៥ ចំណុច​ចំពោះ​ម្រាម​មេដៃ​…​ត្រង់​មុខ​កោង​អាច​កត់សំគាល់​បាន​ពី​បុគ្គលិកលក្ខណៈ​…​មិនចាំបាច់​ទៅរក​គ្រូទាយ​ទេ​

សិល្បៈកម្សាន្ត
0
1238
[wai id="5"]


​សាកល្បង​ធ្វើ​សញ្ញា​ឲ្យ​មេដៃ​មើល តើ​ម្រាមដៃ​មេ​របស់​អ្នក​ត្រង់ ឬ​កោង​? តើ​វា​មាន​អត្ថន័យ​យ៉ាងណា​? ជាក់ស្តែង​ណាស់ វា​អាច បង្ហាញ​អំពី​បុគ្គលិកលក្ខណៈ​ខ្លះៗ​របស់​អ្នក​។​

ពាណិជ្ជកម្ម

•​ម្រាម​មេដៃ​ត្រង់​៖ វា​អាច​មានន័យថា អ្នក​គឺជា​មនុស្ស​ប្រាកដប្រជា​។ ទោះបីជា​អ្នក​មិន​បង្ហាញ​ពី​ក្តីរំភើប តែ​វា​មិនមែន​មានន័យថា អ្នកជា​មនុស្ស​ស្រងូតស្រងាត់​ឡើយ​។​

•​ម្រាម​មេដៃ​កោង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​ចូលចិត្ត​បង្ហាញ​ពី​អារម្មណ៍​ពិត​ឲ្យ​គេ​គ្រប់គ្នា​បានដឹង​។​

•​ម្រាម​មេដៃ​កែង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​មិនចេះ​ឆេវឆាវ និង​ចេះ​គិតពិចារណា​វែងឆ្ងាយ​។​ជាមួយគ្នានេះដែរ មេដៃ​របស់​អ្នក​ចែកចេញជា​២​ផ្នែក គឺ​ផ្នែក​ខាងលើ និង​ផ្នែក​ខាងក្រោម​។​

•​ផ្នែក​ខាងលើ​វែង​ជាង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​ខិតខំ​ធ្វើការ ពោរពេញ​ដោយ​ឆន្ទៈ​។ បើ​និយាយ​ពី​រឿង​ស្នេហា​វិញ អ្នក​គឺជា​មនុស្ស​ដែលមាន​ភក្ដីភាព ១០០​ភាគរយ ហើយ​ស្មោះត្រង់​ខ្លាំង​បំផុត​។​

•​ផ្នែក​ខាងក្រោម​វែង​ជាង ៖​វា​មានន័យថា អ្នក​គឺជា​មនុស្ស​ដែល​ធ្វើការ​សម្រេចចិត្ត ដោយ​ពឹង​ផ្អែកលើ​ភាពជាក់ស្ដែង​។ អ្នក​ទោរទន់​ក្នុងការ​ទប់ស្កាត់​ខ្លួនឯង នៅពេលដែល​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ឬ​មាន​អារម្មណ៍​ស្រលាញ់​នរណា​គេ​ម្នាក់​។ ជា​លទ្ធផល អ្នក​អាច​នឹង​បាត់បង់​ឱកាស​មាស ក្នុងការ​ស្វែងរក​ដៃគូ​ជីវិត​សមរម្យ​ម្នាក់​។​