គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២០ ដែលមាន​រាយ​នាម​ដូចខាងក្រោម​នឹងត្រូវ​បើក​ដំណើរការ ក្រោម​គោលការណ៍​ទាំង​៦

ព្រឹត្តិការណ៍ថ្មីៗ
0
2914
[wai id="8"]

[wai id="7"]
​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​២០​នឹង​បើក​ដំណើរការ​សាកល្បង ក្នុងដំណាក់កាល​ទី​១ បន្ទាប់ពី​ក្រសួង​បាន​វាយតម្លៃថា គ្រឹះ​សា្ថ​ន​ទាំងនោះ​មាន​ស្តង់ដារ​ផ្នែក​សុវត្ថិភាព​សុខភាព​ខ្ពស់​ក្នុង​ខែសីហា​ខាងមុខនេះ ។​
​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​ថា ការបើក​ដំណើរការ​សាកល្បង​ក្នុងដំណាក់កាល​ទី​១ គឺ​ក្រសួង​អប់រំ​បាន​ត្រួតពិនិត្យ​និង វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រឹះស្ថាន​ឯកជន​ទាំង ២០​នេះ​រួចរាល់​ហើយ​។​
​សាលារៀន​ចំនួន ២០ ដែល​នឹងត្រូវ​បើក​ដំណើរ​ឡើងវិញ​មុនគេ នៅ​ខែក្រោយ​នោះ​គឺ​៖
ពាណិជ្ជកម្ម

​ទី​១. សាលា Southbridge International School-SIS
​ទី​២. សាលា Northbridge International School-NIS
​ទី​៣.​សាលា CIA First International School
​ទី​៤. សាលា Footprint International School-FIS
​ទី​៥. សាលា Paragon International School-PIS
​ទី​៦. សាលារៀន​បារាំង​ចំនួន​៥
​ទី​៧. សាលា ICS International School
​ទី​៨. សាលា Learning Jungle International School-LJIS.
​ទី​៩. សាលា Westview Cambodian International School WCIS.
​ទី​១០. សាលា Singapore Cambodia International Academy SCIA.
​ទី​១១. សាលា British International School of Phnom Penh-BISPP.
​ទី​១២. សាលា International School of Phnom Penh ISPP.
​ទី​១៣. សាលា Australian International School of Phnom Penh AISPP.
​ទី​១៤.​សាលា CIESF School.
​ទី​១៥. សាលា LOGOS International School-LIS
​ទី​១៦. សាលា Japanese School of Phnom Penh
​ទី​១៧. សាលា Canadian International Schoal-CIS
​ទី​១៨. សាលា Asian Hope International School-AHIS
​ទី​១៩. សាលា Hope International School-HISC
​ទី​២០. សាលា Ican British International School-IBIS

​គួរ​បញ្ជាក់ដែរថា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន​និង​កីឡា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២២ ខែកក្កដា​ឆ្នាំ ២០២០​ថា ដើម្បី​ឈានដល់​ការ ចុះ​អនុស្សារណៈ​យោគយល់​គ្នា សាកល្បង​បើក​ដំណើរការ ដំណាក់កាល​ទី​១ ក្នុង​កំឡុង​ខែសីហា ឆ្នាំ​២០២០ តាម​ស្មារតី​លិខិត របស់​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី លេខ ៦៩៥ សជណ​.​អ​វ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ណែនាំ ត្រួតពិនិត្យ វាយតម្លៃ​ការរៀបចំ​របស់​គ្រឹះស្ថានសិក្សា​ឯកជន​ទាំង​២០ លើ​គោលការណ៍​តម្រូវ​ដូចខាងក្រោម ៖
១. ការរៀបចំ​បរិស្ថាន​សាលា អគារសិក្សា និង​ការរៀបចំ​ថ្នាក់រៀន (​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន ដែល​គោរព​បាន​នូវ​គម្លាត សុវត្ថិភាព​) ដោយ​ត្រូវអនុវត្ត តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ជាពិសេស​គ្រឹះស្ថានសិក្សា ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជា​ទៀងទាត់ និង​ត្រូវ​បំពាក់​ឧបករណ៍ សម្រាប់​សម្លាប់​មេរោគ​តាម​ស្តង់ដា ។​
២. គ្រូបង្រៀន សិស្ស និង​បុគ្គលិក​គ្រឹះស្ថានសិក្សា ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ មុន​ដំណើរការ​សាលា​។​
៣. ក្នុងករណី​គ្រឹះស្ថានសិក្សា​ទាំងនេះ មានការ​ធ្វេសប្រហែស ឬ​ល្មើ​សនឹង​អនុស្សារណៈ​យោគយល់​គ្នា គ្រឹះស្ថានសិក្សា​ទាំងនោះ​នឹងត្រូវ​ទទួល​ការព្រមាន និង​ឈានទៅ​ផ្អាក​ដំណើរ ការ​បណ្តោះអាសន្ន​។​
៤. គ្រឹះស្ថានសិក្សា​ទាំងនេះ ត្រូវ​បន្ត​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​តាមបែប​ចម្រុះ​គឺ ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក រួម​ជាមួយនឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន ព្រមទាំង​គោរព​នូវ​ពិធីសារ សុវត្ថិភាព​សុខភាព​សិក្សា​។​
៥. ក្រសួង​នឹង​ចេញ គោលការណ៍​ណែ នាំ​ស្តីពី លក្ខខណ្ឌ​តម្រូវ នៃ​ការលើកកម្ពស់​សុខភាព​សិក្សា ក្នុង​បរិបទ​កូ​វីដ​ជា​មូលដ្ឋាន​គោល សម្រាប់​ការរៀបចំ​ពិធីសារ​សុវត្ថិភាព សុខភាព​សិក្សា​របស់​គ្រឹះស្ថានសិក្សា ។​
៦. គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​វិធានការ​តម្រូវ​នានា​៕
[wai id="5"]