ត្រេកអរ​ពេក​…​អត់​មើល​ការណែនាំ លាប​ឆ្វាច់ៗ​ពេញ​ផ្ទៃមុខ លុះដល់​បក​វិញ​ម្ចាស់​ថ្លៃ​របើក​អស់​រោមចិញ្ចើម​

សង្គមប្លែកៗ
0
794
[wai id="5"]


…​កំពុងតែ​កើតមាន​មុ​នៅលើ​ផ្ទៃមុខ​ហើយ​ចង់​កម្ចាត់​វា​ចេញ​ថែមទាំង​ចង់​ឲ្យ​ផ្ទៃមុខ​សរ​លោង​ទៀត​នោះ​…​ទទួល​ពី​មិត្ត​ឲ្យ​ម៉ាស់​បិទមុខ​កម្ចាត់​មុន​និង​ធ្វើ​ឲ្យ​ផ្ទៃមុខ​ស​…​នារី​វ័យក្មេង​ម្នាក់នេះ​ត្រេកអរ​ស្ទើរ​ហើប​ជើង​ផុតពី​ដី ស្ទុះ​វឹង​យកមក​ផ្ទះ​ដោយ​ពុំ​នៅ​ស្តាប់​ការពន្យល់​ពី​របៀប​ប្រើប្រាស់​នោះឡើយ​…​ជា​លទ្ធផល​ទឹកភ្នែក​ហូរ​ជោគ​ក្បាលជង្គង់​។​នារី​វ័យក្មេង​សញ្ជាតិ​ហ្វីលីពីន​ម្នាក់នេះ​ឈ្មោះ Genella Pabianes អាយុ​២២​ឆ្នាំ រស់នៅក្នុង​ខេត្ត Isabela ប្រទេស​ហ្វីលីពីន​។​

​នៅ​ថ្ងៃកើតហេតុ នារី​វ័យក្មេង​ខាងលើនេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​ប្រើប្រាស់​សារធាតុ​ម៉ាស់​ខ្មៅ​ម្យ៉ាង លាប​នៅលើ​ផ្ទៃមុខ​របស់​នាង ដើម្បី​បក​កម្ចាត់​មុន​មិនល្អ និង​កាកសំណល់​ធូលី​ដី​ចេញពី​ស្បែ​កមុខ​។ រយៈពេល​ប្រហែល​ជាង ១៥​នាទី​ក្រោយមក បន្ទាប់ពី​សារធាតុ​ម៉ាស់​ខ្មៅ​បក​មុន​នោះ បាន​ជ្រាបចូល​សព្វ​ទៅលើ​ស្បែ​កមុខ និង​ស្ងួត​ហើយ​នោះ នាង​ក៏​ចាប់ផ្តើម​បក​វា​ចេញ​វិញ​។​ប៉ុន្តែ​នៅពេលនោះ ម៉ាស់​ហាក់បីដូចជា ជាប់​តឹង​ណែន​យ៉ាងខ្លាំង ជាមួយនឹង​ស្បែក​មុខ​របស់​នាង សឹងតែ​បក​មិន​ចេញ​។ ម្យ៉ាង​ដោយសារតែ ភាព​ឆោតល្ងង់ Genella នាង​ក៏បាន​លាប​ម៉ាស់​ខ្មៅ​នោះ ពេញ​ពីលើ​ចិញ្ចើម​របស់​នាង​ផងដែរ ទើប​ជាហេតុ​កាន់តែ​បង្ក​ភាពឈឺចាប់ នៅពេលដែល​នាង​បក​វា​ចេញ​។ នោះ​ក៏​ព្រោះតែ Genella នាង​មិនដឹង​ពី​របៀប​ប្រើប្រាស់​។​Genella បាន​និយាយ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​មិត្តភក្តិ​របស់ខ្ញុំ បាន​ឲ្យ​ម៉ាស់​បិទមុខ​នេះ​មក​ខ្ញុំ ហើយ​និយាយថា វា​នឹង​ជួយ​កម្ចាត់​មុន និង​ភាព​ស្រអាប់​ចេញពី​ផ្ទៃមុខ​បាន​។ ខ្ញុំ​ក៏បាន​តប​វិញ​ថា “​អូ​! ពិតមែន​ហ្ហ៎​?” ហើយ​គាត់​ថា គាត់​ឲ្យ​ខ្ញុំ Free អត់​យកលុយ​ទេ​។ ខ្ញុំ​ពិតជា​រំភើបចិត្ត​ណាស់ ហើយក៏​មិនបាន​សួរនាំ​គាត់​អី​ទៀត​ដែរ​។ ម្យ៉ាង​ខ្ញុំ​ក៏​មិនបាន អាន​ការណែនាំ​ពី​របៀប​ប្រើ​ទៀត ព្រោះតែ​ខ្ញុំ​រវល់​តែ​រំភើប ចង់​កម្ចាត់​មុន​ក្បាល​ខ្មៅ​ឲ្យ​អស់ ពី​ផ្ទៃមុខ​ពេក​» ។ ប្រភព​ដដែល​បន្តថា Genella បាន​ចំណាយពេល​អស់​ប្រហែល​ជាង ៣​នាទី ដើម្បី​បក​ម៉ាស់​ខ្មៅ​នោះ​ចេញ​ពីមុខ​។ រោមចិញ្ចើម​របស់​នាង ត្រូវបាន​របក​ដា​ច់ម​ក​ទាំង​គល់ សឹងតែ​អស់​ទៅហើយ ហើយ​នាង​ក៏បាន​ស្រែក​ទាំង​ឈឺចាប់ យំ​លាយឡំ​និង​សំណើច នៅ​គ្រា​ដែល​នាង​បក​ម៉ាស់​ចេញ​ពីមុខ​ផងដែរ​។​

ពាណិជ្ជកម្ម

គួរ​ឲ្យ​ដឹងផង​ដែរ​ថា បើទោះបីជា​យ៉ាងណាក្តី បន្ទាប់ពី​វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​បង្ហោះ​ចែកចាយ សាយភាយ​ពេញ​លើ​បណ្តាញ​សង្គម​រួចមក ជា​សំណាងល្អ​នាង Genella ក៏ត្រូវ​បាន​ខាង​គ្លី​និ​ចកែ​សម្ផស្ស​ក្នុង​តំបន់ បាន​ទាក់ទង​នាង ដើម្បី​ជួយ​ព្យាបាល ក៏ដូចជា​បណ្តុះ​រោមចិញ្ចើម​របស់​នាង ឲ្យ​ត្រលប់​វិល​មករក​សភាព​ដើម​វិញ ដោយ​ឥតគិតថ្លៃ ៕