ដំបូង​ប្រកាស​ជ្រើសរើស​…​អូន​សម្លាញ់​ដឹក​ដៃ​ទៅលេង​ទី​អវកាស​ដល់​តែ​នាងក្រមុំ​ដាក់​ដឺ​ម៉​ង់គរ​ដូច​ដំបូក​លោក​សេដ្ឋី​ប្រែប្រួល​បាតដៃ​ជា​ខ្នងដៃ​

សង្គមប្លែកៗ
0
443
​ត្រឹមតែ​មួយខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​មហាសេដ្ឋី​ជនជាតិ​ជប៉ុន​ម្នាក់នេះ​ប្រកាស​ជ្រើសរើស​នាង​កញ្ញា​ដែលមាន​គ្រប់​លក្ខណៈសម្បត្តិ យកមក​ធ្វើជា​មិត្តស្រី​សំរាប់​រួម​ដំណើរ​ទៅលេង​នៅ​ទី​អវកាស គឺមាន​បេ​ក្ខ​នារី​កញ្ញាៗ​ដ៏​ស្រស់ស្អាត​បានដាក់​ដឺ​ម៉​ង់​យ៉ាងច្រើន​កុះករ លើសពី​ការរំពឹងទុក​ទៅទៀត​។​លុះដល់​ដឺ​ម៉​ង់គរ​ច្រើនពេក ស្រាប់តែ​ធ្វើ​ឲ្យ​លោក​សេដ្ឋី​ប្រែប្រួល​ចិត្ត​បាតដៃ​ជា​ខ្នងដៃ​…​ទៅវិញ​។​មហាសេដ្ឋី​ជប៉ុន​ម្នាក់​ដែល​បានប្រកាស​ស​ជា​សាធារណៈ​ដើម្បី​ស្វែងរក​មិត្តស្រី ដែលមាន​បំណង​ចូលរួម​ជាមួយ​គាត់​ក្នុង​ដំណើរ​ទៅកាន់​ទី​អវកាស បាន​លុប​ចោលការ​ប្រមាញ់​នេះ​ភ្លាមៗ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ មករា ទោះបីជា​ទាក់ទាញ​អ្នកដាក់ពាក្យសុំ​ធ្វើ​មិត្តស្រី​ជិត ៣០.០០០ នាក់​ក៏ដោយ​។​ ​លោក យូ​សាគូ ម៉ា​អេ​ហ្សា​វ៉ា (Yusaku Maezawa) កាលពី​ដើមខែ​នេះ​បាន​និយាយថា​គាត់​កំពុង​ស្វែងរក​មិត្តស្រី​ម្នាក់ ដែលមាន​បំណង​ចូលរួម​ជាមួយ​គាត់ នៅពេល​គាត់​ធ្វើដំណើរ​នៅ​ជុំវិញ​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ ២០២៣ ឬ​ឆ្នាំក្រោយ​នោះ​ទៀត ក្នុងនាម​ជា​អ្នកដំណើរ​ឯកជន​ដំបូង​គេ​ដែល​ធ្វើដំណើរ​ទៅ​ទី​អវកាស ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន SpaceX របស់លោក​អេ​ឡុ​ន ម៉ាស​។​ការស្វែងរក​មិត្តស្រី​របស់គាត់​គ្រោង​នឹង​ផ្សាយ​លើ​កម្មវិធី​ទូរទស្សន៍ ផ្សាយ​តាម​អ៊ី​ន​ធឺ​ណេ​ត​មួយ​។ ប៉ុន្តែ​កាលពី​ថ្ងៃទី​៣០ មករា លោក​ម៉ា​អេ​ហ្សា​វ៉ា​បាន​រំលាយចោល​នូវ​ក្តីសង្ឃឹម​របស់​មនុស្ស​រា​ប់​ម៉ឺន​នាក់ ដោយ​លើកឡើង​ពី​ហេតុផល​ផ្ទាល់ខ្លួន​ទើប​លុបចោល​ការស្វែងរក​មិត្តស្រី​។​គាត់​បាន​សរសេរ​ជា​ភាសា​អង់គ្លេស​នៅលើ​គណនី Twitter ថា “​ទោះបី​ខ្ញុំ​ប្តេជ្ញាចិត្ត​ដោយស្មោះ​ត្រង់​ពិតប្រាកដ​ចំពោះ​កម្មវិធី​នេះ​ក្តី​ក៏ប៉ុន្តែ​មាន​ផ្នែក​មួយ​ដែល​ខ្ញុំ​នៅតែមាន​អារម្មណ៍​ច្របូកច្របល់​អំពី​ការចូលរួម​របស់ខ្ញុំ​”​។​ ​លោក​បាន​បន្ថែមថា “​ពេល​គិត​ទៅដល់​ស្ត្រី ២៧.៧២២ នាក់ ដែលមាន​បំណង​ពិតប្រាកដ​និង​ភាពក្លាហាន​ក្នុងការ​ប្រើពេល​វេលា​ដ៏​មានតម្លៃ​របស់​ពួកគេ​ដើម្បី​ដាក់ពាក្យ វា​បានធ្វើឱ្យ​ខ្ញុំ​មាន​អារម្មណ៍​វិប្បដិសារី​ខ្លាំងណាស់​”៕