បាន​ល្បី​ហើយ​នាង​…​ចាប់​ចងដៃ​កូន នឹង​កន្ទុយ​ម៉ូតូ​ជិះ​អូស​កាត់​តាមផ្លូវ​

សង្គមប្លែកៗ
0
1310
[wai id="5"]


…​ស្ត្រី​ជា​ម្តាយ​ម្នាក់នេះ​ទំនងជា​កំពុងតែ​ដេក​បុក​ពោះ​ហើយ​ក្រោយពី​រូបភាព​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​កូនប្រុស​…​ទទួលរង​នូវ​សម្រែក​រិះគន់​យ៉ាង​កក្រើក​ហ្វេ​ស​ប៊ុ​ក​នោះ​។​ស្ត្រី​ជា​ម្តាយ ជនជាតិ​ចិន​ម្នាក់ បាន​ចាប់​ចងដៃ​កូនប្រុស​ខ្លួនឯង ជាប់​នឹង​កន្ទុយ​ម៉ូតូ រួច​បើក​អូស​កាត់​តាម​ដងផ្លូវ ដើម្បី​ទុកជា​ការព្រមាន ក្រោយ​ខឹង​ប្រដែប្រដៅ​មិន​ស្តាប់​។​

ពាណិជ្ជកម្ម

​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ ត្រូវបាន​គេ​ប្រទះឃើញ នៅតាម​ផ្លូវ​ទីសាធារណៈ​មួយកន្លែង ស្ថិតក្នុង​ទីក្រុង Zhaotong ខេត្ត Yunnan ប្រទេស​ចិន​។​តាមរយៈ​វីដេអូ​ឃ្លី​ប ថត​បាន​ដោយ​អ្នកដំណើរ ប្រទះឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​នេះ ក្នុង​ថ្ងៃកើតហេតុ គេ​ឃើញថា កុមារា​រងគ្រោះ ត្រូវបាន​ម្តាយ​របស់គេ ចាប់​ចងដៃ​ទាំងពីរ​នឹង​ខ្សែ ចងភ្ជាប់​ជាមួយនឹង​កន្ទុយ​ម៉ូតូ​។ កុមារ​រងគ្រោះ គេ​ឃើញ​ដេក​ផ្កាប់មុខ​នៅ​នឹង​ដី ទាំង​ស្រែកយំ ចំណែកឯ​ស្ត្រី​ជា​ម្តាយ ចិត្តឃោរឃៅ​វិញ អង្គុយ​លើ​ម៉ូតូ​ត្រៀម​នឹង​បើក​អូស​កូនប្រុស​ខ្លួនឯង​។​អ្នកដំណើរ​ជាច្រើន បាន​ចូល​ឃាត់​ស្ត្រី​ជា​ម្តាយ​រូបនោះ ឲ្យ​បញ្ឈប់​សកម្មភាព​ធ្វើបាប​កូន​ដ៏​ព្រៃផ្សៃ​នេះ ប៉ុន្តែ​នាង​បាន​ឆ្លើយតប​វិញ​ថា ខ្លួន​បានដាក់​ទារុណកម្ម​កូនប្រុស​ខ្លួនឯង​នេះ បាន​ពីរ​បី​ថ្ងៃ​មកហើយ​។ ហើយ​ថែមទាំង​អះអាង ទាំង​មិន​ញញើត​ទៀតថា ខ្លួន​ធ្វើបែបនេះ​ក៏​ដោយសារតែ គេ​រឹងក្បាល រពឹស និយាយ​ប្រដែប្រដៅ​យ៉ាងណា ក៏​មិនចេះ​ស្តាប់​តាម ល្ងីល្ងើ​ដូច​មនុស្ស​ឆ្កួត ទើប​មានតែ​ធ្វើបែបនេះ ដើម្បី​ឲ្យ​គេ​ខ្លាច​និង​ទុកជា​មេរៀន​នៅ​ថ្ងៃក្រោយ ឲ្យ​រាងចាល​តែម្តង​។​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​នេះ ត្រូវបាន​បង្ហោះ​ចែកចាយ​ជា​សាធារណៈ នៅលើ​បណ្តាញ​សង្គម ធ្វើ​ឲ្យ​អ្នក​និយម​លេង​អ៊ី​ន​ធើ​ណែ​ត​ជាច្រើន កើតការ​រិះគន់ និង​ខឹងសម្បា​យ៉ាងខ្លាំង ចំពោះ​ទង្វើ​អប់រំ​កូន​ដ៏​អាក្រក់ ពី​សំណាក់​ស្ត្រី​ជា​ម្តាយ​រូបនេះ ជាមួយនឹង​ការបញ្ចេញមតិ ដូចៗ​គ្នា​ថា នេះ​គឺជា​សកម្មភាព រំលោភបំពាន​លើ​កុមារ​យ៉ាងខ្លាំង​។ ម្យ៉ាង​ការធ្វើ​បែបនេះ វា​ថែមទាំង​អាចធ្វើ​ឲ្យ​ក្មេង កើតមាន​ជំងឺ ឬ​បញ្ហា​ផ្លូវចិត្ត​បាន​ថែម​ទៀតផង​។​

​ទោះបីជា​យ៉ាងណាក្តី ប្រភពព័ត៌មាន​មិនបាន​ឲ្យ​ដឹង​ទេ​ថា ក្រោយ​កើតហេតុ ស្ត្រី​ជា​ម្តាយ​ខាងលើនេះ បញ្ឈប់​សកម្មភាព​ហិង្សា​របស់ខ្លួន​លើ​កូនប្រុស ឬ​មាន​ការជួយ​អន្តរាគមន៍ ពី​សំណាក់​មន្ត្រីប៉ូលិស​ក្នុង​តំបន់ ឬ​យ៉ាងណា​នោះទេ ៕