ក្លាហាន​មែន សេដ្ឋី​ពាក់​មាស​ស្រោច​ខ្លួន​អត់​ខ្លាចក្រែង​ចិត្ត​លោក​ចោរ​សោះ​!

សង្គមប្លែកៗ
0
875
[wai id="6"]


…​អ្នកផង​ទាំងឡាយ​ពេល​បាន​ប្រ​ទៈ​ឃើញ​ខ្លះ​ក៏​ជញ្ជក់មាត់​សរសើរ​ឯ​ខ្លះទៀត​ខ្លាចក្រែង​ជំនួស​ចំពោះ​សេដ្ឋីនី​ម្នាក់នេះ​ទៅណា​មក​ណា​ពាក់​មាស​ស្រោច​ខ្លួន​អត់​ខ្លាចក្រែង​រមែង​ចិត្ត​លោក​ចោរ​សោះ​!​។​យាយ​ផាន់ ជា​សេដ្ឋីនី​ជនជាតិ​ឡាវ ពាក់​មាស​ពេញ​ខ្លួន ដើរទៅ​ណា​មក​ណា​ដោយ​មិន​ខ្លាចរ អារ​ទាល់តែសោះ ។​មនុស្សម្នា​គ្រប់គ្នា នៅក្នុង​ភូមិ​នាំគ្នា​កោតសរសើរ​ពី​ភាពក្លាហាន​នេះ​ទៅវិញ​។​

ពាណិជ្ជកម្ម

​យាយ ផាន់ បានទទួល​ការអះអាង​ពី​ម្ចាស់​ហាង​មាស​មួយ នៅក្នុង​ប្រទេស​ឡាវ​ផ្ទាល់​តែម្ដង ថា​គ្រឿងអលង្កា​ដែល​គាត់​ពាក់​ជាប់​នឹង​ខ្លួន​នោះ សុទ្ធតែជា​មាស​សុទ្ធ មិន​ថា​ខ្សែក កងដៃ ចិញ្ចៀន និង​ក្រវិល​ជាដើម​។​លើសពីនេះ ក្រៅពី​មាន​លុយ​ច្រើន​ហើយ យាយ ផាន់ ថែមទាំង​ចិត្តល្អ​ទៀតផង ព្រោះ​គាត់​បាន​យកលុយ​ដែល​គាត់​ចាយ​មិន​អស់ យកទៅ​បរិច្ចាគ​ដល់​អ្នកភូមិ​ដែល​ក្រខ្សត់​ស្ទើរ​គ្រប់ៗ​គ្នា​។​

​អាច​និយាយបានថា គឺជា​រឿងរ៉ាវ​មួយ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ទឹកចិត្ត​របស់គាត់ ព្រោះ​អ្នកមាន​មួយចំនួន​ក៏​មិន​ប្រាកដថា មាន​ទឹកចិត្ត​ដូច​គាត់​ឡើយ​៕