ដី​កោះ​តូច​មែន តែ​ខ្លឹម​ មនុស្ស​ប្រជ្រៀត​គ្នា​រស់នៅ​យ៉ាង​សប្បាយ​…​មាន​ប្រទេស​ពាក់មុខយក្ស​ដាក់គ្នា​ចង់​ដណ្តើមយក​

សង្គមប្លែកៗ
0
1273
[wai id="5"]


...​ដី​កោះ​មួយ​នេះ​មាន​ទំហំ​តូច​ទេ ហើយ​មាន​ប្រទេស​ចំនួន​ពីរ​បានប្រកែក​គ្នា​យ៉ាង​តឹង​ស​សៃ​ក​រួចមកហើយ​ទាមទារ​គ្រប់គ្រង​កោះ​នេះ​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន​។​កោះ​មួយ​នេះ​ស្ថិតនៅ​ចន្លោះ​ប្រទេស​យូ​ហ្គា​ន់​ដា និង​ប្រទេស​កេ​ន​យ៉ា ក្នុង​ទ្វីបអាហ្វ្រិក ដែល មាន​ទំហំ​ប្រមាណ ២.០០០ ម៉ែត្រការ៉េ ហើយ​មាន​មនុស្ស​រស់នៅ​ជាង ៥០០​នាក់ ។

​ប្រជាជន​នៅលើ​កោះ​នេះ ភាគច្រើន​ប្រក​បរបរ​នេសាទ ផ្ទះ​មាន​ដំបូល​ប្រក់​ស័ង្កសី​ដែល​ស្ទើរតែ​គ្មាន​គម្លាត មាន​បារ ៤ កន្លែង ហាង​កាត់សក់ និង​កន្លែង​កំសាន្ត​សម្រាប់​បុរស ។​មុខរបរ​និង​សេដ្ឋកិច្ច​ប្រជាជន​ភាគច្រើន​នៅលើ​កោះ​នេះ បានមកពី​ជលផល ដែល បង់សំណាញ់​នៅពេល​ថ្ងៃ និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​កោះ​អ្នកមាន​មួយ​នៅ​អាហ្វ្រិក ។ កោះ​មួយ​នេះ គឺជា​កោះ មាន​ជម្លោះ​រវាង​ពីរ​ប្រទេស ស្ថិតនៅ​ចន្លោះ​កណ្តាល​សមុទ្រ​វិច​តូ​រៀ ទើប​បណ្តាល​ឲ្យ​ប្រទេស​ទាំងពីរ​អះអាងថា​ជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន ។ តែ​ប្រទេស​យូ​ហ្គា​ន់​ដា​ជា​ប្រទេស​ដំបូង ដែល​ប្រកាស​បំបាត់​ចោរ​សមុទ្រ និង​ចាប់ផ្តើម​មានការ​ត្រួតពិនិត្យ​ប្រជា​នេសាទ​នៅលើ​កោះ ។​

ពាណិជ្ជកម្ម

​ទោះបីជា​បរិយាកាស​នៅ​កោះ​នេះ មើលទៅ​មាន​សេចក្តីសុខ​ក៏ដោយ ប៉ុន្តែ​ប្រជាជន​នៅលើ​កោះ​នេះ​បដិសេធ​មិន​ចែករំលែក​កន្លែង​ទំនេរ​ជាមួយ​ប្រទេស​ផ្សេង​ទេ នៅពេលនេះ​បញ្ហា​សិទ្ធិ​កាន់កាប់​កំពុងស្ថិត​ក្នុងការ​ពិចារណា ដែល​ការពិត ថា​តើ​វា​ស្ថិតក្នុង​អាណានិគម​របស់​ប្រទេស​ណា​?​។​