ប្រព័ន្ធ​ការពារ LMADIS ដែល​អាមេរិក​ប្រើ​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ីរ៉ង់​កាលពី​សប្តាហ៍​មុន​

ព្រឹត្តិការណ៍ថ្មីៗ
0
249
​កងទ័ព​ម៉ា​រី​ន​សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​ប្រព័ន្ធ​អាវុធ​ថ្មី ដើម្បី​បាញ់​ទម្លាក់​ដ្រូ​ន​អ៊ីរ៉ង់ ធ្វើ​ឲ្យ​យាន​គ្មាន​មនុស្ស​បើក​មួយ​នេះ ធ្លាក់​ចូលក្នុង​សមុទ្រ​។​ ​ប្រព័ន្ធ​ការពារ​ដែនអាកាស​កង​ទ័ព​ម៉ា​រី​ន​ស្រាល LMADIS នឹង​ស្កាត់​សញ្ញា​រវាង​ដ្រូ​ន និង​ប្រតិបត្តិ​ករ​រប​ស់វា ជាហេតុ​ធ្វើ​ឲ្យ​វា​មាន​ទំនាញ​ដោយ​មិនអាច​គេចផុត​បាន​។​ ​ឧប្បត្តិ​ហេតុនេះ បានកើត​ឡើង​នៅ​ច្រក​សមុទ្រ Hormuz ដែល​ត​ភ្ជាប់​តំបន់​ឈូង​សមុទ្រ​អូ​ម៉​ង់ ទៅកាន់​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស​។ អង្គភាព​បេសកកម្ម​ម៉ា​រី​នទី​១១ បានដាក់​ប្រព័ន្ធ​ការពារ LMADIS នៅលើ​នាវាចម្បាំង Boxer ទុក​សម្រាប់​បាញ់​ទម្លាក់​ដ្រូ​ន UAV​របស់​អ៊ីរ៉ង់ ដែល​គេ​ដឹង​ច្បា​ស់ថាបាន​ប្រតិបត្តិការ​នៅ​តំបន់​នោះ​។​ ​កង​ម៉ា​រី​ន​អាមេរិក បាន​រកឃើញថា​មាន​ដ្រូ​ន​អ៊ីរ៉ង់​នៅ​ចម្ងាយ​១​ពាន់​ម៉ែត្រ​ប៉ុណ្ណោះ ពី​នាវា Boxer​។​ ​ប្រព័ន្ធ​ការពារ LMADIS មាន​រ៉ា​ដា​ឈ្លប​ការណ៍​ដែនអាកាស RPS-42 កាមេរ៉ា​តូច​ប្រភេទ EO/IR ប្រព័ន្ធ​ចាប់​រលកសញ្ញា Skyview RF និង​ជើង​ទម្រ Sierra Nevada MODi RF ។ ចំណែក​សមត្ថភាព​រប​ស់វា​វិញ គឺ RPS-42 អាច​ចាប់​ដ្រូ​ន​ក្នុង​រ៉ា​ដា ឬ Skyview ចាប់យក​សញ្ញា​វិទ្យុទាក់ទង​រវាង​ប្រតិបត្តិ​ករ​ដ្រូ​ន និង​ដ្រូ​ន​ខ្លួន​វា​ផ្ទាល់​។ បន្ទាប់មក​កាមេរ៉ា​របស់​វា នឹង​កំណត់​អត្តសញ្ញាណ​ថា​តើ​ដ្រូ​ន​នោះ គឺជា​មិត្ត ឬ ជាស​ត្រូវ​។ បើជា​សត្រូវ កង​ម៉ា​រី​ន នឹង​តម្រង់​អាវុធ MODi ដើម្បី​បាញ់​ទ​ម្ទេ​ចវា​ចោល​តែម្តង​៕​