សម្ដេច​តេ​ជោ បិទ​បា​រ៉ា​ស់​អត់​ឲ្យ​មន្ត្រី​ថ្នាក់ជាតិ ទៅ​ដណ្ដើម​កៅអី​មន្ដ្រី​ថ្នាក់ក្រោម​ជាតិ

ព្រឹត្តិការណ៍ថ្មីៗ
0
678
[wai id="6"]

…​ពីមុនៗ​មក​នៅពេលដែល​ខេត្ត​មួយណា​មានការ​ផ្លាស់ប្តូរ​ចៅហ្វាយខេត្ត​គឺ​ថ្នាក់​ក្រសួង​បា​នប​ញ្ចូ​ន​មន្ត្រី​ពី​ថ្នាក់លើ​ឲ្យ​ទៅ​អង្គុយ​កៅអី​ជំនួស​…​គឺ​មិនសូវ​ជា​បាន​ជ្រើសតាំង​មន្ត្រី​នៅក្នុង​ខេត្ត​នោះ​ឲ្យ​ឡើងបុណ្យស័ក្តិ​ជំនួស​នោះទេ​។ ប៉ុន្តែ​ចាប់ពីពេលនេះ​ទៅ​ការតែងតាំង​របៀបនេះ​លែងមានទៀតហើយ​។​នៅក្នុង​ឱកាស​អញ្ជើញ​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា មានការ​ផ្លាស់ប្ដូរ​ណាមួយ​នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវ​ជ្រើសរើស​មន្ដ្រី​ក្នុង​មូលដ្ឋាន​តែម្ដង ដើម្បី​ជាការ​លើកទឹកចិត្ត និង​បំបាត់​ភាព​ច្រណែន ឬ​ភាព​រញ៉ែរ​ញ៉ៃ​។​

ពាណិជ្ជកម្ម

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នៅតែ​ទទូច​មិន​ឲ្យ​បោះ​មន្ដ្រី​ថ្នាក់ជាតិ ចុះទៅ​ដណ្ដើម​កន្លែង​មន្ដ្រី​ថ្នាក់មូលដ្ឋាន កុំ​ឲ្យ​បោះ​ពីលើ ទុក​ឱកាស​ឲ្យ​ខាង​មូលដ្ឋាន​គេ​រៀបចំ​មន្ដ្រី​គេ [...] លើក​នេះ​ខ្ញុំ​និយាយ​ឲ្យ​បាន​ច្បាស់​ជា​ចំហរ អំពី​ការមិន​យក​ថ្នាក់ជាតិ ទៅ​ដណ្ដើម​កន្លែង​របស់​មន្ដ្រី​នៅ​មូលដ្ឋាន​»​។​បើតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន កន្លងទៅ​សម្ដេច​សង្កេតឃើញថា មន្ដ្រី​មួយចំនួន​បានមក​សំងំ​ធ្វើការ​នៅ​ថ្នាក់ជាតិ ដើម្បី​បាន​បុណ្យ​ស័ក្ដិធំ រួច​ទៅ​ដណ្ដើម​តំណែង មន្ដ្រី​នៅ​ថ្នាក់មូលដ្ឋាន​។ សម្ដេច​ក៏បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង នៅ​ខេត្ដ​ស្វាយរៀង មានការ​ស្នើ​ដាក់​មន្ដ្រី​យោធា​ម្នាក់ ទៅធ្វើជា​អភិបាលរង​ខេត្ត ប៉ុន្ដែ​ត្រូវ​សម្ដេច​បដិសេធ​មិន​ចុះហត្ថលេខា​នោះទេ​។​សម្ដេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា ការសម្រេចចិត្ត​បែបនេះ នឹងធ្វើ​ឲ្យ​មន្ដ្រី​នៅ​ថ្នាក់ក្រោម​ជាតិ​សប្បាយចិត្ត និង​មាន​កម្លាំងចិត្ត​ដើម្បី​ធ្វើ​ការងារ​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បាន​គូសបញ្ជាក់ថា ការតែងតាំង​មន្ដ្រី​ណា​ម្នា​ក់នៅ​ថ្នាក់ក្រោម​ជាតិ ត្រូវតែមាន​ការឯកភាព​គ្នា​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ដើម្បី​ដាក់​មក​រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ប៉ុន្ដែ​ការស្នើ​តែងតាំង​នេះ ក៏​ត្រូវតែ​យោងទៅលើ​សំណូមពរ​ចាំបាច់​នៅ​មូលដ្ឋាន​។ សម្ដេច​តេ​ជោ​អះអាងថា ការដែល​ធ្វើបែបនេះ គឺ​ដើម្បី​រដ្ឋបាល​ដំណើរ​ការល្អ គ្មាន​ការបែកបាក់​។​

ព្រម​ពេល​ជាមួយគ្នានេះ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ថា ការដែល​ត្រូវតែ​ឯកភាពគ្នា​រវាង​ប្រធាន​ក្រុមប្រឹក្សា និង​អភិបាលខេត្ត ដើម្បី​ធ្វើការ​តែងតាំង មន្ដ្រី​ណាមួយ គឺជា​ការលុបបំបាត់​ម​ន្ដ្រី​ឡេមឡឺម​តែងតែរ​ត់ទៅ​អែប​អ្នកនេះ​អ្នកនោះ ដែលមាន​សិទ្ធិ​ស្នើ​តែងតាំង​ដើម្បី​បាន​តំណែង​។ សម្តេច​តេ​ជោ បន្ថែមថា ពេលនេះ​មិនមែនជា​ពេល អន្តរាគមន៍​ដើម្បី​តួនាទី​នោះទេ គឺជា​ពេល​មើល​ប្រសិទ្ធភាព​ការងារ​៕