ប្រជាជន​វៀតណាម ១.១​លាន​នាក់ ក្នុង​ទីក្រុង​ដា​ណា​ង ត្រូវតែ​ធ្វើ​រឿងនេះ​បន្ទាន់​

សុខភាព
0
2985
[wai id="8"]

[wai id="7"]
​ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ បានប្រកាស​ឲ្យ​ដឹងថា អ្នកស្លាប់​ដោយសារ​ជំងឺ Covid-19 នៅ​វៀតណាម កើន​ដល់​៥​នាក់ ខណៈ​ចំនួន​អ្នក​ឆ្លង​កើន​ដល់​៦២០​នាក់ នេះ​បើ​យោងតាម​សារព័ត៌មាន របស់​វៀតណាម​ចេញ ផ្សាយ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២០​។​

​អាជ្ញាធរ​កំពុង​ត្រៀម​ធ្វើតេស្ត​ទៅលើ​ប្រជាជន​ទាំង ១.​​១​លាន​នាក់​នៃ​ទីក្រុង​ដា​ណា​ង (Danang) ដែល​បាន​ក្លាយជា ចំណុចកណ្តាល​ថ្មី​នៃ​ការផ្ទុះ​រាលដាល​ជំងឺ​នេះ របស់​ប្រទេស​វៀតណាម បន្ទាប់ពី​ក្រសួងសុខាភិបាល វៀតណាម នៅ​ថ្ងៃអាទិត្យ​នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 ចំនួន​៤​នាក់​ថ្មី​ទៀត ដោយ​ក្នុងនោះ​២​នាក់​ជា ករណី​ឆ្លង​ក្នុងស្រុក​ផ្ទាល់ និង​២​នាក់​ជា​ករណី​នាំចូល​។​
​អាជ្ញាធរ​សុខាភិបាល​ក្នុង​ដា​ណា​ង បានធ្វើ​តេស្ត​រក COVID-19 សរុប​ចំនួន​៨,២៤៧​តេស្ត គិត​ចាប់តាំងពី​ថ្ងៃទី​២៥ ខែកក្កដា​មក ជា​ពេល ដែល​ការឆ្លង​រាលដាល​ថ្មី​បាន​ផ្ទុះឡើង​ដំបូង​។ សមត្ថភាព​នៃ​ការធ្វើ​តេស្ត ត្រូវបាន​អាជ្ញាធរ អះអាងថា នឹង​បង្កើន​ឲ្យ​ទៅដល់​ចន្លោះ​៨​ពាន់​- ១​ម៉ឺន​ក្នុង​មួយថ្ងៃ ដោយ​ពួកគេ​គ្រោង​ធ្វើតេស្ត ប្រជាជន​ទាំងអស់ ដែល​រស់នៅក្នុង​ទីក្រុង​នេះ គឺ​១.១​លាន​នាក់​។​
ពាណិជ្ជកម្ម

​ប្រធានាធិបតី​វៀតណាម​លោក Nguyen Xuan Phuc (​ង្វៀន ស៊ួ​ន​ហ្វុ​ក​) បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​នេះ ដែល​តម្រូវ​ឲ្យ​មនុស្ស​គ្រប់គ្នា​នៅផ្ទះ​រយៈពេល ១៥ ថ្ងៃ វិធានការ​នេះ​រួមមាន​ការបិទ​អាជីវកម្ម​ស្ទើរតែ​ទាំងអស់ លើកលែងតែ​អាជីវកម្ម​ដែល​គេ​ចាត់ទុកថា​ចាំបាច់​បំផុត​។​
​ការបិទ​នេះ​ធ្វើឡើង​ចំពេល​ដែល​អ្នកវិនិយោគ​បរទេស​ជាច្រើន​កំពុង​ផ្លាស់​ទីតាំង​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ពី​ប្រទេស​ចិន​មក​ប្រទេស​វៀតណាម ដែល​មួយផ្នែក​ដោយសារ​ពួកគេ​ត្រូវ​បង្ខំ​បិទ​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​ចិន​។​
​រដ្ឋាភិបាល​វៀតណាម​បានបញ្ជាក់​តាម​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​ថា ខ្លួន​នឹង​បន្ត​អនុវត្ត​វិធានការ​នេះ «​ដោយ​ផ្អែកលើ​គោលការណ៍​ថា​គ្រប់​គ្រួសារ ភូមិ ឃុំ ស្រុក និង​ខេត្ត​នឹងត្រូវ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​»​។​
​ការប្រកាស​របស់​រដ្ឋា​ភិ​បាល​នេះ​ត្រូវបាន​ផ្សាយ​តាម​ឧ​គ្ឃោ​សន​ស័ព្ទ​តាមផ្លូវ​សាធារណៈ​នៅ​រដ្ឋធានី​ហាណូយ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ចេញទៅ​ទិញ​ឥ​វ៉ាន់​មុននឹង​លែង​ចេញពីផ្ទះ​។​

​គួរបញ្ជាក់​ដែរ​បច្ចុប្បន្ននេះ​អាជ្ញាធរ​វៀតណាម បាន​នឹង​កំពុង​ត្រៀម​ធ្វើតេស្ត ទៅលើ​ប្រជាជន​ទាំង ១.​​១​លាន​នាក់​នៃ​ទីក្រុង​ដា​ណា​ង (Danang) ដែលជា​កន្លែង​ចំណុចកណ្តាល​ថ្មី​នៃ​ការផ្ទុះ​រាលដាល ជំងឺ​កូ​វីដ​១៩ របស់​ប្រទេស​វៀតណាម​។ សមត្ថភាព​នៃ​ការធ្វើ​តេស្ត​ត្រូវបាន​អាជ្ញាធរ​អះអាងថា នឹង​បង្កើន​ឲ្យ​ទៅដល់​ចន្លោះ​៨​ពាន់​- ១​ម៉ឺន​ក្នុង​មួយថ្ងៃ ដោយ​ពួកគេ​គ្រោង​ធ្វើតេស្ត​ប្រជាជន​ទាំងអស់​ដែល រស់នៅក្នុង​ទីក្រុង​នេះ​គឺ​១.១​លាន​នាក់​៕



[wai id="5"]