ប្លែក​មែន​ប្រើ​ពស់វែក​ជា​អាវុធ​…​ចាប់រំលោភ​ស្ត្រី​រងគ្រោះ​ដោយ​គ្មាន​រើបម្រះ​

សង្គមប្លែកៗ
0
1356
[wai id="6"]


…​ពិតជា​ដំណើររឿង​ទើបតែ​ជួប​ប្រ​ទៈ​ហើយ​…​ដែល​ជនល្មើស​ទាំងឡាយ​បាន​ប្រើ​អាវុធ មានកាំបិត​ឬ​កាំភ្លើង​ដើម្បី​គំរាម​ចង់បាន​អ្វីមួយ​ពី​ជនរងគ្រោះ​…​តែ​ផ្ទុយទៅវិញ​ជនល្មើស​ម្នាក់​នេះ​បាន​ប្រើប្រាស់​ពស់វែក​ជា​អាវុធ​គំរាម​ដឹក​ដៃ​ស្ត្រី​រងគ្រោះ​ទៅ​លំហែកាយ​នៅឯ​ឋានសួគ៌​។ តែ​ជួប​រឿង​ស៊យ ក្រោយ​ចុះ​ពី​ឋានសួគ៌​ជនល្មើស​ក៏​បាត់បង់​សង្ខា​ដោយសារតែ​អាវុធ​មួយ​ប្រភេទ​នេះ​។​

ពាណិជ្ជកម្ម

​យោងទៅតាម Miaopai ស្ត្រី​ម្នាក់​បានដាក់​ពាក្យ​ប្តឹង​ប៉ូលិស ដោយ​រៀបរាប់​ប្រាប់ នូវ​រឿង​ចម្លែក​មួយ គឺមាន​បុរស​ម្នា​ក់បាន​នាំយក​ពស់វែក​ចំនួន​៣​ក្បាល ចូលទៅក្នុង​បន្ទប់​សណ្ឋាគារ ហើយ​បាន​សុំ​នាង​រួមភេទ​ជាមួយ ប៉ុន្តែ នៅពេលដែល​នាង​បដិសេធ​បុរស​នោះ​ក៏បាន​គំរាម​នាង​ដោយ​និយាយថា គេ​នឹង​ឲ្យ​ពស់​នោះ​ខាំ​នាង ។​ដោយ​ពុំមាន​ជំរើស​អ្វី​ផ្សេង ស្ត្រី​រូបនោះ​ក៏បាន​យល់ព្រម​តាម​ការទាមទារ ហើយ​បុរស​នោះបាន​រំលោភ​នាង​តែម្តង ។ បន្ទាប់ មក​បុរស​នោះបាន​ទៅ​បន្ទប់ទឹក​របស់​សណ្ឋាគា​រ និង​បាន​ត្រាំ​នៅក្នុង​អាង​ងូតទឹក ដោយ​លេង​ជាមួយ​សត្វ​ពស់ ។ រំពេច​នោះ បុរស​នោះបាន​ស្រែក ប្រាប់​នាង​អោយ​ចាក​ចេញពី​បន្ទប់ នៅពេលដែល​រូបគេ ត្រូវបាន​ពស់​មួយ​ក្នុងចំណោម​នោះបាន​ខាំ​គាត់ ។​

​បុរស​នោះបាន​ប្រាប់​នាង​មិន​ឲ្យ​ទូរស័ព្ទ​ប្រាប់​ប៉ូលីស ឬ ស្វែងរក​ការព្យាបាល​ពី​ពេទ្យ​ទេ ។ ប៉ុន្តែ ផ្ទុយទៅវិញ ស្ត្រី​រងគ្រោះ​បាន​ចាក​ចេញពី​សណ្ឋាគារ​តាម​តាក់ស៊ី និង​សំដៅ​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បី​ប្តឹង​ពី​ករណី​ចាប់រំលោភ ។ នៅពេល​ប៉ូលីស​មកដល់ ពួកគេ​បាន​រកឃើញ​បុរស​នោះ​ដេកស្លាប់​បាត់ទៅហើយ ដោយ​រង​ពឹ​ស​របស់​ពស់ ហើយ​ពួកគេ​ក៏បាន​ចាប់បាន​ពស់​ទាំងអស់​៣​ក្បាល ដែល​នៅតែ​ស្ថិតក្នុង​បន្ទប់ ៕