ហួសចិត្ត​…​ថត​ពី​សកម្មភាព​បំពាន​លើ​កុមារី បែ​ជា​ឆ្លើយ​យ៉ាង​រំភើយ​ថា​…​អាត្មា​ថត​លេង​តើ​!

ព្រឹត្តិការណ៍ថ្មីៗ
0
773
[wai id="6"]


[wai id="7"]
…​មាន​ពាក្យ​លេងសើច​លើក​មក​និយាយថា​…​បួស​ច្រើ​ឆ្នាំ​ដឹងចិត្ត​ព្រះ​អត់​ខ្លា​ចបាប​…​ជា​ពាក្យ​មួយ​សំដៅ​ទៅលើ​បុគ្គល​ស​ង្ឍ​ដែល​ហ៊ាន​ប្រព្រឹត្តិ​នូវ​សកម្មភាព​ដែល​សង្គម​ស្អប់ខ្ពើម មានដូចជា​លួច​ដើរ​ផឹកស៊ី​ពេលយប់​ព្រលប់​ព្រលប់ ឬក៏​ចាប់រំលោភ​ស្ត្រីភេទ​ជាដើម​។ ដូច​ករណី​បុគ្គល​ស​ង្ឍ​មួយ​នេះ​វ័យ​កាន់តែ​ជ្រេ​ទៅហើយ ហើយក៏​បាន​បួស​ច្រើន​វស្សា​ទៅទៀត​បែ​ជា​បំផ្លាញ​កិ​តិ្ត​យស​ខ្លួនឯង​យ៉ាង​ថោកទាប​ទៅវិញ​!​។​

ពាណិជ្ជកម្ម

សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត បាន​ចាប់​ផ្សឹក​លោកសង្ឃ​មួយអង្គ ព្រះនាម ទឹម សុ​ផល្លី ព្រះជន្ម​៥៧​ឆ្នាំ ជា​ព្រះចៅអធិការ​វត្ត​អូរ​ធំ ស្ថិតនៅ​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ពាក់ព័ន្ធ​ករណី​ប្រទូស្ត​កេ​រិ៍្ត​ខ្មាស លើ​កុមារី អាយុ​១២​ឆ្នាំ រស់នៅ​ស្រុក​ទឹកឈូ ។ ប៉ូលិស​បាន​ឲ្យ​ដឹងថា កាលពី​ប្រហែល​ម៉ោង​៩​ព្រឹក ថ្ងៃទី​២ ខែកុម្ភៈ ព្រះចៅអធិការ​វត្ត​អង្គ​នោះ បាន​ប្រព្រឹត្ត​បទល្មើស​ដោយ​បំពាន​សេពសន្ថវៈ​លើ​កុមារី​អាយុ​១២​ឆ្នាំ ហើយ​បាន​យក​ទូរស័ព្ទដៃ​ថត​ជា​វីដេអូ ក្រោយមក​ត្រូវបាន​បែកធ្លាយ​ដល់​អាណាព្យាបាល​ក្មេងស្រី​រងគ្រោះ ទើប​មានការ​ប្តឹងផ្តល់​ទៅ​សមត្ថកិច្ច ។​ក្រោយពី​មាន​ពាក្យបណ្តឹង​នោះ សមត្ថកិច្ច​បាន​សហកា​រ​ជាមួយ​មន្ត្រី​ជំនាញ​ផ្នែក ចុះទៅ​ចាប់​ផ្សឹក​ព្រះចៅអធិការ​វត្ត រួច​ក៏​ឃាត់ខ្លួន​យក​សាកសួរ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ។​នៅ​ចំពោះមុខ​សមត្ថកិច្ច អតីត​ព្រះចៅអធិការ​អង្គ​នោះ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​នោះ​មែន ប៉ុន្តែ​ធ្វើ​លេង ។​ប៉ុន្តែ ជាក់ស្តែង​រូបភាព​នៅក្នុង​ទូរស័ព្ទដៃ​របស់​ព្រះសង្ឃ ដែល​សមត្ថកិច្ច​បានធ្វើ​ការដកហូត ពិតជា​ឃ្លី​ប​វីដេអូ មាន​ទាំង​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ដាក់បន្ទុក​លើ​អតីត​ព្រះចៅអធិការ​វត្ត​អង្គ​នោះ​រួច​បាត់ទៅហើយ ។​

​ក្រោយពី​បាន​ផ្សឹក​ហើយ អតីត​ព្រះចៅអធិការ​វត្ត​ក៏ត្រូវ​ប៉ូលិស​រៀប​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី​ដែរ ៕