មនុស្សទេព​…​តាំងពីក្មេង​រហូតដល់​វ័យ​ប៉ែត​ប្លាយ​អត់​ប៉ះ​អាហារ​មួយ​ម៉ាត់ និង​ទឹក​មួយ​ក្អឹ​ក​សោះឡើយ​

សង្គមប្លែកៗ
0
901
[wai id="5"]
…​នៅពេលដែល​លោកតា​អះអាង​ប្រាប់ថា​…​តាំងពីក្មេង​រហូតមក​ដល់​អាយុ​៨៣​ឆ្នាំនេះ​គាត់​ពុំបាន​បរិភោគ​អាហារ​នឹង​ផឹកទឹក​នោះទេ អស់លោក​ដុក​ទ័​រ​ម្នាក់ៗ​ផ្ទុះសំណើច​កក្អឹក​ចាត់ទុក​ថា​លោកតា​និយាយ​កំប្លែង​លេងសើច ប៉ុន្តែ​ដល់​លោកតា​នៅតែ​អះអាង​ដដែល​ជា​ដដែល​ដោយ​ទឹកមុខ​ស្ងួត​ចែស​អស់លោក​ដុក​ទ័​រទាំង​ឡាយ​នោះ​មានតែ​ការធ្វើ​ពិសោធន៍​ប៉ុណ្ណោះ​រួចហើយ​ម្នាក់ៗ​សឹង​ដាច់​ផ្ងារ​ទៅក្រោយ ដ្បិត​លោកតា​និយាយ​ពិតប្រាកដ​មែន​។​ជាការ​ពិតណាស់ គ្រប់​សភាវៈ​មានជីវិត​ទាំងអស់​នៅលើ​ផែនដី​នេះ សុទ្ធតែ​ត្រូវការ​អាហារ​ជា​ចាំបាច់​ទើប​អាចមាន​ជីវិតរ​ស់បាន​។ តើ​មនុស្ស​អាច​រស់រានមានជីវិត​បាន​ដោយ​របៀប​ណា បើ​អត់​បរិភោគ​អាហារ និង​ទឹក​រយៈ​វែង​បែបនេះ​?
ពាណិជ្ជកម្ម
នេះ​ជា​សំនួរ​ដែល​ត្រូវបាន​គេ​ចោតសួរ​។​ប៉ុន្តែ​ផ្ទុយទៅវិញ​លោកតា​Prahlad Jani អាយុ​៨៣​ឆ្នាំ រស់នៅក្នុង​រូងភ្នំ ក្បែរ​វិហារ​អាំ​បា​ជី នៃ​ប្រទេស​ឥណ្ឌា ត្រូវបាន​អះអាងថា​រស់នៅ​ដោយ​មិន​បរិភោគ​អាហារ​និង​ទឹក តាំងតែ​ពី​គាត់​មាន​អាយុ​៧​ឆ្នាំ មក​ម្លេះ​ដែលជា​ការដើរបញ្ច្រាស​នូ​វ​ក្រិ​ត្យ​ក្រម​ធម្មជាតិ​។​ចំពោះ​ការអះអាង នេះ​បានធ្វើ​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកឯកទេស​ល្បីៗ​ជាច្រើន​មាន​មន្ទិល ហើយ​ពួកគេ​ក៏បាន​នាំ​លោក Prahlad Jani មក​មន្ទី​ពេទ្យ​មួយ​ដែលមាន​ឈ្មោះថា Sterling Hospital ក្នុង​រដ្ឋ​អា​មេ​ដា​បាដ នៃ​ប្រទេស​ឥណ្ឌា ដើម្បី​ធ្វើការ​ពិសោធន៍​។​លោកតា ត្រូវបាន​គេ​ដាក់​នៅក្នុង​បន្ទប់​ដាច់ដោយឡែក​មួយ​និង​មិន​អនុញ្ញាតិ​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​នៅក្បែរ និង​ស្ថិតនៅក្រោម​ការតាមដាន​ដោយ​កាមេរ៉ា​សុ​វត្ថ​ភាព​២៤​ម៉ោង​លើ​២៤​ម៉ោង និង​គ្មាន​ការផ្តល់​អាហារ​និង​ទឹក​ក្នុង​រយៈពេល​១៥​ថ្ងៃ​។​លទ្ធផល​គឺ​ពិតជា​ធ្វើ​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកឯកទេស​មានការ​ភ្ញាក់ផ្អើល​និយាយ​មិន​ចេញ ដោយ​ឃើញ​លោកតា Jani នៅតែមាន​សុខភាព​ធម្មតា ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​ចំពោះ​គាត់​។​ ​ក្រៅតែពី​ធ្វើ​ឲ្យ​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកឯកទេស​កប់យោបល់​ដោយសារតែ​គាត់​អាច​រស់រានមានជីវិត​បាន​ដោយ​មិនបាច់​បរិភោគ​អាហារ​និង​ទឹក​នោះ លោក Jani ក៏ត្រូវ​បាន​ក្រុម​វេជ្ជបណ្ឌិត និង​អ្នកឯកទេស អះអាងថា​ថ្វីត្បិតតែ​គាត់​មាន​វ័យ​៨៣​ឆ្នាំ​ក៏ពិតមែន តែ​ប្រាជ្ញា និង ស្មារតី​របស់គាត់​គឺ​វាងវៃ​ដូចជា​មនុស្ស​អាយុ​២៥​ឆ្នាំ​អីចឹង​៕