ចិត្តជា​អ្នក​ប្រយុទ្ធ​មែន​…​ឈឺ​ដេកពេទ្យ តែ​មិន​ឲ្យ​ការប្រលង​រំលង​ហួស អង្គុយ​ប្រលង​លើ​គ្រែ​

សង្គមប្លែកៗ
0
665
[wai id="6"]


...​ទោះ​កំពុង​តែមាន​ជម្ងឺ​ដេក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ តែ​កុមារា​ម្នាក់នេះ​ពុំ​បណ្តោយ​ឲ្យ​ការប្រលង​ឆមាស​របស់គេ​បាន​រំលង​ហួស​ទៅ​ដែរ​គេ​បាន​ប្រើប្រាស់​គ្រែ​ដេក​ក្នុង​មន្ទីរពេទ្យ​ធ្វើជា​ថ្នាក់​ប្រលង​តែម្តង​។ កុមារា Xu Yuntao ជា​កូនសិស្ស​បឋមសិក្សា មាន​វ័យ ៩ ឆ្នាំ រស់នៅ​ខេត្ត Zhejiang នៃ​ប្រទេស​ចិន​។ កុមារា​រូបនេះ មាន​ជំងឺមហារីក​ពោះវៀន​កម្រិត​ស្រាល ដែល​តម្រូវ​ឲ្យ​វះកាត់ និង​សម្រាក​នៅក្នុង​មន្ទី​ពេទ្យ​មួយរយៈ​ដើម្បី​ទទួល​ការព្យាបាល​ពី​ក្រុមគ្រូពេទ្យ​។​ជា​រឿង​ចៃដន្យ ស្ថិតក្នុង​ពេលដែល​កុមារា​រូបនេះ​កំពុងតែ​សម្រាក​នៅលើ​គ្រែ​ដើម្បី​ព្យាបាល ការប្រលង​បញ្ចប់​ថ្នាក់​របស់គេ​ក៏បាន​ចូលមក​ដល់ ដែល​តម្រូវ​ឲ្យ​កុមារា​រូបនេះ​ត្រូវធ្វើ​ការសម្រេច​មួយ ប្រសិនបើ​គេ​មិន​ទៅ​ប្រលង រូបគេ​នឹង​ធ្លាក់​។​

​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន​អាស៊ី​វ៉ន បាន​រៀបរាប់​ឲ្យ​ដឹងថា ព្រោះតែ​មិន​ចង់​ខកខាន​ការប្រលង កុមារា​រូបនេះ​បាន​ទ​ទួ​ច​សុំ​អង្វរ​ឲ្យ​ម្តាយ​របស់គេ​ធ្វើការ​ទាក់ទង​ទៅកាន់​សាលា Changshan ដើម្បី​សុំ​គ្រូ​អនុញ្ញាត​ឲ្យ​រូបគេ​ធ្វើការ​ប្រលង​ដូច​មិត្តភក្តិ​រួម​ថ្នាក់​របស់គេ​ដែរ តែ​រូបគេ​ប្រលង​នៅក្នុង​មន្ទី​ពេទ្យ​។ ខណៈនោះ រូបគេ​ក៏បាន​ទទួល​ការយល់ព្រម​ពី​លោកគ្រូ​។​ពេល​កុមារា​រូបនេះ​កំពុង​ប្រលង អ្នកស្រី Wang Chunyun ដែល​ត្រូវជា​ម្តាយ​របស់ Xu Yuntao មានការ​ភ័យខ្លាច​ចំពោះ​ស្នាមរបួស​របស់ Xu Yuntao ជាខ្លាំង រហូតដល់​គាត់​បង្ខំ​កូន​របស់គាត់​សម្រាក​ប្រសិនបើ​គេ​មាន​អារម្មណ៍​ថា​មិន​ស្រួល​។​ដោយឡែក Xu Yuntao មិនបាន​ធ្វើតាម​ការណែនាំ​របស់​អ្នកស្រី​ឡើយ ពោលគឺ​រូបគេ​នៅតែ​បន្ត​ការប្រលង ដោយ​ចំណាយពេល​អង្គុយ​រហូត​ដល់ ៧០ នាទី ដែលជា​ធម្មតា រូបគេ​អាច​អង្គុយ​បានត្រឹមតែ ២០ នាទី ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ។​យោងតាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ជា​លទ្ធផល ការតស៊ូរ​របស់ Xu Yuntao មិន​អត់​ប្រយោជន៍​ឡើយ ដោយ​រូបគេ​ទទួលបាន​ពិន្ទុ ៩៥ ក្នុងការ​ប្រលង​។ តែ​រូបគេ​មិន​ពេញចិត្ត​ជាមួយ​ពិន្ទុ​នេះ​សោះ រហូតដល់​រូបគេ​ចង់​ធ្វើ​ការត្រួត​ពិនិត្យមើល​ពី​កំហុស​ដែល​គេ​ធ្វើ​ខុស ដោយ​លើក​ហេតុផល​ថា​៖​នេះ​គឺជា​ការប្រលង​បញ្ចប់​ឆមាស​របស់ខ្ញុំ ខ្ញុំ​មិន​ចង់​ឲ្យ​វា​រារាំង​ខ្ញុំ​នៅ​ថ្ងៃ​អនាគត​ទេ​។ យោងតាម​ប្រសាសន៍​អ្នកស្រី Wang បាន​ឲ្យ​ដឹងថា​៖​ទោះបីជា Xu Yuntao មានការ​ឈឺចាប់​ដោយសារ​ជំងឺ តែ​រូបគេ​នៅតែ​បន្ត​ការសិក្សា និង​ប្រាប់​ខ្ញុំ​ឲ្យ​យក​សៀវភៅ​ឲ្យ​គេ​អាន ពោលគឺ​សៀវភៅ The Little Prince ជាដើម​។ នៅពេលដែល​ជំងឺ​របស់គេ​ស្ងប់​ការឈឺចាប់ រូបគេ​ព្យាយាម​អាន​រហូតដល់ ៣ ឬ ៤ មេរៀន​ឯណោះ​។ អ្នកស្រី Wang ក៏បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា​៖​នៅពេលនេះ គ្រួសារ​របស់ខ្ញុំ​កំពុងតែ​ទទួលរង​សម្ពាធ​ផ្នែក​ហិរញ្ញវត្ថុ​ជាខ្លាំង ក្នុង​ការចំណាយ​ព្យាបាល Xu Yuntao​។ ខ្ញុំ​បាន​សាកសួរ​អ្នក​នៅក្នុង​មន្ទី​ពេទ្យ​អំពី​តម្លៃ​នៃ​ការព្យាបាល ហើយ​រូបគេ​បាន​ប្រាប់ថា វា​អាច​អស់ ៦៣ ០៦០ ដុល្លារ​អាមេរិក​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ពួក​ខ្ញុំ​នៅតែ​អាច​រស់ និង​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ជួយ​កូន​របស់ខ្ញុំ​។ នៅក្នុង​ពេលនេះ ខ្ញុំ​ឃើញថា ខ្លួន​ខ្ញុំ​កំពុង​លិចលង់​នៅក្នុង​ស្ថានភាព​ដ៏​ងងឹត​ខ្លាំងណាស់​។

ពាណិជ្ជកម្ម

​ក្នុងខណៈ​ពេលនេះ អ្នកស្រី​ហាក់ដូចជា​ធូរស្រាល​បន្តិច​ដែរ ព្រោះ​អ្នកស្រី​ទទួលបាន​ថវិកា​បរិច្ចាគ​ពី​សាលា​ចំនួន ៧ ៩០៤ ដុល្លារ​អាមេរិក និង​បានមកពី​ការបរិច្ចាគ​តាមរយៈ​អន​ឡាញ​ចំនួន ៩ ៤៨៤ ដុល្លារ​អាមេរិក ដែល​សរុប​ទៅបាន​ចំនួន ១៧ ៣៩២ ដុល្លារ​អាមេរិក​។​ចំណែក​លោកគ្រូ​ពេទ្យ Xu Xiaojun បាន​មានប្រសាសន៍ថា​៖​ទោះបីជា​ជំងឺ​នេះ​ពិបាក​បន្តិច តែ​វា​អាចមាន​ភាគរយ​ក្នុងការ​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​៕