ក្រុមហ៊ុន Lexus និង Toyata រួមដៃគ្នា​គ្រោង​ផលិត​រថយន្ត​បើក​នៅ​ឋាន​ព្រះ​ច័ន្ទ​

សង្គមប្លែកៗ
0
344
...​រឿងរ៉ាវ​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​បង្ហាញ​ពី​ការរកឃើញ​របស់ខ្លួន​ពីនេះ​...​ពី​នោះ​នៅឯ​ឋាន​ព្រះ​ច័ន្ទ​រហូត​ចេញ​ការ​អៈ​អាង​ថា​...​នៅពេល​ខាងមុខ​មនុស្ស​ក៏​អាច​ទៅ​រស់នៅ​ឋាន​ព្រះ​ច័ន្ទ​បានដែរ​បាន​លេចឮ​ឡើង​យូរ​មកហើយ​។​កាលពីពេល​កន្លងទៅនេះ​ក្រុមហ៊ុន​ផលិត​រថយន្ត Lexus ក៏ដូចជា Toyota បានរួម​គ្នា រចនា​ឡើង​នូវ Concept គួរ​ឲ្យ​ចាប់អារម្មណ៍​មួយចំនួន ស្តីពី​យានជំនិះ​នៅលើ​ឋាន​ព្រះ​ច័ន្ទ​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ ចេញពី​វែបសាយ​ព័ត៌មាន Edgadget នា ថ្ងៃ​ចន្ទ ទី​២០ ខែមករា ឆ្នាំ​២០២០​។​ Concept យានជំនិះ​សរុប​ចំនួន ០៧ ត្រូវបាន​បង្កើតឡើង​ដោយ​ស្ទូ​ឌី​យ៉ោ ផ្នែក​ខាង​រចនា​ម៉ូដ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងពីរ សាខា​ប្រចាំ​នៅ​អឺរ៉ុប ។ ក្នុងចំណោម Concept ទាំង ០៧ គំរូ​រចនា​ដែល​លេចធ្លោ​ជាងគេ​មួយ​ហៅថា Zero Gravity ត្រូវបាន ជ្រើសរើស​យកទៅ​ចុះផ្សាយ​ក្នុង​ទស្សនា​វ​ដ្តី​Document Journal​។ Concept «Zero Gravity» នេះ គឺជា​យានជំនិះ​មាន​រូបរាង​ដូចជា​ម៉ូតូ​យន្ត ក៏ប៉ុន្តែ​មិនមាន​កង់​នោះទេ ដែល​អ្នក​រចនា​វា​ឡើង​ទំនង​ចង់​ប្រើ​ទ្រឹស្តី​បច្ចេកវិទ្យា​ហៅថា Magnetic levitation គឺ​បណ្តែត​ខ្លួន​ដោយ​ប្រើ​កម្លាំង​ម៉ាញេ​ទិច​។​គួរ​ជម្រាប​ថា គំរូ​រចនា​ដទៃៗ​ទៀត ក៏​សុទ្ធតែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដូចគ្នា រួមមាន​ដូច Lexus Comos ដែល​ទំនងជា​យាន​សម្រាក​សំកាំង​ខ្លួន​លើ​ផ្ទៃ​អាកាស​ព្រមទាំង Bouncing Moon Roller, Lexus Lunar Cruiser និង Lexus Moon Racer ដែល​ទំនងជា​យាន​សម្រាប់​បើកបរ​ផ្ទាល់​លើ​ផ្ទៃដី និង Lexus Lunar Mission ដែលជា​យានអវកាស​ស​ម្រា​ប់​ដឹក​មនុស្ស​ពី​ផែនដី​ទៅកាន់​ព្រះ​ច័ន្ទ​។ ​ដោយឡែក​អ្វីដែល​ប្រាកដ​ពេលនេះ ពួកវា​គ្រាន់តែ​ជាការ​ស្រមើ​ស្រ​ម៉ៃ របស់​អ្នក​រចនា​ម៉ូដ​យានជំនិះ របស់​ក្រុមហ៊ុន​ផលិត​រថយន្ត Lexus និង Toyota ប៉ុណ្ណោះ ដោយ​យានជំនិះ​ពិតប្រាកដ​ដែល ត្រូវ​ប្រើ​នៅ​ឋាន​ព្រះ​ច័ន្ទ​នាពេល​អនាគត ច្បាស់​ជា​នឹងមាន​រូបរាង​ធម្មតាៗ​ជាង​អ្វី​ទាំងអស់នេះ​៕