លេងសើច​បែប​ហ្នឹង​…​មិនដឹង​ជា​ឯកឧត្តម​ជា​សុផារ៉ា យល់ឃើញ​យ៉ាងណា​នោះទេ​

ព្រឹត្តិការណ៍ថ្មីៗ
0
689
[wai id="6"]


…​ឆ្ងល់​ដែរ​បើ​គង់តែ​ត្រូវប្រគល់​ឲ្យ​ដដែល​នោះ​ចាំបាច់​អី​ត្រូវ​ទុក​ផ្អឹប​ក្នុង​ថតតុ​…​ទាល់តែ​ម្ចាស់​ប្លង់​អស់​ស​ង្ឃឺ​ម​ពេក​ក៏​នឹកឃើញ​ទៅដល់​សម្តេច​តេ​ជោ​ទើប​ព្រម​ប្រគល់​ប្លង់​ឲ្យ​។ នេះ​គេ​ហៅថា​នៅ​សុខៗ​ធ្វើ​ឲ្យ​បែក​រឿង​នឹង​ដល់​ថ្នាក់លើ មិនដឹង​ជា​ឯកឧត្តម​ជា​សុផារ៉ា​យល់ឃើញ​យ៉ាងណា​នោះទេ​។​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Sothwin Villa” បាន​ផ្ញើ​សារ​ចូល​ហ្វេ​ស​ប៊ុ​ក​ផេ​ក​សម្តេច​តេ​ជោ ហ៊ុន សែន ដោយមាន​ខ្លឹមសារ​ទាំងស្រុង​ថា ៖

ពាណិជ្ជកម្ម

សម្តេច​តេ​ជោ ជាទីគោរព ! ប្លង់ដី​ចំនួន​២​ប្លង់ (​ដី​គ្មាន​ទំនាស់​) នៅ​ភូមិ​ក្រាំងធ្នង់ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ ដែល​ខ្ញុំ​បាន​ទិញ​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​ជាមួយនិង​បាន​កាត់​ប្លង់​ផ្ទេរកម្មសិទ្ធិ​ត្រឹមត្រូវ តែ​រយៈពេល​២​ឆ្នាំ​ហើយ នៅតែ​មិនទាន់​ទទួលបាន​ប្លង់ដី​ពី​មន្ទីរ​ដែនដី​ខេត្តតាកែវ ។​ខ្ញុំ​ព្យាយាម​ទូរស័ព្ទ​និង​ទៅ​ជួប​ដល់​កន្លែង​ផ្ទាល់​ជាច្រើន​ដង តែ​ពួកគាត់​ប្រាប់ថា កំពុង​ប្រជុំ និង រវល់​ខ្លាំង ។ ខ្ញុំ​បាន​បង់​សេវាកម្ម​ជូន​រដ្ឋ​ត្រឹមត្រូវ​និង​គ្រប់​ចំនួន ហើយក៏​លើស​ចំនួន​សម្រាប់​ពួកគាត់​ចង់បាន តែ​នៅតែ​មិនទាន់​ទទួលបាន​ប្លង់ដី​ទេ ។ សូម​សម្តេច មេត្តាជួយ​ដាស់តឿន ពួកគាត់​ផង ។ ខ្ញុំ​សូម​គោរព​និង​ជូនពរ​សម្តេច ។​ក្រោយ​ការ​ឆាត​ចូល​ផេ​ក​សម្តេច​តេ​ជោ ហ៊ុន សែន ភ្លាម , ទំនងជា​ភ័យ​ខ្លួន ទើប​លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តតាកែវ ហៅ​ម្ចាស់​ដី​មកជួប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ។​

​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ បង្ហើប​ប្រាប់ថា នៅ​រសៀល​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ អ្នក​ឆាត​ចូល​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ បានមក​ទទួល​ប័ណ្ណកម្មសិទ្ធិ​អចលនវត្ថុ​ទ្រព្យ​ពី លោក នួន សុធា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្តតាកែវ រួចរាល់​ជា​ស្ថាពរ​ហើយ ៕