សម្ដេច​ក្រឡាហោម ស ខេង ៖ ចេញ​សេចក្តីណែនាំ​ស្តីពី​ការយកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍ថ្មីៗ
0
1307
[wai id="8"]


[wai id="7"]
​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានចេញ​សេចក្ដីណែនាំ​ដល់​គ្រប់​បណ្ដា អគ្គ​.​ជំនាញ ពាក់ព័ន្ធ​នានា​ចំណុះ​ក្រសួង រដ្ឋបាល​រាជធានី ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត យកចិត្តទុកដាក់​ដោះ ស្រាយ​បញ្ហា ជូន​ប្រជាពលរដ្ឋ ដូចជា​បណ្ដឹង សំណើរ សំណូមពរ មតិយោបល់ ការ​ថ្នាំងថ្នាក់ និង​ក្ដីកង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ នឹង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ។​
ពាណិជ្ជកម្ម

​ក្រសួងមហាផ្ទៃ​សូម​ធ្វើការ​ណែនាំ​ដល់​គ្រប់​បណ្តា​អគ្គ ព័ន្ធ​នានា​ចំណុះ​ក្រសួង រដ្ឋបាល​រាជធានី .​ជំនាញ​ពាក់ -​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ដូចខាងក្រោម​៖
– ត្រូវ​យកចិត្តទុកដាក់​តាមដាន និង​ធ្វើការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ តាម គោលការណ៍​របស់ រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ​
– ត្រូវធ្វើ​ការដោះស្រាយ​ហើយ​ដោះស្រាយ​ទៀត រហូត​ទទួលបាន​លទ្ធផល​ដល់​ចប់ អោយបាន​ត្រឹមត្រូវ ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​
– ត្រូវធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការដោះស្រាយ​ជូន​មក​ក្រសួងមហាផ្ទៃ វិញ ដើម្បី​ក្រសួង​មាន​វិធាន​ការបន្ត ។

​ទទួលបាន​សេចក្តីណែនាំ​នេះ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អគ្គស្នងការ​នៃ​អគ្គស្នងការ ដ្ឋា​ន​នគរបាលជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន អគ្គនាយក​នៃ​អគ្គនាយក ដ្ឋា​ន​ភស្តុភារ និង​ហិរញ្ញវត្ថុ ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ប្រធាន​បណ្ឌិត្យសភា​នគ​របាល​កម្ពុជា អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​ពន្ធនាគារ អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី រាជធានី -​ខេត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​-​ខេត្ត និង​អង្គភាព​ពាក់ព័ន្ធ ត្រូវ​អនុវត្តតាម​សេចក្តី ណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕