ព្រះមហាក្សត្រ​ម៉ាឡេស៊ី​យល់ព្រម​…​លោក​មហា​ធៀ បាន​រលាស់​ខ្លួន​ហើយ​

ព្រឹត្តិការណ៍ថ្មីៗ
0
1143
[wai id="6"]


…​ខណៈពេលដែល​លោក មហា​ធៀ មហាម៉ាត់ ប្រកាស​ចងសម្ព័ន្ធភាព​ជាមួយ​លោក អាន់​វ៉ា​អ៊ីប្រាហ៊ីម ដើម្បី​រួម​កម្លាំង​ដណ្តើម​សន្លឹកឆ្នោត​យកឈ្នះ​លើ​គណបក្ស​របស់លោក ណា​ជីប​រ៉ា​ហ្ស៉ា​ក់​…​ក្រុមអ្នកវិភាគ​ខ្លះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បានគិត​ឃើញថា​លោក​មហាក្សត្រ​បោក​ខ្ចីដៃ​លោក អាន់​វ៉ា ហើយ ពីព្រោះ​កាលពី​ជាង​២០​ឆ្នាំមុន​ដែល​កាលណោះ លោក​មហា​ធៀ ជា​នាយករដ្ឋមន្ត្រី ហើយ​លោក អាន់​វ៉ា ជា​ឧបនាយករដ្ឋមន្ត្រី​ដែលមាន​ប្រិយភាព​សំរាប់​ស្នង​តំណែង​ជា​នាយករដ្ឋមន្ត្រី ក៏ត្រូវ​លោក​មហា​ធៀ ចាប់​ដាក់គុក​ក្រោម​បទចោទប្រកាន់​យ៉ាង​ព្រឺរ​ក្បាល​ថា​មាន​ចំណងស្នេហា​ជាមួយ​ភេទ​ដូចគ្នា​។ បានសេចក្តីថា លោក​មហា​ធៀ អត់​ឲ្យ​លោក អាន់​វ៉ា​មានឱកាស​ឡើង​ធ្វើជា​នាយករដ្ឋមន្ត្រី​នោះទេ​។ ដូច្នេះ​អ្វីដែល​លោក មហា​ធៀ បាន​សន្យា​ជាមួយ​លោក អាន់​វ៉ា​ថា ក្រោយពី​អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​បាន​ពាក់កណ្តាល​អាណត្តិ​នឹង​ផ្ទេរ​ទៅ​ឲ្យ​លោក​អាន់​វ៉ា ជាការ​បោកប្រាស់​ទាំងស្រុង​។ ដ្បិត​ពេលនេះ​លោក មហា​ធៀ បាន​លាលែង​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី​ដើម្បី​បង្កើត​រាជរដ្ឋាភិបាល​ថ្មី ដោយ​ក្បៀស​បក្ស​របស់លោក អាន់​វ៉ា ឲ្យ​នៅ​ជា​បក្សប្រឆាំង​…​។​

ពាណិជ្ជកម្ម

​នៅ​ទីបំផុត​ព្រះមហា​ក្ស​ម៉ាឡេស៊ី​ព្រះ​ចៅ អាប់​ឌុល​ឡា​ហ៍ ប៊ី​ល​ឡា​ហ៍ ហ្សា​ហ៍ បានសម្រេច​ព្រះទ័យ​យល់ព្រម​ឲ្យ​លោក មហា​ធៀ មហាម៉ាត់ លាលែង​ចេញពី​តំណែង​ហើយ ប៉ុន្តែ​ទ្រង់​ក៏បាន​សម្រេច​ឲ្យ​លោក ស្ថិតនៅ​ជា​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​សិន រហូតដល់​គណៈរដ្ឋមន្ត្រី​ថ្មី​ត្រូវ​បង្កើតឡើង​។ ការសម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ខាងលើនេះ ត្រូវបាន​ធ្វើឡើង ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​មាត្រា ៤៣ ដោយ​ក្នុងនោះ​បានបញ្ជាក់​ផងដែរ​ថា នាយករដ្ឋមន្ត្រី​ស្តីទី ឬ​បណ្តោះអាសន្ន​នឹងត្រូវ​កាន់ការ​យ៉ាងយូរ​បំផុត​រយៈពេល ១០​ថ្ងៃ រហូតដល់​គណៈរដ្ឋមន្ត្រី ព្រមទាំង​នាយករដ្ឋមន្ត្រី​ថ្មី​ត្រូវ​ជ្រើសតាំង​។ បន្ថែម​ពីនេះ ព្រះមហាក្សត្រ​ក៏បាន​ត្រាស់បង្គាប់​ឲ្យ​កងកម្លាំង​ប៉ូលិស ថែរក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​នៅក្នុង​ប្រទេស​ទាំងមូល​ផងដែរ​។​ជុំវិញ​បញ្ហា​ខាងលើនេះ​អគ្គស្នងការ​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី​លោក អាប់​ឌុល ហា​មី​ដ បា​ដ័​រ បាន​លើកឡើងថា «​ខ្ញុំ​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ កុំ​មានការ​វិភាគ​អ្វី​ទាំងអស់​។ ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ កំពុងតែ​ធ្វើដំណើរ​ទៅមុខ​យ៉ាង​រលូន​។ ខ្ញុំ​ក៏​សូម​អំពាវនាវ​ឲ្យ​បណ្តា​អ្នកនយោបាយ និង​ប្រជាជន​ទាំងអស់​រក្សា​ការអត់ធ្មត់​ផងដែរ​»​។​



គួរ​បញ្ជាក់ថា លិខិត​លាលែង​ចេញពី​តំណែង​របស់លោក មហា​ធៀ ត្រូវបាន​ថ្វាយ​ជូន​ព្រះមហាក្សត្រ​ម៉ាឡេស៊ី នៅ​ម៉ោង ១៖០០​នាទី​រសៀល នៅ​ថ្ងៃ​ចន្ទ​នេះ ។ ការសម្រេចចិត្ត​បែបនេះ គឺ​បាន​កើតឡើង​ក្រោយ​ការលេចលឺ​ដំណឹង​ថា លោក មហា​ធៀ នឹង​បង្កើត​រដ្ឋាភិបាលចម្រុះ​ថ្មី​មួយ ដោយ​មិនមាន​លោក អាន់​វ៉ា​អ៊ីប្រាហ៊ីម ៕