កំសត់​មែន ​តែ​នៅមាន​ស្នាមញញឹម​មុខ​ដុះ​រោម​ដូច​ស្វា​តែ​មិន​ឯកោ​ឡើយ​រឿង​ស្នេហា​

សង្គមប្លែកៗ
0
420
[wai id="5"]


…​ឃើញ​កូនស្រី​កើតមាន​នូវ​ជម្ងឺ​ម្យ៉ាង​ដុះ​រោម​ពេញ​ផ្ទៃមុខ​…​ឪពុក​-​ម្តាយ​កើតទុក្ខ​នឹក​អនិច្ចារ​ជា​ខ្លាំ​​ង​មិនគួរណា​កូនស្រី​អី​ក៏​អ​ភ័​ព្ធ​បែបនេះ​...​តើ​មាន​បុរស​ណា​មក​បេតី​ប្រាកដជា​នៅ​ព្រៅ​អស់​មួយជីវិត​ហើយ នាង Supatra Sasuphan ត្រូវបានមនុស្សម្នា​ដាក់​រហស្សនាម​ឲ្យ​ថា “​នាង​ចចក​” ឬ “​ស្រី​មុខ​ស្វា​” ព្រោះ​ផ្ទៃមុខ​របស់​នាង​ត្រូវ​គ្របដណ្តប់​ដោយ​រោម​គួរ​ឲ្យ​ចម្លែក​។​នាង​កើត​ជំងឺ​កម្រ​ម្យ៉ាង​គេ​ឲ្យ​ឈ្មោះថា “Ambras Syndrome” បណ្តាល​ឲ្យ​រោម​ដុះ​ហួស​កម្រិត ហើយ​នៅលើ​ពិភពលោក​នេះ មាន​មនុស្ស​ត្រឹមតែ ៥០ នាក់​ប៉ុណ្ណោះ​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​។

ពាណិជ្ជកម្ម

​កាលពី​នាង​នៅ​តូច Supatra បានទទួល​ការព្យាបាល ដោយ​ប្រើ​កាំរស្មីឡាស៊ែរ ដើម្បី​កំចាត់​ចោល​នូវ​រោម​ទាំងឡាយ ដែល​ដុះ​លើ​ផ្ទៃមុខ​របស់​នាង​។ ទោះ​កំចាត់​ចោល​យ៉ាងណាក៏ដោយ ក៏​វា​នៅតែ​ដុះ​ឡើងវិញ​ដដែល ហាក់ដូច​គ្មាន​ប្រសិទ្ធភាព​អ្វី​បន្តិច​សោះ​។ នៅ​ឆ្នាំ ២០១០ នាង​បាន​ជាប់​កំណត់ត្រា ហ្គី​ណេ​ស ក្នុងនាម​ជា​យុវជន មាន​រោម​ដុះ​ច្រើនជាងគេ​លើ​លោក​។​នារី​រូបនេះ​ធ្លាប់​ឲ្យ​ដឹងថា “​ខ្ញុំ​អត់​គិតថា​ខ្លួនឯង​ខុសប្លែក​ពី​គេ​ទេ ហើយ​ខ្ញុំ​មាន​មិត្ត​ច្រើនណាស់​នៅ​សាលារៀន​។​”​យ៉ាងណាក៏ដោយ កន្លងទៅនេះ Supatra បានចាប់ផ្តើម​កោរ​រោម​ចេញពី​ផ្ទៃមុខ​របស់​នាង ធ្វើ​ឲ្យ​រូបនាង​ពេល​ឥឡូវ ប្រៀបបាន​ដូច​មនុស្ស​ម្នាក់​ផ្សេងទៀត ដែល​ពីមុន​ជានា​រី “​មុខ​ស្វា​” កែ​ប្រែជា​មនុស្ស​ធម្មតា​ដូច​គេ​ដូច​ឯង​ដែរ​។ ឪពុក​របស់​នាង គឺ​លោក Samrerng បាន​ឲ្យ​ដឹងថា ព្រោះតែ​ស្ថានភាព​ជំងឺ​កូនស្រី​របស់លោក​នៅតែ​ដដែល មិន​រីកចម្រើន​ទៅមុខ ដូចនេះ​នាង​មានតែ​យក​ឡា​ម កោ​រលើ​ផ្ទៃមុខ​ខ្លួនឯង​តែម្តងទៅ​។​ងាក​មក​ជីវិត​ផ្ទាល់ខ្លួន​របស់​នាង​វិញ តាំងតែ​ពី​បាន​ជាប់​កំណត់ត្រា​ហ្គី​ណេ​សមក Supatra បាន​រៀបការ​ជាមួយ​បុរស​ម្នាក់ ដែល​នាង​ឲ្យ​ដឹងថា ជា​មនុស្ស​ចេះ​គោរព និង​ឲ្យ​តម្លៃ​ដល់​នាង​។​

​នាង​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា “​បង​មិន​ត្រឹម​ជាម​នុស្ស​ប្រុស​ដំបូង​របស់​អូន​ទេ តែ​បង​ជា​ស្នេហ៍​តែ​ម្នាក់​គត់​ប្រចាំជីវិត​អូន​”៕