ចង់​ចំណេញ​ដាច់​ចំណង​…​កូ​រ៉ូ​ណា​អត់​សាយភាយ​ផង ចំណាយលុយ​ទិញ​ចំ​ម៉ាស់​ខ្យល់​

ព្រឹត្តិការណ៍ថ្មីៗ
0
1048
[wai id="6"]


...​ចង់​ចំណេញ​ដាច់​ចំណង​មែន នៅ​ប្រទេស​កម្ពុជា​យើង​នេះ​អត់​មាន​កើតឡើង​នូវ​ករណី​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នោះទេ ហើយ​ប្រជាពលរដ្ឋ​ទាំងឡាយ​ក៏​ពុំបាន​ខ្វាយខ្វល់​ព្រួយ​បារ​ម្មណ៍​ពី​ជម្ងឺ​មួយ​នេះដែរ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​បែ​ជាមាន​បុគ្គល​ខ្លះ​បោះទុន​ទិញ​ម៉ាស់​ដើម​ឆក់​ឱកាស​លក់​យកចំណេញ​។ បែ​ជា​មិនបាន​ចំណេញ​ទៅជា​ដាច់​ចំណង​ទៅវិញ​!​។ នារី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លក់​ម៉ាស​ពាក់​ការពារ ដែលមាន​តម្លៃ​រហូតដល់​ជាង​បួន​ម៉ឺន​ដុល្លារ​។ ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​នារី​រូបនោះ​យកលុយ​ពី​ជនរងគ្រោះ​ហើយ ប៉ុន្តែ​មិនមាន​ម៉ាស​គ្រប់​ចំនួន និង​ថែមទាំង​បាន​រត់គេច តែ​ត្រូវ​ជនរងគ្រោះ​តាមរក​ឃើញ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ្គិ​ច​ហួង អាយុ​២១​ឆ្នាំ ត្រូវបាន​ជនរងគ្រោះ​ចាប់​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ហើយ​ត្រូវបាន​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។
​​
ពាណិជ្ជកម្ម

លោក​វរសេនីយ៍ទោ ឡេង ប៊ុនហួរ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ប្រាប់ថា រឿងរ៉ាវយកលុយហើយតែអត់ម៉ាស់ឲ្យ មាន​ជនរងគ្រោះ​ចំនួន​ប្រាំមួយ​នាក់ ។ លោក​វរសេនីយ៍ទោ ឡេង ប៊ុនហួរ បាន​បញ្ជាក់ថា “​ជនរងគ្រោះ​បាន​ប្តឹង​ស្ត្រី​រូបនោះ​ពីបទ​ឆបោក ដោយ​ស្ត្រី​រូបនោះ​គាត់​បាន​យកលុយ​ពី​ជនរងគ្រោះ​ដើម្បី​ទិញ​ម៉ាស (​ម៉ាស​ពាក់​ការពារ​) ប៉ុន្តែ​អត់​មាន​ម៉ាស​ឲ្យ​គេ​។ ជនសង្ស័យ​បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​បី ដើម្បី​ឆបោក​គេ ដោយបាន​ដើរតួ​ជា​ម្ចាស់​ម៉ាស និង​ថា​ខ្លួន​មាន​ម៉ា​សលក់ ហើយ​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ឲ្យ​តាម​វី​ង បន្ទាប់ពី​ទទួលបាន​លុយ​ហើយ ស្ត្រី​រូបនោះ​បានគេច​ខ្លួន​។ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​តាមរក​ឃើញ​ក៏បាន​ឃាត់ខ្លួន​យកមក​ប្រគល់​ឲ្យ​ខាង​ខ្ញុំ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ​”​។​

លោក​បាន​បន្តថា ជនរងគ្រោះ​មាន​ចំនួន​ប្រាំមួយ​នាក់ ទឹកប្រាក់​ដែល​បោក​មាន​ជាង​បួន​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​៕