ស្នេហា​ស្រុក​គេ​តែ​ដល់​វេលា​ទុំ​ជោរ​…​ខាង​ប្រុស​លុតជង្គង់​ត្រឹម​សុំ​មិត្តស្រី​រៀបការ​ទោះ​នៅ​កណ្តាល​ផ្សារ​ក៏​គ្មាន​ខ្មាស់អៀន​ដែរ​

សង្គមប្លែកៗ
0
496
[wai id="5"]


...​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ប្រុស​លុតជង្គង់​សុំ​មិត្តស្រី​រៀបការ​មិន​ធ្លាប់​កើតមាន​នោះទេ​ព្រោះ​បើ​ស្រឡាញ់គ្នា​ចូល​ស្តីដណ្តឹង​ដល់​ចាស់ទុំ​មិត្តស្រី​រៀបការ ឬក៏​មិត្តស្រី​សុំ​មិត្ត​ប្រុស​រៀបការ​ប្រៀប​បានជា​រឿង​សាមញ្ញ​ធម្មតា​ទៅហើយ​។ នារី​ជា​សង្សារ​ម្នាក់ ត្រូវ​មិត្ត​ប្រុស​លុតជង្គង់​សុំ​រៀបការ នៅ​កណ្តាល​ទីសាធារណៈ ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល ចង់​ស្រឡាំងកាំង ព្រោះ​ស្មានថា​ជាការ​លេងសើច​តាមបែប​ធម្មតា​។ នាង Chelsea Newble មាន​អាយុ​២៣​ឆ្នាំ និង​មិត្ត​ប្រុស​ឈ្មោះ Chris Morley អាយុ​២៤​ឆ្នាំ ពួក ទាំងពីរ បាន ស្រលាញ់គ្នា​អស់​រយៈពេល​ជាច្រើន​មកហើយ​។​

ពាណិជ្ជកម្ម

កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នក​ទាំងពីរ​បាននាំគ្នា​ទៅលេង​កម្សាន្ត នៅ​ឧទ្យាន Santa’s Enchanted Forest មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ទីក្រុង Miami រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក ជាមួយនឹង​គ្រួសារ និង​មិត្តភក្តិ​សំណព្វចិត្ត ហើយ​វា​ក៏​ជា​ពេលវេលា​មួយ ដែល​លោក Chris បានរៀបចំ​ឡើង ដើម្បី​មានឱកាស​បាន​សុំ​មិត្តស្រី​របស់ខ្លួន រៀបការ​នៅ​ទីនោះ​ផងដែរ​។​តាមរយៈ​វីដេអូ​ឃ្លី​ប​ដែល​ត្រូវបាន​ថត​ឡើង នៅក្នុង​ថ្ងៃ​ដ៏​រំភើប​រីករាយ​របស់​អ្នក​ទាំងពីរ​នោះ ដំបូង​ឡើយ​គេ​ឃើញថា នារី​ជា​សង្សារ នាង Chelsea គឺ​កំពុងតែ​ឈរ​ចាំ​ទិញ​អាហារ​សំ​រ៉​ន់​មួយចំនួន​យក​ញ៉ាំ ខណៈ​ក្នុង​ដៃ​អោប​តុក្កតា​មួយ​ផងដែរ​។ ឆ្លៀត​ក្នុងឱកាស​នោះ លោក Chris ជា​មិត្ត​ប្រុស​កំពូល​ស្នេហ៍ ក៏​ស្រាប់តែ​លុតជង្គង់​ពីក្រោយ​នាង ហើយ​ពោល​ពាក្យសុំ​នាង​រៀបការ​តែម្តង​។​ដំបូង​នារី​ជា​សង្សារ ហាក់​មិនសូវ​ជា​ខ្វល់ខ្វាយ​ទាល់តែសោះ កញ្ឆក់​យក​ប្រអប់​ចិញ្ចៀន​ពី​ដៃ​មិត្ត​ប្រុស ទាំង​សើច​សប្បាយ ព្រោះ​មិន​ជឿថា​វា​ជាការ​ពិត ដោយសារតែ នាង​ដឹងថា​មិត្ត​ប្រុស​របស់​នាង គឺជា​បុរស​ម្នាក់​ដែល​ចូលចិត្ត​លេងសើច​ច្រើន និង​ញ៉េះញ៉ោះ​ច្រើន​ដាក់​នាង​។​នៅ​គ្រានោះ​នារី​ជា​សង្សារ ក៏បាន​និយាយ សួរ​ទៅកាន់​មិត្ត​ប្រុស​របស់ខ្លួន ថា កំពុងតែ​សម្តែង ឬ​កំប្លែង​លលេង​ជាមួយ​នាង ព្រោះ​នាង​ពិតជា​មិន​ជឿ​ឡើយ ថា Chris ហ៊ាន​លុតជង្គង់​សុំ​នាង​រៀបការ​បែបនេះ​។ ខណៈ​ឯ​មិត្ត​ប្រុស​នាង​វិញ គិតតែ​ពី​លុតជង្គង់​មិន​ព្រម​ងើប សើច ញញឹម ហាក់​មិនគួរ​ឲ្យ​ជឿទុកចិត្ត ប៉ុន្តែ​លោក​បាន​ឆ្លើយតប​ទៅកាន់ Chelsea វិញ​ថា វា​មិនមែនជា​រឿង​លេងសើច​ឡើយ លោក​ពិតជា​សុំ​នាង​រៀបការ​ពិតប្រាកដ​មែន​។​



​ទីបំផុត Chelsea នាង​ក៏​ព្រម​ទទួល​សំណើរ​សុំ​រៀបការ​ពី​មិត្ត​ប្រុស ទាំង​អួលដើមក​និង​សម្រក់​ទឹកភ្នែក រួច​ឈរ​អោបថើប​គ្នា ជាមួយនឹង​មិត្ត​ប្រុស​នាង​តែម្តង​។​បន្ទាប់ពី​វីដេអូ​ឃ្លី​ប​ដើម​នេះ ត្រូវបាន​បង្ហោះ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម ទទួលបាន​អ្នក​ចុច​ចូល​មើល រហូតដល់​ទៅ​ច្រើនជាង ១០​លាន​ដង​ឯណោះ និង​ចំនួន​អ្នក​ចុច​ចែករំលែក (Share) ច្រើនជាង ១​សែន​នាក់​ថែម​ទៀតផង ៕