មុន​ស្លាប់​ផ្តាំ​បរិច្ចាក​សរីរាង្គ​ប្រៀបដូចជា​មហាទាន​ស្ពាយ​ទៅ​ជាតិ​ខាងមុខ​

សង្គមប្លែកៗ
0
1076
[wai id="5"]


…​ពិតជា​នៅមាន​ស្មារតី​រឹងប៉ឹង​គួរ​ឲ្យ​កោតសរសើរ​ណាស់ បើទោះបីជា​អាយុសង្ខា​កំពុង​ស្ថិតនៅលើ​មាត់ជ្រោះ​ក្តី​តែ​អត់​តក់ស្លុត​នៅបាន​ផ្តាំ​ឲ្យ​បរិច្ចាក​សរីរាង្គ​របស់​ខ្លួន​ជួយសង្គ្រោះ​ជីវិត​ម្តាយ​…​។ កាលពី​អាយុ ៥​ឆ្នាំ ក្មេងប្រុស​ជនជាតិ​ចិន ឈ្មោះ Chen Xiaotian ត្រូវ​ក្រុមគ្រូពេទ្យ រកឃើញ ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​។ ហើយ​ក្រោយមក ម្តាយ​របស់គេ គឺ​អ្នកស្រី Zhou Lou មាន​វ័យ ៣៤ ឆ្នាំ ស្រាប់តែ​កើត​ជំងឺ​តម្រងនោម​ទៀត ធ្វើ​ឲ្យ​ទាំង​ម្តាយ​ទាំង​កូន ជួប​ទុក្ខ​ផ្ទួនៗ និង​គួរ​ឲ្យ​អាណិត​យ៉ាងខ្លាំង​។​

ពាណិជ្ជកម្ម

​អស់​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ កន្លងផុតទៅ អាការ​របស់​ក្មេងប្រុស Chen កាន់តែ​យ៉ាប់​យ៉ឺន​ទៅ រហូត​ជំងឺមហារីក​បាន​រីក​រាលដាល​ពេញ​ខួរក្បាល​របស់គេ បណ្តាល​ឲ្យ​គេ​ត្រូវ​ពិការភ្នែក​ទាំងសងខាង​។​អ្នកស្រី Lu Yuanxiu មាន​វ័យ ៥៧ ឆ្នាំ ត្រូវជា ជីដូន​បាន​មានប្រសាសន៍ថា “ គ្រូពេទ្យ​ប្រាប់​ខ្ញុំ​ថា ចៅប្រុស​របស់ខ្ញុំ មិន​រស់​ទេ ប៉ុន្តែ​ក្រលៀន​របស់គេ អាច​យកមក​ជួយ​អ្នក​ម្តាយ​ដែល​ឈឺ ព្រមទាំង​ជួយ​អ្នកជំងឺ​ពីរ​នាក់​ផ្សេងទៀត​។​” អ្នកស្រី​បាន​បន្តថា អ្នកស្រី​ធ្លាប់បាន​យក​រឿងនេះ មក​ពិភាក្សា​ជាមួយ កូនស្រី​របស់គាត់​ដែរ តែ​នាង​ពិតជា​មិន​ដាច់ចិត្ត ហើយ​មិន​ចង់​ស្តាប់​ចង់ដឹង​អ្វី​ទាំងអស់​។ យ៉ាងណាមិញ កុមារា Chen បាន​ដឹងឮ​អំពី​រឿងនេះ និង​ទទូច​សុំ ឲ្យ​ក្រុមគ្រូពេទ្យ​វះកាត់​យក​ក្រលៀន​របស់គេ​ចេញ ដើម្បី​ជួយសង្គ្រោះ​ជីវិត​ម្តាយ​។​មួយ​រយៈពេល​ក្រោយមក ក្មេងប្រុស​ម្នាក់នេះ បានទទួល​មរណភាព ហើយ​ក្រោយពេល​ស្លាប់ ក្រលៀន និង​ថ្លើម របស់​កុមារា​ម្នាក់នេះ ត្រូវបាន​ក្រុមគ្រូពេទ្យ យកមក​ជួយ អ្នកស្រី Zhou ព្រមទាំង​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​។​

​អ្នកនាំពាក្យ​ម្នាក់​នៃ​មន្ទីរពេទ្យ មានឈ្មោះ Yi Tai បាន​ឲ្យ​ដឹងថា ខាង​គ្រូពេទ្យ បាន​ឧទ្ទិស​កុសល​ដល់​ក្មេងប្រុស​គួរ​ឲ្យ​អាណិត​ម្នាក់នេះ ដែល​ការស្លាប់​របស់គេ បាន​ស្រោចស្រង់​ជីវិត​មនុស្ស​បីនាក់​ផ្សេងទៀត បាន​យ៉ាង​ជោគជ័យ​៕