង​លើ​របស់របរ​ផ្សេងៗ​។​
ពាណិជ្ជកម្ម
៣. ព្យាយាម​ធ្វើ​អ្វីដែល​មិនមែនជា​ខ្លួនឯង ​ដើម្បី​ទទួលបាន​ចំណាប់អារម្មណ៍​ពី​អ្នកដទៃ​មនុស្ស​មួយចំនួន​ព្យាយាម​សំដែង​ហួសហេតុ​ពេក​ដូចជា​ដល់​ថ្នាក់​កែប្រែ​ឥរិយាបទ​ផ្ទាល់ខ្លួន ការ​ស្លៀកពាក់ និង​ធ្វើជា​រួសរាយ​ជ្រុល​ខុសធម្មតា​។ ការកែប្រែ​ខ្លួនឯង​ទាំងស្រុង​ឱ្យ​ដូច​នរណាម្នាក់ គឺ​មិនមែនជា​វិធី​ដ៏​ប្រសើរ​ដើម្បី​ទទួល​បានការ​ស្ងោ​ច​សរសើរ​ពី​អ្នកដទៃ​ឡើយ​។​ ៤. បង្អួត​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម ​នាពេល​បច្ចុប្បន្ននេះ គូស្នេហ៍​ភាគច្រើន​ចូលចិត្ត​បង្ហាញ​ទំនាក់ទំនង​ស្នេហា​ខ្លួន​តាម​បណ្តាញ​សង្គម​ដើម្បី​បញ្ជាក់​ពី​ភាពស្មោះត្រង់​រវាង​គ្នា​និង​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ក្ដី​ស្រឡាញ់​របស់​ពួកគេ​ទៅកាន់​អ្នកដទៃ​។ ទោះជា​យ៉ាងណា​ការធ្វើ​បែបនេះ​ហាក់ដូចជា​ត្រឹម​ការសំដែង​ឱ្យឃើញ​។ គូស្នេហ៍​ដែល​មិន​ច្បាស់​ចិត្ត​ពី​ស្ថានភាព​នៃ​ទំនាក់ទំនង​ស្នេហា ឬ​អារម្មណ៍​របស់​ដៃគូ​រប​ស់​ខ្លួន គឺមាន​ទំនោរ​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បីឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​ប្រសើរ​ជាង​មុន ឬ​បំបាត់​ភាព​តានតឹង​អំពី​ទំនាក់ទំនង​ស្នេហា​ខ្លួន​តាមរយៈ​ការអាន​មតិយោបល់​ល្អៗ​ពី​មិត្ត​ក្នុង​បណ្ដាញ​សង្គម​។​ ៥. បោះបង់​ក្ដី​ស្រមៃ​របស់​ខ្លួនឯង​ចោល​ ​ការ​មាន​ក្ដី​ស្រមៃ​និង​សេចក្ដីប្រាថ្នា​ផ្ទាល់ខ្លួន គឺជា​កត្តា​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​ជម្រុញ​ការតស៊ូ​បន្តដំណើរ​ក្នុង​ជីវិត​! ហើយ​កាន់តែ​ពិសេស​នោះ គឺ​នៅពេល​អ្នក​បាន​ខំប្រឹង​អស់ពី​លទ្ធភាព​ចំណាយ​ញើស​ឈាម រួមទាំង​ទឹកភ្នែក​ដើម្បី​សម្រេច​ឱ្យបាន​។ ប្រសិនបើ​អ្នក​បោះបង់ចោល​ក្ដី​ស្រមៃ​ខ្លួនឯង​ដើម្បី​តែ​ការពេញចិត្ត​របស់​នរ​ណា​ម្នាក់ នោះ​ការ​ខំប្រឹង​ពុះពារ​តាំងពីដើម​មករ​បស់​អ្នក គឺ​នឹង​ប្រែជា​គ្មាន​ប្រយោជន៍​អ្វី​បន្តិច​ទេ​។ ដូច្នេះ​អ្នក​ដាច់ខាត​មិនគួរ​បោះបង់ចោល​នូវ​ក្ដី​ស្រមៃ​របស់ខ្លួន​យ៉ាង​ងាយ​ដើម្បី​តែ​នរណាម្នាក់​ឡើយ​។ កុំ​ធ្វើបែបនេះ​ដាក់ខ្លួន​ឯង​អី​! ក៏​ព្រោះ​អ្នក​សម​នឹង​ទទួលបាន​អ្វីដែល​ប្រសើរ​បំផុត​៕